មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ជាមន្ទីរពេទ្យមហារីកដ៏ល្បីឈ្មោះសម្រាប់មនុស្សប្រជាជនបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ប្រឹងប្រែងអស់ពីសមត្ថភាពផ្តល់ជូនអ្នកជម្ងឺនូវការព្យាបាលដែលឯកទេសជំនាញ សុវត្ថិភាព ប្រសិទ្ធភាពខ្ពស់និងយកចិត្តទុកដាក់ នឹងដោយសេវាព្យាបាលដ៏ពិសេសគុណភាពខ្ពស់ទាក់ទាញអ្នកជម្ងឺក្នុងនិងក្រៅប្រទេសមកព្យាបាលកាន់តែច្រើន ក៏ទទួលបានការចាប់អារម្មណ៍ទូលំទូលាយពីបណ្តាញសារព័ត៌មានអន្តរជាតិ។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ ក្រុមអ្នកសារព័ត៌មានប្រទេសហ្វីលីពីនចំនួន១៨នាក់ បានធ្វើដំណើរមកមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅប្រទេសចិនធ្វើទស្សនកិច្ចនិងសម្ភាសន៍ចំនួន២ថ្ងៃ។ ក្រុមអ្នកសារព័ត៌មានហ្វីលីពីនបានបង្ហាញថា ពួកគេធ្វើដំណើរមកប្រទេសចិនលើកនេះ មិនត្រឹមតែដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីមន្ទីរពេទ្យនេះ ក៏សង្ឃឹមថាតាមរយៈការទទួលអារម្មណ៍និងយល់ដឹងផ្ទាល់នៅក្នុងមន្ទីរពេទ្យ អាចយកសេវាព្យាបាលដ៏ពិសេសរបស់មន្ទីរពេទ្យនេះណែនាំដល់អ្នកជម្ងឺហ្វីលីពីនកាន់តែច្រើនឡើង។
បណ្តាញសារព័ត៌មានហ្វីលីពីនពិភាក្សាគ្នាយ៉ាងជិតស្និទជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
ក្រុមអ្នកសារព័ត៌មានស្វែងយល់សេវាព្យាបាលនៅផ្ទាល់កន្លែង
ថ្ងៃទី១៣ ខែកក្កដា វេលាម៉ោង៩ព្រឹក អ្នកយកព័ត៌មានហ្វីលីពីនមួយក្រុមបានមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ក្រោមការដឹកនាំដោយថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមអ្នកសារព័ត៌មានហ្វីលីពីនបានទស្សនាបន្ទប់អ្នកជម្ងឺ ឧបករណ៍បរិក្ខារព្យាបាលរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ រាល់កន្លែងទៅដល់ ទាំងអស់គ្នាបង្ហាញនៅចំណាប់អារម្មណ៍យ៉ាងខ្លាំង។
ដើម្បីអោយសមាជិកក្រុមទស្សនកិច្ចទាំងអស់អាចស្វែងយល់ផ្ទាល់ពីសេវាព្យាបាលដែលឈានមុខគេនិងជឿនលឿនរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក នាព្រឹកថ្ងៃនោះ មន្ទីរពេទ្យបានរៀបចំអោយអ្នកបណ្តាញសារព័ត៌មានទាំងអស់ធ្វើការពិនិត្យសុខភាពជាពិសេស។ កម្មវិធីពិនិត្យសុខភាពទាំងមូលប្រកបដោយបរិយាកាសកក់ក្តៅ អ្នកពិនិត្យសុខភាពបានប៉ះផ្ទាល់និងឧបករណ៍ពិនិត្យព្យាបាលដ៏ទំនើប ព្រមទាំងងឿងឆ្ងល់ចោទសួរឈ្មោះនិងមុខងារឧបករណ៍នីមួយៗ។ សហការីមន្ទីរពេទ្យបានបកស្រាយចម្ងល់នីមួយៗទៅតាមជំនាញ។
ឧបករណ៍ព្យាបាលរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកពិតជាជឿនលឿន សេវាទទួលអ្នកជម្ងឺក៏មានលក្ខណះពិសេស ធ្វើអោយមានទំនុកចិត្ត។ នេះជាការកោតសរសើររបស់អ្នកសារព័ត៌មានហ្វីលីពីនចំពោះទ្រឹស្តីសេវាព្យាបាលបែបថ្មីនិងឧបករណ៍ព្យាបាលទំនើបគ្រប់គ្រាន់របស់មន្ទីរពេទ្យ។
ទទួលបានសេវាពិសេសដែលមានអត្ថប្រយោជន៍បន្ថែម
