ប្រើបច្ចេកវិទ្យាដ៏ពិសេសម៉្យាងជួយដល់ជីវិតមនុស្សគ្រប់រូប
លោក យាវចុងភីង លោកគ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បានបញ្ចប់ការសិក្សាពីមហាល័យផ្នែកវេជ្ជសាស្រ្តហឺណាន បានធ្វើការងារក្នុងវិស័យវេជ្ជសាស្រ្តមហារីកអស់រយៈពេលច្រើនឆ្នាំ មានបទពិសោធន៍យ៉ាងច្រើនចំពោះការធ្វើរោគវិនិច្ឆ័យ និង ព្យាបាលជម្ងឺមហារីក។ មានជំនាញខាងព្យាបាលមហារីកប្រភេទដុំសាច់ដូចជា ៖ មហារីកសួត មហារីកសុដន់ មហារីកក្រពះ មហារីកពោះវៀនធំ-ល-។ គាត់សា្គល់ច្បាស់នូវក្រិតក្រមនៃបច្ចេកទេសព្យាបាលដោយបន្សល់មុខរបួសតូចដូចជា ការព្យាបាលដោយចាក់បញ្ចូល ការបណ្តុះបញ្ចូលគ្រាប់អនុភាគ ការព្យាបាលកករំលាយ ការបាញ់កាំរស្មី -ល- ព្រមទាំងអាចប្រើប្រាស់នៅក្នុងការព្យាបាលផ្នែកវេជ្ជសាស្រ្តបានយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ គាត់នៅមានវិធីដោះស្រាយព្យាបាលជម្ងឺដែលកើតឡើងគួបផ្សំជាមួយមហារីកគ្រប់ប្រភេទថែមទៀត។ លោកវេជ្ជបណ្ឌិតយាវ បានសិក្សា និងស្រាវជា្រវមិនចេះចប់ជាមួយមហារីកអស់ជាច្រើនឆ្នាំមកហើយ ក៏បានជោគជ័យក្នុងការជួយកាត់បន្ថយភាពឈឺចាប់ បង្កើនគុណភាពជីវភាពរស់នៅ ពន្យាអាយុជីវិតអោយអ្នកជម្ងឺមហារីកដំណាក់កាលកណ្តាល និង ចុងក្រោយអស់ជាច្រើននាក់មកហើយ។
គាត់មានអ្នកជម្ងឺមា្នក់ ឈ្មោះ វ័ងអ៊ីងជីន មកពីប្រទេសឥណ្ឌូនេស៊ី។ នៅខែមករា ឆ្នាំ២០១១ ដោយសារការក្អកយ៉ាងធ្ងន់ធ្ងរក៏ទៅកាន់មន្ទីរពេទ្យធ្វើការពិនិត្យតាម CT លើផ្នែកដើមទ្រូង។ មន្ទីរពេទ្យក្នុងស្រុកបានចេញលទ្ធផលធ្វើរោគវិនិច្ឆ័យដំបូងជា មហារីកសួតខាងស្តាំ ដោយមានការផ្លាស់ទីឆ្អឹង។ ប៉ុន្តែ អ្នកជម្ងឺមិនព្រមទទួលយកលទ្ធផលបែបនេះទេ ដូចនេះអ្នកជម្ងឺរួមដំណើរជាមួយក្រុមគ្រួសារទៅកាន់មន្ទីរពេទ្យនៅសាំងហ្គាពួរធ្វើការពិនិត្យអោយច្បាស់លាស់មួយកំរិតទៀត។ លទ្ធផលពិនិត្យចេញមកថា៖ មហារីកក្រពេញសួតខាងស្តាំ នៅក្រោយការអោយយោបល់របស់គ្រូពេទ្យ អ្នកជម្ងឺទទួលយកការព្យាបាល។ ប៉ុន្តែប្រសិទ្ធភាពព្យាបាលមិនប្រសើរដូចការគិតទុកមុន ផ្ទុយទៅវិញស្ថានភាពជម្ងឺកាន់តែធ្ងន់ឡើង។ ដើម្បីមិនអោយបាត់បង់ឱកាសព្យាបាលដ៏ល្អ នៅខែមេសា ឆ្នាំ២០១២ អ្នកជម្ងឺមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ជាដំបូង លោកគ្រូពេទ្យ យាវ បានធ្វើការវិភាគលើប្រវត្តិជម្ងឺដែលអ្នកជម្ងឺយកមកជាមួយ ប៉ុន្តែអ្វីដែលធ្វើអោយលោកវេជ្ជបណ្ឌិតយាវ ភ្ញាក់ផ្អើលនោះគឺ ឆ្លងកាត់ការព្យាបាលដុំសាច់របស់អ្នកជម្ងឺមិនត្រឹមតែមិនរួមតូចទេបែរជាកាន់តែធំឡើងទៅវិញ។ ដើម្បីកាន់តែយល់ដឹងពីស្ថានភាពជម្ងឺបានមួយកំរិតទៀត លោកវេជ្ជបណ្ឌិតយាវ បានរៀបចំអោយអ្នកជម្ងឺធ្វើការពិនិត្យទាំងអស់សារជាថ្មី លទ្ធផលនៃរោគវិនិច្ឆ័យបង្ហាញថា មហារីកសួត ហើយមានសភាពផ្លាស់ទីជាច្រើនកន្លែង។
ផ្តោតលើដំណាក់កាលនៃដុំសាច់ និង ស្ថានភាពផ្ទាល់របស់អ្នកជម្ងឺ លោកគ្រូពេទ្យយាវ បានវិភាគយ៉ាងម៉ត់ចត់ជាថ្មីម្តងទៀត ទីបំផុតសំរេចធ្វើការព្យាបាលដោយចាក់បញ្ចូលអោយអ្នកជម្ងឺ។ ក្រោយការព្យាបាល ស្មារតីរបស់អ្នកជម្ងឺល្អជាងពេលទើបតែចូលមកមន្ទីរពេទ្យដំបូងយ៉ាងគួរអោយកត់សំគាល់ ស្ថានភាពជម្ងឺក៏ចាប់ផ្តើមត្រូវបានគ្រប់គ្រង។ ក្រោយមក លោកវេជ្ជបណ្ឌិតយាវ មុនក្រោយបានធ្វើការព្យាបាលដោយចាក់បញ្ចូលអោយអ្នកជម្ងឺអស់ប្រាំដង។ នៅពេលធ្វើការពិនិត្យតាម CT ក្រោយការព្យាបាល ឃើញថាដុំសាច់អ្នកជម្ងឺរួមតូចហើយ។ នៅពេលអ្នកជម្ងឺសួរថា ពេលនៅសាំងហ្គាពួរក៏ទទួលការព្យាបាលដោយវិធីដូចគ្នានេះដែរ ហេតុអ្វីបានជាមានប្រសិទ្ធភាពខុសគ្នាដាច់ស្រឡះបែបនេះ។ លោកវេជ្ជបណ្ឌិតយាវបកស្រាយ ៖ វិធីព្យាបាលដូចគ្នាមួយ គន្លឹះសំខាន់ត្រូវយោងតាមស្ថានភាពផ្ទាល់របស់អ្នកជម្ងឺធ្វើគំរោងផែនការព្យាបាលដែលត្រូវនឹងលក្ខណៈអ្នកជម្ងឺបំផុត។
ប្រើពាក្យពេចន៍ និង សកម្មភាពលើកទឹកចិត្តអ្នកជម្ងឺគ្រប់រូប
