ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានប្រារព្ធពិធីសម្ភោធបើកស្លាកមូលដ្ឋានអនុវត្តកម្មសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រសុខាភិបាលនៃសកលវិទ្យាល័យវេជ្ជសាស្ត្រខាងត្បូងនិងសមាគមវេជ្ជសាស្ត្រសុខាភិបាលប្រទេសចិនយ៉ាងឱឡារឹក។ លោកលីន ជឺឆឹងប្រធានសម្ព័ន្ធប៉ អាយប្រទេសចិន លោកធូ ស៊ាវមីងអគ្គនាយករងសម្ព័ន្ធប៉ អាយទទួលបន្ទុកក្រុងក្វាងចូវ លោកវ៉ាង ចឺចូវអគ្គនាយករងសម្ព័ន្ធប៉អាយទទួលបន្ទុកខេត្តក្វាងទុង លោកវ៉ាង ហ័យជុងប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក លោកស្រីជាំង ហុងអនុប្រធានសមាគមវេជ្ជសាស្ត្រសុខាភិបាលប្រទេសចិននិងជាវិទ្យាធិការនៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រសុខាភិបាលអន្តរជាតិរបស់សកលវិទ្យាល័យវេជ្ជសាស្រ្តខាងត្បូងនិងសមាគមវេជ្ជសាស្រ្តសុខាភិបាលប្រទេសចិន លោកតឹង ឃុនជីនវិទ្យាធិការរងទទួលបន្ទុកកិច្ចការទូទៅនៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រសុខាភិបាលអន្តរជាតិរបស់សកលវិទ្យាល័យវេជ្ជសាស្ត្រខាងត្បូង និងសមាគមវេជ្ជសាស្រ្តសុខាភិបាលប្រទេសចិន លោកលីន ស្យុងហ៊ុយវិទ្យាធិការងនៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រសុខាភិបាលអន្តរជាតិរបស់សកលវិទ្យាល័យវេជ្ជសាស្ត្រខាងត្បូង និងសមាគមវេជ្ជសាស្រ្តសុខាភិបាលប្រទេសចិន និងលោកទូ សឺលីនប្រធានផ្នែកវេជ្ជសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រសុខាភិបាលអន្តរជាតិរបស់សកលវិទ្យាល័យវេជ្ជសាស្ត្រខាងត្បូង និងសមាគមវេជ្ជសាស្រ្តសុខាភិបាលប្រទេសចិន បានអញ្ជើញជាគណៈធិបតីក្នុងពិធីចុះហត្ថលេខានិងសម្ភោធបើកស្លាកនេះ។
ក្នុងពិធីនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនិងសកលវិទ្យាល័យវេជ្ជសាស្ត្រខាងត្បូងទ្វេរភាគីសុទ្ធតែបង្ហាញនូវឆន្ទះប្រាថ្នាពង្រឹងការសហការល្អប្រសើរនាពេលអនាគត។ ក្នុងសេចក្តីថ្លែងសុន្ទរកថា ទាំងអស់គ្នាយល់ស្របថាការបង្កើតមូលដ្ឋានអនុវត្តកម្មសិក្សាគឺជាការសហកាឈ្នះៗសម្រាប់ទ្វេរភាគី ការសហការនេះនឹងប្រមូលផ្តុំកម្លាំងនិងធនធានអាទិភាពរបស់ទ្វេភាគីក្នុងផ្នែកកសាងមុខវិជ្ជាវេជ្ជសាស្ត្រសុខាភិបាល ក្រុមធនធានមនុស្ស វេទិការបច្ចេកវិទ្យា ស្រាវជ្រាវវិទ្យាសាស្ត្រ។ល។ ឈានដល់ការសិក្សាជម្រុញការព្យាបាល ការព្យាបាលជម្រុញការសិក្សា បង្កើតវេទិការដ៍ប្រសើរសម្រាប់ការអភិវឌ្ឍមុខវិជ្ជា លើកកំពស់កម្រិតសហការស្រាវជ្រាវវិទ្យាសាស្ត្ររបស់ទ្វេភាគី ចំពោះការហ្វឹកហ្វឺនធនធានមនុស្សសម្រាប់ប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យវេជ្ជសាស្ត្រសុខាភិបាល និងការជម្រុញការស្ថាបនានិងស្រាវជ្រាវបែបវិទ្យាសាស្រ្តរបស់ទ្វេភាគី សុទ្ធតែមានអត្ថប្រយោជន៍យ៉ាងសំខាន់។
