ជំហាននៃបុណ្យណូអែលកាន់តែខិតជិតមកដល់ ទីក្រុងធំៗ តាមផ្លូវគ្រប់ច្រកល្ហកក្នុងប្រទេសចិនបានត្រៀមរៀបចំទិវាបុណ្យណូអែលនេះយ៉ាងឱឡារិក។ ដើម្បីជាការជួយព្យាបាលអ្នកជម្ងឺមហារីកអន្តរជាតិ ភ្ញៀវបរទេសដែលមកពីប្រទេសល្បីៗនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតនូវទិវាបុណ្យណូអែលដ៏ស្រស់ស្អាតមួយ។ តាមរបាយការណ៍បានឱ្យដឹងថា នៅដើមខែធ្នូ បុគ្គលិកសហការីនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានត្រៀមរួចជាស្រេចរៀបចំនូវដើមណូអែលដាក់នៅគ្រប់ជាន់ទាំងអស់ក្នុងមន្ទីរពេទ្យ។ ស្របពេលជាមួយគ្នានោះ ពួកគេបានត្រៀមរៀបចំកាដូណូអែលដាក់ក្នុងប្រអប់ដ៏ប្រណិតនីមួយៗរួចជាស្រេច ទន្ទឹមរង់ចាំថ្ងៃបុណ្យបានមកដល់ ពួកគេនឹងចែកជូនកាដូដ៏ទំនើបនោះដល់មិត្តៗអ្នកជម្ងឺរាប់រយនាក់ដែលកំពុងស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យ។
ព្រឹកថ្ងៃទី24 ខែធ្នូ ដែលជាថ្ងៃសុខដុមរមនាខិតជិតមកដល់នោះ ប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកលោកប្រធានពេទ្យWang តំណាងឱ្យបុគ្គលិកសហការីក្នុងមន្ទីរពេទ្យទាំងអស់បានមកសួរសុខទុក្ខអ្នកជម្ងឺស្នាក់នៅតាមតំបន់ជម្ងឺនីមួយៗទាំងអស់ក្នុងមន្ទីរពេទ្យ។ ពេលដែលលោកWang Huaizhongបានរុញទ្វារចូលក្នុងបន្ទប់ជម្ងឺ អ្នកជម្ងឺ និង សមាជិកក្រុមគ្រួសារអ្នកជម្ងឺក្នុងបន្ទប់ជម្ងឺបានឃើញក្នុងដៃរបស់លោកប្រធានពេទ្យWang កាន់នូវកាដូណូអែល អ្នកទាំងអស់គ្នាទប់ចិត្តមិនបានក៏សំដែងចេញនូវអាកប្បកិរិយាសប្បាយរីករាយ អ្នកជម្ងឺមិនតិចនាក់ឡើយដែលនិយាយលេងថា ៖ ¡¡ãនេះគឺ ‘លោកតាSanta Claus’បានមកចែកកាដូដល់ពួកយើងហើយ¡¡À។
លោកប្រធានពេទ្យWangបានមកដល់មុខគ្រែរបស់អ្នកជម្ងឺ គាត់បានធ្វើការសំណេះសំណាលយ៉ាងជិតស្និតជាមួយនឹងអ្នកជម្ងឺ និង សមាជិកក្រុមគ្រួសាររបស់អ្នកជម្ងឺ សាកសួរពីស្ថានភាពជម្ងឺរបស់ពួកគាត់ ដើម្បីជាការសួរសុខទុក្ខដល់ពួកជម្ងឺទាំងនោះ លោកWangបានជូននូវកាដូដែលបានត្រៀមរៀបចំរួចជាស្រេចជូនដល់ដៃអ្នកជម្ងឺនីមួយៗទាំងអស់ ធ្វើឱ្យពួកអ្នកជម្ងឺពោរពេញដោយក្តីរីករាយក្នុងទិវាបុណ្យណូអែលនេះ។
ពាក្យមួយឃ្លាៗនៃការសួរសុខទុក្ខដ៏ស្និទ្ធស្នាល ពាក្យសំដីជូនពរមួយម៉ាត់ៗយ៉ាងស្មោះអស់ពីចិត្ត ផ្តល់នូវភាពកក់ក្តៅ និង ទុកចិត្តជាទីបំផុត។ គ្រប់កន្លែងដែលលោកប្រធានពេទ្យWangបានដើរកាត់ សួរសំលេងសប្បាយរីករាយបានលឺចេញពីគ្រប់បន្ទប់ទាំងអស់របស់អ្នកជម្ងឺ។ ពេលវេលាដ៏ខ្លីនៅពេលព្រឹកនៃការធ្វើដំណើរដើរសួរសុខទុក្ខនោះ មន្ទីរពេទ្យគ្រប់ជាន់នីមួយៗទាំងអស់ពោរពេញដោយក្តីសុភមង្គលជាទីបំផុត។ ចុងបញ្ចប់ លោកប្រធានពេទ្យWangមានសេចក្តីរំជួលចិត្ត និង មានប្រសាសន៍ថា ៖ ¡¡ãក្នុងនាមជាបុគ្គលិកផ្នែកវេជ្ជសាស្ត្រម្នាក់ យើងខ្ញុំមិនត្រឹមតែយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់អ្នកជម្ងឺប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់លើអារម្មណ៍ចិត្តវិជ្ជារបស់អ្នកជម្ងឺទៀតផង។ បុណ្យណូអែលជិតមកដល់ហើយ ខាងមន្ទីរពេទ្យបានត្រៀមរៀបចំកាដូដល់លោកអ្នករួចជាស្រេច នេះគឺជាការបង្ហាញពីសន្តានចិត្តដ៏ល្អមួយពីបុគ្គលិកសហការីគ្រប់រូបទាំងអស់ក្នុងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ហើយសង្ឃឹមថាតាមរយៈកាដូដ៏តូចតាចទាំងអស់នេះនឹងធ្វើឱ្យមិត្តៗអ្នកជម្ងឺដែលឃ្លាតឆ្ងាយពីស្រុកកំណើតមកព្យាបាលជម្ងឺទាំងអស់ក៏អាចទទួលនូវបរិយាកាសទិវានេះសប្បាយរីករាយទាំងអស់គ្នា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយើងខ្ញុំក៏អាចសប្បាយរីករាយជាមួយគ្នាជាមួយនឹងបុណ្យណូអែលដែលមិនអាចបំភ្លេចបាននេះផងដែរ។¡¡À