យប់ថ្ងៃទី12 ខែកក្កដា ឆ្នាំ2012 មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានចាត់ចែងនាំអ្នកជម្ងឺបរទេស និង សមាជិកក្រុមគ្រួសារអ្នកជម្ងឺ អ្នកស្នាក់នៅមន្ទីរពេទ្យជាមួយគ្នាទៅទស្សនាទន្លេZhu jiang នាពេលរាត្រី ទស្សនាទឹកស្អាតLian yan និង ទេសភាពស្រស់ឆើតឆាយអមដោយភ្លើងពណ៌ភ្លឹបភ្លែតនៅទន្លេZhu jiangទាំងអស់គ្នា។
នៅពេលយប់ ស្ពានធំឈ្មោះLie deដ៏ស្រស់ឆើតឆាយ ក្វាងចូវលេចត្រដែតឡើងត្រចះត្រចង់នូវ “xiao man yao” ស្ថាបត្យកម្មចំរុះពណ៌ដ៏មានភាពទាក់ទាញ ដូចហ្នឹងគុជខ្យងប្រាំពីរពណ៌ចំរុះគ្នានៅដងទន្លេZhu jiang និង ក្លាយទៅជាឥន្ទនូរំលេចទៅដោយភ្លើងពណ៌មួយខ្សែ។ នៅក្នុងទិដ្ឋភាពឥន្ទនូនោះ អ្នកជម្ងឺបរទេស និង សមាជិកក្រុមគ្រួសារអ្នកជម្ងឺបានក្រលេកមើលទេសភាពគ្រប់ពណ៌នៅលើទូកដែលទស្សនានូវរចនាបថស្ថាបត្យកម្មពីសម័យមុន ហើយបានឃ្លាតឆ្លាយពីសំពាធជម្ងឺ រីករាយនូវទេសភាពស្រស់ស្អាត ហែលទឹកលេងនៅដងទន្លេ Zhu jiang ធ្វើឲ្យជីវិតដែលមានជម្ងឺមកបៀតបៀនក៏រសាត់បាត់សំពាធនោះផងដែរ នៅក្នុងទីក្រុងដែលគួរឲ្យទាក់ទាញនោះស្វែងរកនូវទំនុកចិត្តរឹងមំាមួយក្នុងការជំនះនឹងជម្ងឺដ៏កាចសាហាវនេះ!
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងផ្តល់ឲ្យលោកអ្នកនូវសេវាកម្មដោយស្មោះអស់ពីចិត្ត និង ជាទីកក់ក្តៅចំពោះរាល់អ្នកជម្ងឺបរទេសនិមួយៗ ដើម្បីឲ្យពួកគាត់ទទួលបានអារម្មណ៍យ៉ាងជ្រាលជ្រៅពីទឹកចិត្តមនុស្សធម៌របស់មន្ទីរពេទ្យ និង សេវាកម្មប្រកបដោយការគិតពិចារណា ថែមទំាងមិនត្រឹមតែកាន់តែទទួលបាននូវអារម្មណ៍ពុះពារតស៊ូនឹងការព្យាបាលជម្ងឺប៉ុណ្ណោះទេ និង នៅមានទេសភាពលំហែកំសាន្តសំរាប់ជនបរទេសផងដែរ។
ភ្លក់អាហារប៊ូហ្វេដ៏ឆ្ងាញ់ពិសារ
ស្ពានធំឈ្មោះLie deដ៏ស្រស់ឆើតឆាយ
រូបភាពនៃសំណង់សញ្ញានាវាចរណ៍នៅក្វាងចូវ “xiao man yao”