រសៀលថ្ងៃទី19 ខែឧសភា ឆ្នាំ2012 មនី្ទរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបើកការប្រកួតកីឡាវាយប៉េងប៉ុងលើតុវគ្គផ្តាច់ព្រ័ត្រ។ កីឡាករនៅលើឆាកប្រើប្រាស់ការប្រយុទ្ធដ៏ស្រស់សា្អត និង សំលេងបន្លឺឡើងនៃគ្រាប់ប៉េងប៉ុងលោតចេញនូវចង្វាក់ដ៏គួរអោយរំជួលចិត្ត ព្រមទាំងកីឡាករនៅខាងក្រោមឆាកបញ្ចេញនូវស្នូរសំលេងលើកកំលាំងចិត្ត រួមគ្នាឆ្លងកាត់ឈុតឆាកដ៏សែនមនោរម្យនេះ។
ដើម្បីកសាងរចនាសម្ព័នផ្នែកសុខាភិបាលនៃមនី្ទរពេទ្យអោយបានកាន់តែប្រសើរឡើង មនី្ទរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយើងខ្ញុំបានពង្រឹងបុគ្គលិកផ្ទៃក្នុងមនី្ទរពេទ្យក្នុងការប្រ
មូលអារម្មណ៍ បង្កើនសមត្ថភាពចូលរួមក្រុម និង សា្មរតីសាមគ្គីរបស់បុគ្គលិកផ្ទៃក្នុងនៃសហគ្រាសមួយកំរិតទៀត។ បង្កើនកំលាំងស្មារតីបុគ្គលិក និងជីវភាពក្រៅពីការងារ ធ្វើអោយបុគ្គលិកមានសុខភាពល្អទាំងកាយទាំងចិត្ត។ មនី្ទរពេទ្យបានខិតខំបង្កើតកម្មវិធីកីឡាកំសាន្តសប្បាយៗ បណ្តុះបានរឹសគល់រចនាសម្ព័នមនី្ទរពេទ្យ ដែលធើ្វអោយបុគ្គលិកមានកំលាំងចិត្តស្វះស្វែងអភិវឌ្ឍឈានទៅមុខ។
ក្រៅពីមានការប្រកួតកីឡាវាយប៉េងប៉ុងលើតុ មនី្ទរពេទ្យយើងខ្ញុំក៏មានបង្កើតកម្មវិធីកីឡាបាល់បោះ យូហ្គា “yug” កីឡាវាយសី លេងអុក ការសិក្សា ឡើងភ្នំ ការថតរូប-ល-។ ឆ្លងកាត់កម្មវិធីកីឡាទាំងនេះ អាចបង្ហាញកាន់តែច្បាស់លាស់នូវសា្មរតីសាមគ្គីរបស់ក្រុមការងារ ក៏បានផ្តល់ជាការហ្វឹកហាត់ និង ឱកាសទំនាក់ទំនងដល់ពួកគេ បង្កើនសកម្មភាពក្រៅពីការងារអោយកាន់តែសំបូរបែប ពង្រឹងកំលាំងសាមគ្គី និង កិតិ្តយសរួមគ្នា ក៍អាចបង្ហាញអំពីអត្តចរិក និងសា្មរតីល្អៗរបស់ “មនុស្សសម័យឥឡូវ”។
ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់រូបក្នុងមនី្ទរពេទ្យទាំងមូល ទើបមនី្ទរពេទ្យក្វាងចូវទំនើបផ្នែកមហារីកអាចទទួលបាននូវពានរង្វាន់កិតិ្តយសយ៉ាងច្រើនបែបនេះ។
សមាគមន៍អ្នកឡើងភ្នំ
សមាគមន៍វាយប៉េងប៉ុងលើតុ
សមាគមន៍អ្នករៀនសូត្រ