ថ្ងៃទី10 ខែកុម្ភះ គឺជាថ្ងៃ១កើតនៃពិធីបុណ្យចូលឆ្នាំរបស់ប្រទេសចិន។ ថ្នាក់ដឹកនាំ និងបុគ្គលិកតំហែទាំក្នុងមន្ទីរពេទ្យនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក តំណាងឲ្យមន្ទីរពេទ្យបានសួរសុខទុក្ខអ្នកជម្ងឺ និងសមាជិកក្រុមគ្រួសារអ្នកជម្ងឺដែលមកកំដរសំរាកក្នុងមន្ទីរពេទ្យហើយបានជូនពរប្រសិទ្ធិពរជ័យបុណ្យចូលឆ្នាំថ្មីដល់ពួកគាត់។
“រៀងរាល់ពិធីបុណ្យមានសម្ព័ន្ធភាពដ៏ជិតស្និទ្ធ”។ ដើម្បីឲ្យអ្នកជម្ងឺធូរស្បើយពីការនឹកស្រុកកំណើត បុគ្គលិកតំហែទាំនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានធ្វើឲ្យអ្នកជម្ងឺដែលសំរាកក្នុងមន្ទីរពេទ្យអាចមានឱកាសរីករាយជាមួយនឹងពិធីបុណ្យចូលឆ្នាំចិនដ៏សែនកក់ក្តៅ និងសែនត្រេកអរ។ ពួកគាត់បានជូនជាអំណោយថ្ងៃបុណ្យចូលឆ្នាំចិនដើម្បីជាការតំណាងឲ្យភាពសំណាងល្អដល់អ្នកជម្ងឺនីមួយៗដែលសំរាកក្នុងមន្ទីរពេទ្យ និងមានក្តីសង្ឃឹមពីដួងចិត្តស្មោះចំពោះអ្នកជម្ងឺនីមួយៗតាមរយៈការព្យាបាលនៅមន្ទីរពេទ្យឲ្យមានសុខភាពល្អឆាប់ជាសះស្បើយ។
ប្រធានផ្នែកតំហែទាំឈ្មោះហឺលាងឆុងមានប្រសាសន៍ថា ៖ “បុគ្គលិកតំហែទាំនៃមន្ទីរពេទ្យយើងខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឲ្យអ្នកជម្ងឺមានអារម្មណ៍កក់ក្តៅក្នុងចិត្ត។ យើងខ្ញុំមិនត្រឹមតែធ្វើឲ្យអ្នកជម្ងឺជឿទុកចិត្តនូវបច្ចេកវិទ្យាព្យាបាល និងគុណភាពសេវាកម្មរបស់មន្ទីរពេទ្យយើងខ្ញុំប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកជម្ងឺទទួលបានអារម្មណ៍យ៉ាងត្រចះត្រចង់ពីការថែទាំមនុស្សជាតិរបស់មន្ទីរពេទ្យយើងខ្ញុំទៀតផង។
ពេលដែលលឺសូរការជូនពរ និងទទួលបានអំណោយថ្ងៃបុណ្យចូលឆ្នាំពីមន្ទីរពេទ្យ ក្រុមអ្នកជម្ងឺបានបង្ហាញពីភាពសប្បាយរីករាយ និងបានបង្ហាញពីការពេញចិត្ត និងថ្លែងអំណរគុណពីសេវាកម្មដ៏គួរឲ្យទុកចិត្តរបស់មន្ទីរពេទ្យ ស្របពេលនោះក៏បានជូនពរប្រសិទ្ធិពរជ័យដល់សហការីតំហែទាំទាំងអស់ឲ្យសប្បាយរីករាយបុណ្យចូលឆ្នាំថ្មី។
ក្រុមថ្នាក់ដឹកនាំនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានជូនពរបុណ្យចូលឆ្នាំដល់ក្រុមអ្នកជម្ងឺ