យប់ថ្ងៃទី១៣ ខែកក្កដា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរៀបចំយ៉ាងម៉ត់ចត់ជូនក្រុមអ្នកបណ្តាញសារព័ត៌មានហ្វីលីពីននូវកម្មវិធីមួយ គឺរាត្រីកំសាន្តទន្លេជូជាំង។ យោងតាមការណែនាំរបស់បុគ្គលិកមន្ទីរពេទ្យបានអោយដឹងថា ៖ នេះជាកម្មវិធីសេវាកម្មពិសេសមួយរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក គឺដំណើរកំសាន្តពេលព្យាបាល។ កាលពីយប់ថ្ងៃទី១២ខែកក្កដា មន្ទីរពេទ្យបានប្រមូលផ្តុំអ្នកជម្ងឺមួយចំនួនរាត្រីកំសាន្តទន្លេជូជាំងរួចហើយទស្សនាសោភណ្ឌរាត្រីទន្លេជូជាំងរបស់ក្រុងក្វាងចូវ ក្នុងគោលបំណងអោយអ្នកជម្ងឺក្នុងដំនើរការព្យាបាលអាចបន្ធូរអារម្មណ៍និងខ្លួនប្រាណ មានប្រយោជន៍ឆាប់ជាសះស្បើយ។
ក្នុងពេលស្វែងយល់ ក្រុមអ្នកសារព័ត៌មានបានសម្គាល់ឃើញយ៉ាងរំភើបថា ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលអាចទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកជម្ងឺទាំងក្នុងនិងក្រៅប្រទេស ក្រៅពីពាក់ព័ន្ធនិងមន្ទីរពេទ្យសកម្មព្យាយាមផ្លាស់ប្តូរឧបករណ៍បច្ចេកវិទ្យាថ្មីតាមទាន់ពិភពលោក នៅមានពាក់ព័ន្ធជិតស្និទជាមួយសេវាព្យាបាលបែបលក្ខណះបុគ្គលដោយឡែករបស់មន្ទីរពេទ្យផងដែរ។
តាមព័ត៌មានបានអោយដឹងថា ចាប់តាំងពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្កើតឡើងមក ជាបន្តបន្ទាប់ផ្តល់ជូនអ្នកជម្ងឺមហារីកនូវកម្មវិធីសេវាអត្ថប្រយោជន៍បន្ថែមពិសេសជាង១០ប្រភេទ ក្នុងនោះរួមមានដំណើរកំសាន្តព្យាបាល។ ក្រៅពីនេះសេវាអត្ថប្រយោជន៍បន្ថែមពិសេសមាន ៖ ជម្រុញលើកទឹកចិត្តអ្នកជម្ងឺរៀងរាល់សប្តាហ៍ម្តងមើលកុនខ្នាតធំក្នុងរោងភាពយន្តទំនើបរបស់មន្ទីរពេទ្យ ប្រមូលផ្តុំអ្នកជម្ងឺចូលរួមសិក្ខាសាលាចំនេះដឹងសុខភាពដោយមិនកំណត់ពេល រៀបចំពិធីខួបកំនើតដល់អ្នកជម្ងឺ រួមជាមួយអ្នកជម្ងឺអបអរទិវាបុណ្យប្រពៃណីចិន។ល។ ធ្វើអោយអ្នកជម្ងឺនិងក្រុមគ្រួសារដែលនៅឆ្ងាយពីស្រុកកំណើត ទទួលអារម្មណ៍កក់ក្តៅយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ដូចប្រសាសន៍របស់លោកលីន ជឺឆឹងប្រធានសម្ព័ន្ធប៉ អាយថា ៖ ការព្យាបាលគឺគ្មានព្រំដែនកំណត់ទេ។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកជាមន្ទីរពេទ្យឯកទេសឆ្ពោះទៅកាន់អន្តរជាតិដំបូងគេបង្អស់របស់សម្ព័ន្ធប៉ អាយ ដោយមានសេវាព្យាបាលពិសេសទទួលបានការឯកភាពនិងកោតសរសើរឥតឈប់ឈរពីអ្នកជម្ងឺមហារីកទាំងក្នុងនិងក្រៅប្រទេស។
អ្នកជម្ងឺរាត្រីកំសាន្តទន្លេជូជាំង ថតរួមគ្នាក្រោមរូបបដិមា(កញ្ញាចង្កេះរាវ)ដែលជានិមិត្តរូបក្រុងក្វាងចូវ
គោលដៅសេវាកម្មមានគ្រប់ទីកន្លែងពាសពេញពិភពលោក
ដើម្បីបំពេញតម្រូវការអ្នកជម្ងឺក្រៅប្រទេសជាច្រើនទៀត មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតការិយាល័យទំនាក់ទំនងនៅបណ្តាប្រទេសជាច្រើន ផ្តល់ជូនអ្នកជម្ងឺនូវសេវាកម្មពិគ្រោះនិងការបញ្ជូនទៅព្យាបាល ព្រមទាំងបង្កើតជាឥទ្ធិពលខ្លាំងនៅបរទេសអ្នកជម្ងឺមកទទួលសេវាព្យាបាលនៅទីនេះមានប្រទេសហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ថៃ។ល។
យោងតាមការបង្ហើបរបស់បុគ្គលិកមន្ទីរពេទ្យបានអោយដឹងថា បច្ចុប្បន្នអ្នកជម្ងឺមហារីកមកពីប្រទេសហ្វីលីពីនជាច្រើនកំពុងស្នាក់នៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកព្យាបាលសះស្បើយ ក្រោមការរៀបចំរបស់មន្ទីរពេទ្យ ក្រុមអ្នកសារព័ត៌មានបានសម្ភាសន៍ជាមួយអ្នកជម្ងឺហ្វីលីពីន២រូបនិងក្រុមគ្រួសារ ស្វែងយល់លំអិតស្ថានភាពព្យាបាលជម្ងឺរបស់ពួកគេ។
