លោកវេជ្ជបណ្ឌិតវ៉ាងជិនហាយ ជាសមាជិកមួយរូបក្នុងសមាគមន៏ប្រឆាំងមហារីកប្រទេសចិន ដែលបញ្ចប់ការសិក្សានៅមហាវិទ្យាល័យពេទ្យកា្វងតុងក្វាងចូវប្រទេសចិន។ គាត់ធ្វើការក្នុងផ្នែកដុំសាច់មហារីកអស់រយៈពេលជាង១០ឆ្នាំ មានជំនាញខាងប្រើបច្ចេកវិទ្យាជីវសាស្រ្ត ព្យាបាលមហារីកប្រភេទដុំសាច់គ្រប់ប្រភេទតាមបច្ចេកវិទ្យាគោលដៅហ្សែន ពិសេសគឺមានបទពិសោធន៏ជាក់ស្តែងជាច្រើនក្នុងការព្យាបាលជំងឺមហារីកសួត មហារីកថ្លើម មហារីកលំពែង មហារីកសុដន់។ នៅផ្នែកធ្វើរោគវិនិច្ឆ័យព្យាបាលមហារីក លោកវេជ្ជបណ្ឌិតវ៉ាងជិនហាយមានឯកទេសផ្ទាល់ខ្លួន គាត់យល់ថាការព្យាបាលមហារីកត្រូវយកការព្យាបាលសំយោគបញ្ចូលនិង ធ្វើការព្យាបាលតាមលក្ខណៈបុគ្គលភាពធ្វើជាគោលការណ៏ ដោយយោងតាមទីតាំងរបស់ដុំសាច់មហារីក ប្រភេទជំងឺ ការបែងចែកតាមដំណាក់កាល និងស្ថានភាពទឹកចិត្តអ្នកជំងឺ ជ្រើសយកដេប៉ាតឺម៉ង់គ្រប់ផ្នែកចូលរួមធ្វើការព្យាបាលសំយោគបញ្ចូលគា្ន ទើបអាចទទួលបានប្រសិទ្ធភាពល្អបំផុត។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតការិយាល័យតំណាងនៅទីក្រុងហូជីម៉ិញប្រទេសវៀតណាមនៅខែធ្នូ ឆ្នាំ២០០៨។ លោកវេជ្ជបណ្ឌិតវ៉ាងជិនហាយ ក្នុងនាមជាអ្នកជំនាញផ្នែកដុំសាច់មហារីក បានកាន់ដំណែងជាប្រធានផ្នែកប្រឹក្សាមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។
ខ្ញុំស្រលាញ់ការងាររបស់ខ្ញុំ
ក្នុងនាមជាអ្នកប្រឹក្សាជំនាញមួយរូប លោកវេជ្ជបណ្ឌិតវ៉ាងជិនហាយ រាល់ថ្ងៃត្រួវទទួលអ្នកជំងឺដែលមកពីគ្រប់តំបន់ទាំងអស់របស់ប្រទេសវៀតណាម។ គោលដៅគឺដើម្បីរំសាយចម្ងល់អ្នកជំងឺ និងសមាជិកក្រុមគ្រួសារ បើកចំណងក្នុងចិត្តពួកគេ ជួយដល់អ្នកជំងឺស្វែងរកវិធីព្យាបាលដ៏ស័ក្តិសមបំផុត។ នេះនិយាយចំពោះលោកវេជ្ជបណ្ឌិតវ៉ាងជិនហាយ គឺជាឱកាសម្យ៉ាងក៏ជាការប្រកួតប្រជែងម្យ៉ាង។ ប៉ុន្តែប្រឈមមុខនិងការប្រកួតប្រជែងនេះ លោកវេជ្ជបណ្ឌិតវ៉ាងជិនហាយ រីករាយនឹងទទួលព្រោះគាត់ស្រលាញ់ការងាររបស់គាត់។
លោកវេជ្ជបណ្ឌិតវ៉ាងជិនហាយមានប្រសាសន៏ ក្នុងការងារជំនួបជាមួយអ្នកជំងឺគ្រប់ប្រភេទជារៀងរាល់ថ្ងៃនោះ គឺអាចជួបប្រទះនឹងអ្នកជម្ងឺគ្រប់បែបយ៉ាងទាំងអស់ មានអ្នកខ្លះអស់សង្ឃឹមចំពោះការរស់នៅ អ្នកខ្លះមិនយល់ព្រមសហការជាមួយគ្រូពេទ្យ និង មានអ្នកជំងឺនិងគ្រួសារពួកគេខ្វះការចេះដឹងចំពោះផ្នែកវេជ្ជសាស្រ្ត ធ្វើអោយពួកគេមិនដឹងធ្វើយ៉ាងណាពេលប្រឈមមុខនឹងជំងឺមហារីក។ ប្រឈមមុខនឹងអ្នកជំងឺផេ្សងៗគ្នា ក្នុងដំណាក់កាល ផ្តល់យោបល់ លោកវេជ្ជបណ្ឌិតវ៉ាងជិនហាយត្រូវធ្វើការវិភាគស្ថានភាពជំងឺអោយបានគ្រប់ ជ្រុងជ្រោយ និងធ្វើការបកស្រាយនូវបញ្ហាដែលអ្នកជំងឺលើកឡើងដោយចិត្តអំណត់ គឺដូចធ្វើដាក់មិត្តភក្តិបងប្អូនខ្លួនឯង ដោយប្រើចិត្តសណ្តោសរបស់គ្រូពេទ្យលួងលោមពួកគេ។ ឆ្លងកាត់ការទំនាក់ទំនងគ្នាទៅវិញទៅមកហើយ ធ្វើអោយអ្នកជំងឺដឹងថា ជំងឺមហារីកមិនមែនជាជំងឺមិនអាចព្យាបាលបានទេ អោយតែឆ្លងកាត់ការព្យាបាលដែលមានប្រសិទ្ធភាព មិនត្រឹមតែអាចលើកតម្កើនការព្យាបាលនិងការរស់នៅ ព្រមទាំងអាចពន្យាអាយុជីវិតបានទៀតផង។ សំអាងលើការស្វែងយល់និងការគោរពរបស់គាត់ចំពោះអ្នកជំងឺ បានធ្វើអោយគាត់ទទួលបានការជឿជាក់ពីអ្នកជំងឺ និងសមាជិកក្រុមគ្រួសារជាច្រើនរាប់មិនអស់។
ព្រោះស្រលាញ់ការងារទើបតស៊ូ
ការងាររបស់លោកវេជ្ជបណ្ឌិតវ៉ាងជិនហាយនៅបរទេសមានការរវល់ក៏ច្របូកច្របល់។ នៅក្នុងការងារប្រចាំថ្ងៃ គាត់មិនត្រឹមតែធ្វើការទំនាក់ទំនងជាមួយគ្រូពេទ្យប្រចាំការផ្ទាល់និង អ្នកជំងឺទាន់ពេលវេលាប៉ុណ្ណោះទេ ក្តាប់បាននូវដំណើការថ្មីបំផុតរបស់អ្នកជំងឺដែលបញ្ចូនទៅ។ ស្របពេលតែមួយគាត់នៅធ្វើការតាមដាន និងស្វែងយល់ពីស្ថានភាពសះស្បើយរបស់អ្នកជំងឺ និងធ្វើការសរុប និងបទពិសោធន៏រីកចំរើនដោយឥតឈប់ឈរ។
ក្រៅពីនេះ លោកវេជ្ជបណ្ឌិតវ៉ាងជិនហាយ នៅមិនភ្លេចឆ្លៀតពេលបំពេញវិជ្ជាបន្ថែម។ លោកវេជ្ជបណ្ឌិតវ៉ាងជិនហាយមានប្រសាសន៏ ចង់ជួយអ្នកជំងឺមហារីកអោយបានកាន់តែ ច្រើន ត្រូវតែបន្តបង្កើនចំណេះដឹងនិងក្តាប់បាននូវបច្ចេកទេសព្យាបាលនាំមុខគេបំផុតដោយឥតឈប់ឈរ។ មានតែបែបនេះទេ ទើបអាចឆ្លងកាត់ការផ្តល់យោបល់ ផ្តល់ព័ត៌មានដែលមានប្រសិទ្ធភាពជាក់លាក់ និងជំនាញបំផុតដល់អ្នកជំងឺ ទើបទទួលការទុកចិត្តពីអ្នកជំងឺនិងសមាជិកក្រុមគ្រួសារ។ ហេតុនេះ ក្រៅពីម៉ោងការងារ កិច្ចការដែលគាត់ធ្វើច្រើនជាងគេគឺសរុបលទ្ធផលជំងឺដែលគាត់ធ្លាប់ជួប និងអានសៀវភៅនិងឯកសារទាក់ទង នេះក៏ជាមាគ៌ាដ៏សំខាន់ក្នុងការអភិវឌ្ឍចំណេះដឹងផ្នែកវេជ្ជសាស្រ្ត។ ដើម្បីអាចធ្វើការដោះដូរបទពិសោធន៍ជាមួយអ្នកជំនាញដូចគ្នា គាត់តែងតែចូលរួមកិច្ចប្រជុំដោះដូរបទពិសោធន៍ផ្នែកមហារីក ដើម្បីស្រូបយកបទពិសោធន៍និងចំណេះដឹង។
នៅការិយាល័យតំណាងប្រទេសវៀតណាមជាច្រើនឆ្នាំមកនេះ លោកវេជ្ជបណ្ឌិតវ៉ាងជិនហាយឆ្លងកាត់ការចាក់គ្រឹះដ៏រឹងមាំផ្នែកវេជ្ជសាស្រ្ត គាត់បានជួយបកស្រាយចម្ងល់នៅក្នុងចិត្តអ្នកជំងឺមហារីកជាច្រើនរាប់មិនអស់ដោយជោគជ័យ។ ក្រោមការជួយបញ្ចូនអ្នកជំងឺ របស់លោកវេជ្ជបណ្ឌិតវ៉ាងជិនហាយ និងឆ្លងកាត់ការព្យាបាលពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ធ្វើអោយអ្នកជំងឺជាសះស្បាយច្រើនរាប់មិនអស់ នេះនិយាយចំពោះលោកវេជ្ជបណ្ឌិតវ៉ាងជិនហាយ គឺជាការបញ្ជាក់ពីសមត្ថភាពការងារគាត់ខ្លាំងបំផុត។