ក្នុងសុន្ទរកថា លោកលីន ជឺឆឹងប្រធានសម្ព័ន្ធនិងលោកវ៉ាង ហ័យជុងប្រធានមន្ទីរពេទ្យបានតំណាងអោយមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្ហាញថាទ្វេភាគីគួរសហការព្យាយាមអោយអស់ពីកំលាំងកាយចិត្តហ្វឹកហ្វឺនធនធានមនុស្សកម្រិតខ្ពស់នៃវិស័យវេជ្ជសាស្ត្រសុខាភិបាលសម្រាប់មាតុភូមិជាតិ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកផ្តោតសំខាន់បញ្ចេញនូវធនធានអាទិភាព ប្រកាន់ឥរិយាបថទទួលខុសត្រូវចំពោះវិទ្យាស្ថាននិងនិស្សិតពង្រឹងការគ្រប់គ្រងលើនិស្សិតចុះអនុវត្តកម្មសិក្សា យកទ្រឹស្តីមកផ្សារភ្ជាប់ការអនុវត្តព្យាបាលផ្ទាល់យ៉ាងជិតស្និទ្ធ បង្កើនសមត្ថភាពប្រតិបត្តិការរបស់និស្សិត បង្កើនគុណភាពកម្មសិក្សា។ ព្រមពេលនោះដែរទទួលយកការណែនាំដោយភក្តីភាពពីសកលវិទ្យាល័យវេជ្ជសាស្ត្រខាងត្បូងដែលមានចំពោះវិស័យវេជ្ជសាស្ត្រសុខាភិបាលរបស់មន្ទីរពេទ្យ ធ្វើអោយមន្ទីរពេទ្យធ្វើការកំនត់បទដ្ឋានព្យាបាលនិងបទដ្ឋានសេវាព្យាបាលដែលកាន់តែល្អប្រសើរ សង្ឃឹមថាតាមរយៈការកែលំអរបស់វេជ្ជសាស្រ្តសុខាភិបាលមន្ទីរពេទ្យ កាន់តែបំពេញតម្រូវការសុខភាពនិងតម្រូវការយកចិត្តទុកដាក់មនុស្សធម៌របស់អ្នកជម្ងឺប្រទេសផ្សេងៗគ្នាក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកស្រីជាំង ហុងលេខាធិការសកលវិទ្យាល័យវេជ្ជសាស្រ្តខាងត្បូងនិងលោកតឹង ឃុនជីនតំណាងអោយវិទ្យាធិការយល់ឃើញថា ៖ ការសហការលើកនេះគឺបង្ហាញពីទស្សនវិស័យវែងឆ្ងាយរបស់សម្ព័ន្ធប៉ អាយ ជាការទទួលស្គាល់ពីសកលវិទ្យាល័យវេជ្ជសាស្ត្រខាងត្បូងនូវសក្តានុពលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ក្នុងវិស័យបច្ចេកវិទ្យាព្យាបាល ការហ្វឹកហ្វឺនធនធានមនុស្ស និងស្រាវជ្រាវវេជ្ជសាស្ត្រ ការសហការទ្វេភាគីនឹងមានឱកាសអភិវឌ្ឍដ៏មហិមានិងចក្ខុវិស័យអភិវឌ្ឍដ៍ល្អប្រសើរ។ សកលវិទ្យាល័យវេជ្ជសាស្រ្តខាងត្បូងអបអរសាទរយ៉ាងកក់ក្តៅការបង្កើតឡើងនូវមូលដ្ឋានអនុវត្តកម្មសិក្សារបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ហើយសន្យាថានឹងគោរពតាមលក្ខខណ្ឌកំនត់ក្នុងកិច្ចព្រមព្រៀងអនុវត្តនូវកាតព្វកិច្ច ជាចុងក្រោយសូមជូនពរមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកអភិវឌ្ឍកាន់តែរីកចំរើនល្អប្រសើរ។
ក្នុងពិធីនេះ សកលវិទ្យាល័យវេជ្ជសាស្រ្តខាងត្បូងនិងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហការអនុវត្តកម្មសិក្សា ព្រមទាំងរួមគ្នាសម្ភោធបើកស្លាកមូលដ្ឋានអនុវត្តកម្មសិក្សាក្រោមស្នូរទះដៃដ៏កងរំពង។
ទិដ្ឋភាពផ្ទាល់នៃពិធីចុះហត្ថលេខានិងសម្ភោធបើកស្លាក
ទ្វេភាគីដំណើរការចុះហត្ថលេខា
ទិដ្ឋភាពពេលកាត់ខ្សែបូរសម្ភោធបើកស្លាក
សម្ភោធបើកស្លាកចប់សព្វគ្រប់