តាមរយៈការសម្ភាសន៍ អ្នកជម្ងឺបានប្រាប់អ្នកសារព័ត៌មានថា មកព្យាបាលជម្ងឺនៅប្រទេសចិនមិនលំបាកដូចការគិតរបស់ពួកគេឡើយ ពីព្រោះចាប់ពីរៀបចំបែបបទសុំទិដ្ឋាកាដល់កក់សំបុត្រយន្តហោះ សុទ្ធតែមានបុគ្គលិកការងារនៅការិយាល័យទំនាក់ទំនងសហការបំពេញជូន បែបបទទាំងអស់បានរៀបចំយ៉ាងស្រួលបួល។ ពួកគាត់បានប្រាប់អ្នកសារព័ត៌មានទៀតថា ក្នុងកំលុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ស្ថានភាពជម្ងឺរបស់ពួកគាត់ទទួលបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធិភាព ពីព្រោះមន្ទីរពេទ្យនេះមិនត្រឹមតែមានបច្ចេកវិទ្យាព្យាបាលឈានមុខគេក្នុងពិភពលោក នៅមានវិធីព្យាបាលថែទាំវេជ្ជសាស្ត្រចិនដែលមានតែ១គ្មាន២ ម្យ៉ាងទៀតកំលុងពេលព្យាបាលទាំងមូល មានអ្នកជំនាញផ្នែកជីវជាតិបំប៉នតាមដានស្ថានភាពជីវជាតិបំប៉នរបស់ពួកគាត់ យោងតាមស្ថានភាពជាក់ស្តែងរបស់ពួកគាត់កំនត់នូវជីវជាតិបំប៉នទ្រទ្រង់លក្ខណះបុគ្គលផ្សេងគ្នា ធ្វើអោយពួកគាត់មានកម្លាំងសុខភាពប្រសើរជាងនេះសម្រេចបានគោលដៅព្យាបាល។
ព្រមគ្នានោះ ក្រុមគ្រួសារអ្នកជម្ងឺបានប្រាប់អ្នកសារព័ត៌មានថា ក្រៅពីអ្នកជម្ងឺអាចជាសះស្បើយជម្ងឺនៅទីនេះ ពួកគាត់ជាក្រុមគ្រួសារអ្នកជម្ងឺក៏ទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃដែលផ្តល់ជូនដោយខាងមន្ទីរពេទ្យ ពួកគាត់យល់ឃើញថា ការពិនិត្យសុខភាពអាចធ្វើអោយពួកគាត់ឆាប់រកឃើញជម្ងឺទើបអាចឆាប់ធ្វើការព្យាបាលទាន់ពេលវេលា។ ម្យ៉ាងទៀតតាមរយៈការពិនិត្យសុខភាពអាចបង្កើនការយល់ដឹង១កម្រិតទៀតក្នុងការការពារជម្ងឺ។
អ្នកជម្ងឺហ្វីលីពីន២រូបទទួលបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន
បេសកកម្មអាទិទេព៖ផ្តល់សេវាព្យាបាលដ៏ពេញចិត្តបំផុតជូនមនុស្សជាតិ
ឆ្លងកាត់ការទស្សនានិងស្វែងយល់ផ្ទាល់រយៈពេល២ថ្ងៃ អ្នកសារព័ត៌មានហ្វីលីពីនទទួលអារម្មណ៍យល់អំពីសេវាព្យាបាលថ្មីទាំងស្រុងរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក អ្នកសារព័ត៌មានបានបង្ហាញថា ពួកគាត់ស្ម័គ្រចិត្តណែនាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកទៅកាន់មិត្តភ័ក្តនិងអ្នកជម្ងឺហ្វីលីពីនអោយបានកាន់តែច្រើន ព្រមពេលនោះដែរក៏សង្ឃឹមថាមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកងាចជួយដល់អ្នកជម្ងឺហ្វីលីពីនកាន់តែច្រើន។
នៅទីនេះ លោកលីន ជឺឆឹងប្រធានសម្ព័ន្ធប៉ អាយបានបង្ហាញនូវសេចក្តីអំណរអរគុណដល់អ្នកសារព័ត៌មានហ្វីលីពីននិងមិត្តភ័ក្តអ្នកជម្ងឺទាំងអស់ដែលយកចិត្តទុកដាក់និងគាំទ្រមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក មន្ទីរពេទ្យប្តេជ្ញានឹងប្រកាន់ខ្ជាប់បេសកកម្មអាទិទេពដូចដើម(ផ្តល់នូវសេវាព្យាបាលដ៏ពេញចិត្តបំផុតជូនមនុស្សជាតិ) ធ្វើអោយអ្នកជម្ងឺបរទេសកាន់តែច្រើនទទួលបាននូវសេវាព្យាបាលគុណភាពល្អផ្តាច់គេរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។