យប់ថ្ងៃទី25 ដល់ថ្ងៃទី26 ខែមិថុនា “ការរំជើបរំជួលនៅរដូវក្តៅ រចនាបថបែបទំនើប និង
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានធ្វើការប្រកួតប្រជែងអ្នកចំរៀងធំៗចំនួនដប់រូប”បានចាប់ផ្តើមបើកការប្រកួតប្រជែងនៅក្នុងមន្ទីរពេទ្យជាន់ទី9 និង មានការចូលរួមពីមុខងារចំរុះក្នុងអគារសុន្ទរកថា ទីធ្លាប្រកួតប្រជែងប្រកបដោយបរិយាកាសដ៏កក់ក្តៅ អ្នកចូលរួមរំជើបរំជួលចិត្តជាខ្លាំង ព្យាយាមបង្ហាញនូវយុទ្ធសាស្រ្តក្នុងការច្រៀងនៅលើឆាកផងដែរ។ ដោយសារតែបុគ្គលិក និង ពួកអ្នកជម្ងឺមហារីកបង្កើតជាក្រុមសប្បាយមួយហើយក៏មិនមានពេលទំនេរប៉ុន្មានទេ ពួកគាត់បានគាំទ្រចំពោះអ្នកដែលប្រកួតដោយខ្លួនឯងដោយស្រែកហ៊ោកញ្ជ្រៀវអបអរសាទរយ៉ាងកងរំពងនៅក្រោមឆាក។ មេប្រយោគទាំងអស់បានផ្ចិតផ្ចង់ស្តាប់នូវសូរសំលេងច្រៀងរបស់អ្នកប្រកួត ទស្សនានូវកាយវិការទាំងអស់របស់ពួកគាត់ ដើម្បីជាការវិនិច្ឆ័យដ៏ល្អត្រឹមត្រូវមួយដល់អ្នកប្រកួតទាំងអស់នោះ។
ដោយសារតែទទួលនូវក្តីសោមនស្សរីករាយពីព្រឹត្តការណ៍ក្នុងការប្រកួតប្រជែងនោះ ពួកអ្នកជម្ងឺដែលមកពីក្រៅប្រទេសក៏បានចូលរួមជាក្រុមច្រៀងជាមួយគ្នាផងដែរ។ អ្នកជម្ងឺមកពីហាណូយប្រទេសវៀតណាមលោកFan ប្រើប្រាស់ភាសាវៀតណាមច្រៀងបទចំរៀងមួយបទបានចំណងជើងថា《Shang hai tan》 ទទួលបានសំលេងទះដៃយ៉ាងកងរំពងក្រៃលែង។ សមាជិកក្រុមគ្រួសាររបស់អ្នកជម្ងឺឈ្មោះលោកChen មកពីឥណ្ឌូនេស៊ីទើបតែមកកាន់មន្ទីរពេទ្យបានមួយថ្ងៃក៏បានរំលឹកច្រៀងបទចំរៀងចំនាស់មួយបទមានចំណងជើងថា《Yue liang dai biao wo de xin》ធ្វើឲ្យទិដ្ឋភាពនៅលើឆាក និង ក្រោមឆាកមានភាពហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។ លោកស្រីHuangអ្នកជម្ងឺមកពីឥណ្ឌូនេស៊ី គាត់មិនបានត្រៀមទុកមុនក៏ចូលរួមច្រៀងជាមួយនឹងអ្នកប្រកួតប្រជែងទាំងអស់គ្នា ញាំងឲ្យកម្មវិធីប្រព្រឹត្តទៅកាន់តែមានភាពសប្បាយរីករាយជាខ្លាំង។ ចុងបញ្ចប់សមាជិកក្រុមគ្រួសាររបស់អ្នកជម្ងឺឈ្មោះលោកChenបានប្រើប្រាស់ភាសាចិនមានប្រសាសន៍ថា៖“មិត្តៗអ្នកជម្ងឺទាំងអស់ដែលមកពីប្រទេសឥណ្ឌូនេស៊ី អ្នកទាំងអស់គ្នាត្រូវតែជឿទុកចិត្តថា ក្រុមលោកវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកអាចនឹងព្យាបាលជម្ងឺអ្នករាល់គ្នាបានទាំងអស់ អ្នកទាំងអស់គ្នាត្រូវខំប្រឹងទៀត! ”ពាក្យសំដីដ៏ខ្លីមួយឃ្លានេះបានប្រាប់ទៅដល់ដួងចិត្តរបស់អ្នកជម្ងឺមហារីក ក៏បានប្រាប់ទៅដល់ដួងចិត្តស្មោះរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកផងដែរ។ ពិតជាត្រឹមត្រូវហើយ អ្នកជម្ងឺមហារីកទាំងអស់ត្រូវតែខំប្រឹង ដើម្បីសុខភាពរបស់អ្នកទាំងអស់គ្នា។ ខាងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក៏ត្រូវតែខំប្រឹងដើម្បីសុខភាពរបស់អ្នកទាំងអស់គ្នាផងដែរ។
ថ្ងៃទី5 ខែកក្កដា ចុងបញ្ចប់នៃកម្មវិធីកាន់តែមានរំភើបថែមទៀត ក្រៅពីមានគណៈមេប្រយោគនៅមានការវាយតម្លៃពីសំណាក់សាធារណៈជន ដើម្បីវិនិច្ឆ័យបង្ហាញភាពយុត្តិធម៌ទាំងអស់គ្នា។ ចុងបញ្ចប់នៃការប្រកួតប្រជែងដ៏រំភើបនោះ ក៏បានបោះឆ្នោតជ្រើសរើសអ្នកដែលអស់លោកអ្នកពេញចិត្តនោះគឺ “អ្នកចម្រៀងធំៗចំនួនដប់រូប”។
មេឃក៏កាន់តែងងឹតទៅៗ ប៉ុន្តែព្រឹត្តការណ៍ក្នុងការប្រកួតប្រជែងដ៏សប្បាយនោះនៅមិនទាន់ឈប់នៅឡើយទេ មេត្រីភាពរវាងលោកវេជ្ជបណ្ឌិត និង អ្នកជម្ងឺក៏មិនមិនទាន់ឈប់នៅឡើយដែរ ការទំនាក់ទំនងគ្នាជាលក្ខណៈមិត្តភាពនេះនឹងនៅមានបន្តបន្ទាប់ទៀត មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅជាមួយអស់លោកអ្នកជានិច្ច។
អ្នកជម្ងឺ និង អ្នកប្រកួតប្រជែងច្រៀងរួមគ្នា
អ្នកជម្ងឺ និង អ្នកប្រកួតប្រជែងច្រៀងរួមគ្នា
ក្រុមអ្នកគាំទ្រនៃអ្នកជម្ងឺមហារីកកំពុងតែអបអរសាទរអ្នកចូលរួមប្រកួតប្រជែង
ការប្រគំតន្រ្តីដ៏រំជើបរំជួលចំពោះអ្នកជម្ងឺមហារីក
ក្រុមអ្នកគាំទ្រនៃអ្នកជម្ងឺមហារីកកំពុងតែអបអរសាទរអ្នកចូលរួមប្រកួតប្រជែង