ថ្ងៃទី២០ ខែមិថុនា ឆ្នាំនេះ ក្មេងប្រុសឈ្មោះRuan wen duoអាយុ៤ឆ្នាំមកពីវៀតណាម ត្រូវបានក្រុមអ្នកឯកទេសផ្នែកមហារីកធ្វើការវិនិច្ឆ័យជាមហារីកសាច់ដុំមុខផ្នែកកខាងស្តាំឈ្មោះថាRhabdomyosarcoma និងមានការជាប់ទាក់ទិននឹងស្បែក។ មហារីកសាច់ដុំមុខផ្នែកកខាងស្តាំឈ្មោះថាRhabdomyosarcomaមានទំហំប្រវែង 15x12x10cm ដុំគីសយ៉ាងធំនេះមានសំពាធលើភ្នែក ច្រមុះ មាត់ របស់duo duo ធ្វើឱ្យគេពិបាកដកដង្ហើម ភ្នែកខាងស្តាំព្រិលស្រវាំង ពិបាកញុំាបាយ ដើរក៏មានការប្រុងប្រយ័ត្នដែរ ភ័យខ្លាចមុខរបស់គេ “ផ្ទុះបែកតាមកាលកំណត់”។
ម្តាយរបស់ duo duoបង្ហាញឱ្យឃើញថា ក្រុមគ្រួសារពួកគាត់ប្រកបមុខរបរជាកសិករចិញ្ចឹមជីវិត ប្រាក់ចំណូលក្នុងមួយខែជាមធ្យមប្រហែល១០០០យ័ន(លុយចិន)តែប៉ុណ្ណោះ ពិតប្រាកដណាស់ម្តាយduo duoគឺគ្មានមធ្យោបាយទ្រាំទ្រនឹងការចំណាយព្យាបាលទេ។ សម្ព័ន្ធវេជ្ជសាស្ត្រប៉អាយប្រទេសចិនបានបង្កើតនូវមូលនិធិចិត្តមេត្តាក្នុងការឧបត្ថម្ភប្រាក់ក្រោយពីជ្រាបដឹងពីស្ថានភាពគ្រួសាររបស់duo duoរួចមកក៏ប្រញាប់រៀបចំគំរោងការអនុគ្រោះការចំនាយព្យាបាលខ្លះៗដល់ក្រុមគ្រួសាររបស់duo duo។ ស្របពេលនោះ មន្ទីរពេទ្យក៏បានផ្តល់ជូនជាជំនួយនូវការចំណាយព្យាបាលផ្សេងៗដល់ duo duoផងដែរ នៅថ្ងៃទី១៣ ខែកក្កដា duo duoក៏ទទួលបានជំនួយឧបត្ថម្ភលើកដំបូងចំនួន៥៦២០យ័ន។
@របាយការណ៍អ្នកយកព័ត៌មាន ៖ ក្តីស្រលាញ់ធំធេងមិនមានបែងចែកព្រំប្រទល់ បាតុភាពជម្ងឺរបស់កុមារានេះគឺជាបញ្ហាមួយដែលជាប់ទាក់ទិននឹងគ្រួសារ រដ្ឋាភិបាល និង បញ្ហាសង្គមចំរុះគ្នាទាំងអស់។ គន្លឹះនៃការស្នើសុំជំនួយ ក្រៅពីមានការជំនួយផ្គត់ផ្គង់ពីផ្នែកវេជ្ជសាស្ត្រ នៅមានការយកចិត្តទុកដាក់ថែរក្សាទៀតផង។
@ Ping Shi feng ៖ តើមានស្ថាប័នសេវាកម្មសង្គមណាដែលអាចជួយឱ្យកាន់តែប្រសើរក្នុងការទំនាក់ទំនង និង ជំនួយឧបត្ថម្ភដែរឬទេ?
@Xiu xiu shui zi bi ៖ បុគ្គលិកជាច្រើននៅមន្ទីរពេទ្យសុទ្ធតែបានជួយឧបត្ថម្ភ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានចិត្តមេត្តា duo duoត្រូវតែខំប្រឹងឡើង !
ដកស្រង់ចេញពី ៖ https://informationtimes.dayoo.com/html/2012-12/25/content_2088272.htm