មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានប្រារព្ធ “សិក្ខាសាលាស្វែងយល់ពីជំងឺមហារីក និង ការព្យាបាល” នាថ្ងៃទី29 ខែ កញ្ញានៅសណ្ឋាគារ សាន់វេ (Sunway Hotel)យ៉ាងជោគជ័យ។ ប្រធានឯកទេសជំងឺមហារីកប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅប្រ
ទេសចិន និង ប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តនៅសាខាភ្នំពេញបានជួបជុំជាមួយប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញជាង100នាក់ ហើយបរិយាកាសនៃសិក្ខាសាលាមានលក្ខណៈអូរអរ។
ប្រធានឯកទេសផ្នែកមហារីកនៃមន្ទីរពេទ្យក្វាវចូវទំនើប ដែលត្រូវបានសំភាសន៍ដោយអ្នកឯកទេសរបស់ប្រទេសកាណាដា ហើយគាត់ត្រូវបានគេទទួលស្គាល់ថាជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ក្នុងវិស័យជំងឺមហារីកនៅប្រទេសចិន។ គាត់បានចាប់ផ្តើមធ្វើបទបង្ហាញកត្តាដែលនាំអោយកើតមានមហារីក ទំនៀមទំលាប់នៃការរស់នៅ អាហារដែលប្រឆំាងជំងឺមហារីក មូលដ្ឋានគ្រឹះនៃការកើតជំងឺ រោគសញ្ញាដំបូងនៃជំងឺ នឹងការសងេ្កតឃើញ ជំងឺអោយបានឆាប់ ។ល។ គាត់បានរៀបរាប់ពីចំណេះដឹងដែលទាក់ទងនឹងជំងឺមហារីកយ៉ាងក្បោះក្បាយជូនដល់អ្នកចូលរួម។
ក្នុងពេលនោះដែរ លោក PENG XIAO CHI បានផ្តោតសំខាន់ទៅលើវិធីព្យាបាល និង ការអភិវឌ្ឍន៍នៃវិស័យវេជ្ជសាស្រ្ត។ តាមវិធីបុរាណការព្យាបាលជំងឺមហារីក អាចជ្រើសរើសត្រឹមតែ ៣វិធីធំៗទេ ដូចជាតាមវិធីវះកាត់ បាញ់កាំរស្មី និងគីមីសាស្រ្ត ។ វិធីព្យាបាលទាំងនេះ កាលពីមុនមូលដ្ឋានគ្រឹះចម្បងជាងគេក្នុងការព្យាបាលជំងឺមហារីក។ តែចំណុច អវិជ្ជមាននៃវិធីព្យាបាលបុរាណៗទាំងនេះ មិនបានព្យាបាលផ្តោតសំខាន់ទៅលើគោលដៅនៃរោគសញ្ញាតែមួយទេ ហើយវាអាចប៉ះពាល់ទៅដល់សរីរាង្គយ៉ាងខ្លាំងផងដែរ។ ដោយមូលហេតុនេះ វាបានជំរុញឪ្យអ្នកជំនាញផ្នែកវេជ្ជសាស្រ្តស្វះសែ្វង ក្នុងការស្វែងរកវិធីសាស្រ្ត ជាប់គ្នានៃការព្យាបាលផ្សេងៗទៀត។ បច្ចុប្បន្ននេះមន្ទីរពេទ្យក្វាងចូវទំនើបបាននាំមុខគេលើពិភពលោកក្នុងការប្រើប្រាស់វិធីព្យាបាលជំងឺមហារីកដែលមានមុខរបួសតូចបំផុត ដូចជាវិធីចាក់បញ្ចូល វិធីកករំលាយ វិធីព្យាបាលដោយគ្រាប់អនុភាគ។ល។ វិធីព្យាបាលទាំងនេះអាចកាត់បន្ថយផលប៉ះពាល់ដល់សុខភាពរបស់អ្នកជំងឺ ហើយផ្តោតសំខាន់ទៅលើគោលដៅនៃរោគសញ្ញាផងដែរ។ ជាពិសេសវាមានប្រសិទ្ធិភាពល្អ សំរាប់អ្នកជំងឺដែលមានអាយុច្រើន សុខភាពខ្សោយ ហើយមិនអាចទទួលការព្យាបាលតាមវិធីវះកាត់ ការបាញ់កាំរស្មី រឺ ប្រើថ្នាំគីមី។ ការប្រើប្រាស់
បចេ្ចកវិទ្យាជឿនលឿនលំដាប់ពិភពលោក មិនមានផលប៉ះពាល់ខ្លាំងទៅលើសរីរាង្គ និង ប្រព័ន្ធការពាររបស់អ្នកជំងឺឡើយ។
ក្រោយពេលថ្លែងសុន្ទរកថារួច អ្នកជំងឺមហារីកដែលអញ្ជើញមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជាបានចាប់ផ្តើមការពិគ្រោះជំងឺជាមួយអ្នកឯកទេសរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយ៉ាងរំជើបរំជួល។ ឆ្លងកាត់ការពិគ្រោះយោបល់ជាមួយក្រុមការងារពេទ្យ អ្នកជំងឺមហារីកមានការយល់ដឹងកាន់តែច្បាស់ចំពោះជំងឺមហារីក វិធីព្យាបាលទំនើបៗឈានមុខគេ និង ការអភិវឌ្ឍន៍នៃវិស័យវេជ្ជសាស្រ្តក្នុងសម័យកាលនេះ។
មន្ទីរពេទ្យក្វាងចូវទំនើបគឺជាសម្ព័ន្ធព្យាបាលមួយដែលរួមផ្សំដោយ ការព្យាបាល សិក្សាស្រាវជ្រាវ និង ការថែបំប៉នសុខភាពអ្នកជំងឺ។ល។ ឆ្លងកាត់ការតស៊ូអស់រយៈពេលច្រើនឆ្នាំ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានទទួលភាពជោគជ័យ និង លទ្ធផលជាទីគាប់ចិត្តក្នុង
វិស័យបង្ការ និង ការព្យាបាលជំងឺមហារីក ហើយលើកស្ទួយអត្រារស់នៅ និង គុណភាពរស់នៅរបស់អ្នកជំងឺផងដែរ។ បច្ចុប្បន្ននេះមន្ទីរពេទ្យបានសិក្សាស្រាវជ្រាវ ការប្រើប្រាស់ពហុវិធីក្នុងការព្យាបាលបានសំរេចហើយ ៖ គឺវិធីដែលត្រូវបានទទួលស្គាល់ពីលំដាប់ថ្នាក់អន្តរជាតិ ហើយជាវិធីព្យាបាលដែលមានប្រសិទ្ធិភាពខ្ពស់។ វិធីព្យាបាលថ្មីនេះនាំមកនូវក្តីសង្ឃឹមសំរាប់អ្នកជំងឺមហារីកដែលមានឱកាសក្នុងការជាសះស្បើយ។ វាក៏អាចជួយអោយអ្នកជំងឺមហារីកផ្សេងៗទៀតក្នុងការពន្យាអាយុជីវិត និងកាត់បន្ថយការឈឺចាប់ផងដែរ។
“សិក្ខាសាលាស្វែងយល់ពីជំងឺមហារីក និង ការព្យាបាល”
សិក្ខាសាលាស្តីអំពីសុខភាព
“អ្នកជម្ងឺបង្ហាញពីការថ្លែងអំណរគុណ”