ថ្ងៃទី២៣ខែសីហា ត្រូវនឹងថ្ងៃចន្ទគតិ៧កើតខែ៧ ជាថ្ងៃទិវានៃសេចក្តីស្រឡាញ់របស់ប្រទេសចិន។ ទិវានេះ មានដើមកំណើតមកពីរឿងនិទានស្នេហាដ៍គួអោយរំភើបមួយ តាមដំណាលថារៀងរាល់ឆ្នាំពេលយប់ក្នុងថ្ងៃនេះ បុរសគង្វាលគោនិងនារីតម្បាញអាចជួបគ្នាលើស្ពានសត្វល្វាចេក នេះជាទិវាបុណ្យមួយរបស់ប្រពៃណីជាតិចិនដែលពោរពេញដោយភាពរ៉ូមែនទិក។ ដើម្បីអោយអ្នកជម្ងឺបរទេសយល់ពីបរិយាកាសទិវាបុណ្យនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកប្រមូលទាំងអស់គ្នាទៅកាន់សួនឧទ្យានអ៊ីនថាយទស្សនាសោភណ្ឌរាត្រី រួមគ្នាអបអរទិវានេះ។
គ្រាន់តែចូលទៅដល់ក្លោងទ្វារសួនឧទ្យានអ៊ីនថាយ ទាំងអស់គ្នាត្រូវបានទិដ្ឋភាពដ៍ស្រស់ស្អាតទាក់ទាញជាប់ ភ្លើងពណ៌ភ្លិបភ្លែតនៅក្នុងហ្វូងផ្កាចំរុះពណ៌បង្អួតសម្រស់គ្នា ទឹកក្នុងបឹងត្រូវបានពន្លឺភ្លើងពណ៌ចាំងរហូតប្រែពណ៌ចំរុះ ទឹកបឹងហូរចុះសន្សឹមៗតាមកាំជណ្តើរកញ្ចក់ បីដូចជាទឹកទន្លេឆពណ្ណរង្សី រំលេចពណ៌ត្រចង់ ធ្វើអោយមនុស្សលង់អារម្មណ៍ដូចក្នុងសុបិន្តក្តីស្រមៃ។ ក្នុងរាត្រីកាលដ៍រ៉ូមែនទិកនេះ អ្នកជម្ងឺបរទេសដណ្តើមគ្នាថតរូបទុកជាអនុស្សាវរីយ៍ជាមួយសោភណ្ឌរាត្រីដ៍ស្រស់ត្រកាលនេះ។