កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ វេទិកាសុខភាពមហារីក២០១២ប្រទេសហ្វីលីពីនបានប្រារព្ធឡើងនៅទីក្រុងអាយលូលូ។ លោកសាស្ត្រាចារ្យផឹងស៊ាវឆឺប្រធានឯកទេសជម្ងឺមហារីកប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក លោកហ៊ឺ ឡាំងពីនអគ្គនាយកការិយាល័យទំនាក់ទំនងរបស់មន្ទីរពេទ្យប្រចាំទីក្រុងម៉ានីល ត្រូវបានអញ្ជើញជាគណធិបតីចូលរួមក្នុងកម្មវិធីវេទិការសុខភាពមហារីក។
រដ្ឋាភិបាលហ្វីលីពីនយកចិត្តទុកដាក់ជាខ្លាំងការប្រារព្ធកម្មវិធីវេទិកាសុខភាពមហារីកលើកនេះ។ វេទិការនេះផ្តល់ជូនអ្នកឯកទេសវិស័យវេជ្ជសាស្ត្រមហារីកនូវឱកាសពិភាក្សាស្រាវជ្រាវផ្លាស់ប្តូរបទពិសោធន៍គ្នា។ រដ្ឋាភិបាលហ្វីលីពីនសង្ឃឹមថាតាមរយៈវេទិការនេះ អាចនាំមកនិងបង្កើតវិធីព្យាបាលមហារីកថ្មី ដើម្បីដោះស្រាយបញ្ហាមហារីកដែលរដ្ឋាភិបាលហ្វីលីពីនកំពុងប្រឈមមុខខ្លាំងនាពេលបច្ចុប្បន្ន ផ្តល់នូវគុណប្រយោជន៍ថ្មីដើម្បីលើកកម្ពស់គុណភាពសុខភាពប្រជាជនហ្វីលីពីនក្នុងតំបន់។
ទីក្រុងអាយលូលូជាទីក្រុងកំពង់ផែដ៍ស្រស់ស្អាតមួយក្នុងប្រទេសហ្វីលីពីន វេទិកាសុខភាពមហារីកបានប្រាព្ធនៅក្នុងសណ្ឋាគាស្ម័លវីល២១ក្នុងទីក្រុងនេះ។ វេទិកានេះបានអញ្ជើញលោកអភិបាលក្រុងអាយលូលូ ប្រធានមន្ទីរសុខាភិបាលនិងវេជ្ជបណ្ឌិតជាង១០០នាក់ដែលមានកេរ្តិ៍ឈ្មោះក្នុងវិស័យវេជ្ជសាស្ត្រហ្វីលីពីនដើម្បីចូលរួមពិភាក្សាស្រាវជ្រាវវេជ្ជសាស្ត្រ ព្រមទាំងបើកចំហរអញ្ជើញបណ្តាញទូរទស្សន៍ល្បីឈ្មោះក្នុងស្រុក អ្នកជម្ងឺជាង១០០នាក់ និងមហាជនមកចូលរួមកម្មវិធី ជាលក្ខណះទ្រង់ទ្រាយគឺធំណាស់។
លើវេទិកា បទបង្ហាញស្តីពីវេជ្ជសាស្ត្រសុខភាពមហារីកដែលឧទ្ទេសនាមដោយលោកសាស្ត្រាចារ្យផឹងស៊ាវឆឺប្រធានឯកទេសជម្ងឺមហារីកប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វេជ្ជបណ្ឌិត មហាជននិងបណ្តាញសារព័ត៌មាននៅទីនោះ។ បទបង្ហាញនេះគោលបំនងបង្ហាញណែនាំទាំងអស់គ្នាអំពីវិធីព្យាបាលមហារីក១២យ៉ាងដែលឈានមុខគេលំដាប់អន្តរជាតិរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ដើម្បីអោយទាំងអស់គ្នាកាន់តែយល់ច្បាស់ លោកសាស្រ្តាចារ្យផឹង បានយកនាមពាក្យបច្ចេកទេសវេជ្ជសាស្ត្រនិងបច្ចេកវិទ្យាមកបកស្រាយលំអិតជារូបរាងនិងភាសាសាមញ្ញអោយកាន់តែយល់ច្បាស់។ សិក្ខាកាមដែលមានវត្តមានទីនេះមានចំនាប់និងកោតស្ញប់ស្ញែងជាខ្លាំងចំពោះបច្ចេកវិទ្យាព្យាបាលមហារីកដោយវិធីស្នាមរបួសតូចបំផុតដូចជាវិធីចាក់បញ្ចូល វិធីកំនត់គោលដៅព្យាបាល កាំបិតហ្វូតុន...