លោកវេជ្ជបណ្ឌិតយាវចុងភីង យល់ថាធ្វើជាវេជ្ជបណ្ឌិតផ្នែកមហារីកមួយរួប មិនត្រឹមតែត្រូវព្យាបាលជម្ងឺលើរាងកាយអ្នកជម្ងឺអោយជាសះស្បើយនោះទេ កាន់តែសំខាន់នោះគឺ ព្យាបាលជម្ងឺផ្លូវចិត្តរបស់ពួកគាត់ផងដែរ ជួយបណ្តុះសា្មរតីប្រយុទ្ធអោយឈ្នះជម្ងឺរបស់ពួកគាត់ គាំទ្រតាមផ្លូវចិត្តធ្វើអោយពួកគាត់មានសង្ឃឹមក្នុងជីវិត។
លោកវេជ្ជបណ្ឌិតយាវចុងភីងមានប្រសាសន៍ថា ៖ ជម្ងឺមហារីកជាជម្ងឺដែលមានមូលហេតុកើតឡើងបណ្តាលមកពីភាពស្មុគស្មាញ និង មិនប្រក្រតីនៃផ្លូវកាយនិងផ្លូវចិត្តរបស់សារពាង្គកាយ។ ឆ្លងកាត់ការវិភាគ លោកវេជ្ជបណ្ឌិតយាវចុងភីង ប្រទះឃើញថា អ្នកជម្ងឺមហារីកដែលកំពុងទទួលការព្យាបាលជាង៨០%សុទ្ធតែមានបង្ហាញផ្លូវចិត្ត។ មានអ្នកជម្ងឺខ្លះស្មារតីមិននឹងនរ មិនអាចប្រឈមមុខនឹងជម្ងឺយ៉ាងត្រឹមត្រូវ មានអ្នកជម្ងឺខ្លះទៀតអាចមានអារម្មណ៍ទុទិដ្ឋិនិយម មិនព្រមស្វះស្វែងសហការព្យាបាលជាមួយគ្រូពេទ្យ ធ្វើអោយការព្យាបាលមិនអាចដំណើរការបានល្អ ហើយបញ្ហាទាំងនេះជាបញ្ហាដែលគ្រូពេទ្យមហារីកងាយនឹងមើលរំលង។ ដូចនេះ លោកវេជ្ជបណ្ឌិតយាវ កាន់តែសន្មត់ថា កត្តាផ្លូវចិត្តមានសារៈសំខាន់ណាស់ក្នុងការព្យាបាលជម្ងឺ ជាពិសេសចំពោះប្រសិទ្ធភាពនៃការព្យាបាលជម្ងឺមហារីក។
ដោយហេតុនេះហើយ នៅពេលលោកវេជ្ជបណ្ឌិតយាវចុងភីង ប្រឈមមុខនឹងអ្នកជម្ងឺ តែងតែមានបង្ហាញនូវអត្តចរិតដូចជា ៖ មានភាពជឿជាក់ រាក់ទាក់ ស្វះស្វែង ដែលផ្តល់ជាសញ្ញាសំងាត់លើផ្លូវចិត្តមួយប្រាប់ទៅដល់អ្នកជម្ងឺ ធ្វើអោយពួកគាត់ជឿទុកលើការព្យាបាលរបស់គ្រូពេទ្យ ជាមួយគ្នានោះប្រាប់ពួកគាត់ពីដំណើរនៃការព្យាបាល អោយអ្នកជម្ងឺដឹងថាស្ថានភាពជម្ងឺអាចគ្រប់គ្រងបាន ខណៈនោះ នៅក្នុងការត្រួតពិនិត្យបន្ទប់ប្រចាំថ្ងៃ លោកវេជ្ជបណ្ឌិតយាវ នៅលើកទឹកចិត្តអ្នកជម្ងឺអោយមើលវីដេអូ ចូលរួមកម្មវិធីផ្សេងៗនៅខាងក្រៅដោយសមស្រប-ល- អោយអ្នកជម្ងឺយល់ថាឥរិយាបថរស់នៅដែលសប្បាយរីករាយមានប្រយោជន៍ដល់រាងកាយក្នុងការជាសះស្បើយ។ ដោយហេតុនេះធ្វើការណែនាំ ជួយអ្នកជម្ងឺអោយដើរចេញពីភាពភ័យខ្លាចមហារីក ហើយផ្តោតអារម្មណ៍ទៅក្នុងការព្យាបាល។