ដែលបានណែនាំដោយលោកសាស្ត្រាចារ្យផឹង។ ក្រៅពីនេះ លោកសាស្រ្តាចារ្យផឹងក៍បានពិពណ៌នាអ្នកជម្ងឺជនជាតិហ្វីលីពីនដែលទទួលការព្យាបាលជោគជ័យនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ស្ថានភាពជម្ងឺទទួលបានជាសះស្បើយឬល្អប្រសើរ ជាការជម្រុញលើកទឹកចិត្តនិងបន្ថែមជំនឿចិត្តក្នុងការព្យាបាលមហារីកសម្រាប់អ្នកជម្ងឺដែលមានវត្តមាននៅទីនេះ។
រូបភាព៖ ទិដ្ឋភាពបទបង្ហាញស្តីពីវេជ្ជសាស្ត្រសុខភាពរបស់លោកសាស្ត្រាចារ្យផឹង
ក្នុងកន្លែងវេទិកាសុខភាព លោកJED PATRICK MABILOGអភិបាលក្រុងអាយលូលូនិងលោកប្រធានមន្ទីរសុខាភិបាលបានសំណេះសំណាលជាមួយលោកសាស្ត្រាចារ្យផឹង ស៊ាវឆឺ ថ្លែងអំណរគុណលោកដែលធ្វើបទបង្ហាញដ៍គួរអោយរំភើបនិងមានតំលៃសម្រាប់វេទិកានេះ ផ្តល់ជាមេរៀនគំរូយ៉ាងល្អសម្រាប់បច្ចេកវិទ្យាវេជ្ជសាស្ត្រហ្វីលីពីន។
រូបភាព៖ លោកសាស្ត្រាចារ្យផឹង(កណ្តាល) លោកហ៊ឺ ឡាំងពីន(ស្តាំ១) និងលោកអភិបាលក្រុងអាយលូលូហ្វីលីពីន(ស្តាំ២)ថតរួមជាមួយគ្នា
រូបភាព៖ លោកស្រីប្រធានមន្ទីរសុខាភិបាលក្រុងអាយលូលូ(កណ្តាល) លោកសាស្ត្រាចារ្យផឹងស៊ាវឆឺ(ស្តាំ) លោកហ៊ឺ ឡាំងពីន(ឆ្វេង) ថតរូបជាមួយគ្នា
ក្រោយចប់សិក្ខាសាលាវេជ្ជសាស្ត្ររបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីករួច លោកសាស្ត្រាចារ្យផឹងស៊ាវឆឺ លោកហ៊ឺ ឡាំងពីននិងវេជ្ជបណ្ឌិតដ៍ល្បីឈ្មោះក្នុងតំបន់លោកDR. HALAGOកាលពីថ្ងៃទី៣០ខែសីហាបានទទួលការសម្ភាសន៍របស់ក្រុមរៀបចំកម្មវិធីtalkin pointរបស់ស្ថានីយទូរទស្សន៍CABLE-STAR ILOILODDនៃទីក្រុងអាយលូលូ។ លោកសាស្ត្រចារ្យផឹង ស៊ាវឆឺធ្វើការពិពណ៌នាពន្យល់បន្ថែមពីបច្ចេកទេសព្យាបាលមហារីក ហើយក៍ថ្លែងអំណរគុណជាខ្លាំងចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅក្នុងដំណើរមកកាន់ទីក្រុងអាយលូលូប្រទេសហ្វីលីពីន។ ការធ្វើដំណើរមកហ្វីលីពីនរយៈពេលដ៍ខ្លីនេះពោរពេញដោយក្តីស្រឡាញ់រាប់អាននិងយកចិត្តទុកដាក់ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកឈរលើស្មារតីវេជ្ជសាស្ត្រឥតព្រំដែនធ្វើអោយចំណងមិត្តភាពចិននិងហ្វីលីពីនកាន់តែជិតស្និទមួយកម្រិតទៀត។