លោកស្រីវេជ្ជបណ្ឌិតលីនជីង ៖ កើតឆ្នាំ១៩៧៦ កាលពីឆ្នាំ២០០៣បញ្ចប់ការសិក្សាជំនាញឯកទេសវេជ្ជសាស្ត្រព្យាបាលនាសកលវិទ្យាល័យវេជ្ជសាស្ត្រចុងសាន គឺជាវេជ្ជបណ្ឌិតទទួលបន្ទុកព្យាបាលប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ជំនាញវិធីព្យាបាលមហារីករួមបញ្ចូលការចាក់ថ្នាំគីមីទូទៅ ការបាញ់កាំរស្មី និងវិធីព្យាបាលប្រមូលផ្តុំគោលដៅ ព្រមគ្នានោះស្ទាត់ជំនាញគោលការណ៍វិធីព្យាបាលស្នាមរបួសតូចបំផុតគ្រប់ប្រភេទដូចជាវិធីចាក់បញ្ចូល ការចាក់គ្រាប់អនុភាពអ៊ីយ៉ូដ វិធីកករំលាយ វិធីហ្វ្រេកង់វិទ្យុសកម្ម។ល។ ស្ទាត់ជំនាញក្តាប់បានវិធីទប់ស្កាត់អាការៈរោគផ្សេងៗរបស់មហារីកគ្រប់ប្រភេទ។
ពីដើមដល់ចប់រក្សាឥរិយាបថនៅក្នុងវេជ្ជសាស្ត្រល្អិតល្អន់និងមិនសាំញ៉ាំ
ល្អិតល្អន់និងមិនសាំញ៉ាំគឺជាឥរិយាបថដែលលោកស្រីវេជ្ជបណ្ឌិតលីនជីងរក្សាមានចាប់ពីគាត់ជានិស្សិតពេទ្យ កំលុងពេលធ្វើការព្យាបាលជាង១០ឆ្នាំនេះ គាត់នៅតែរក្សាគុណសម្បត្តិដ៏ប្រពៃនេះ។ លោកស្រីវេជ្ជបណ្ឌិតជំនាញវិធីព្យាបាលមហារីកទូទៅគ្រប់ប្រភេទ។ គាត់ចងចាំច្បាស់លាស់បរិមាណថ្នាំប្រើសម្រាប់ផែនការវិធីព្យាបាលនីមួយៗ កម្លាំងអនុវត្ត ការហាមឃាត់និងប្រតិកម្ម ព្រមទាំងរោគសញ្ញានិងមូលហេតុនៃអាការៈផ្សេងៗដែលអ្នកជម្ងឺអាចកើតមាន។ ខ្លួនប្រាណរបស់អ្នកជម្ងឺមហារីកទន់ខ្សោយណាស់ហើយ ក្នុងផែនការព្យាបាលឬប្រើប្រាស់ថ្នាំបើលើសខ្វះសូម្បីតែបន្តិចបន្តួចសុទ្ធតែអាចនាំមកអោយអ្នកជម្ងឺនូវការឈឺចាប់ដែលមិនគួរមាន ការប្រើប្រាស់ថ្នាំខុសឆ្គងរឹតតែមិនអាចអនុញ្ញាតិអោយកើតមានឡើង។ ដោយសារលោកស្រីវេជ្ជបណ្ឌិតចំពោះផែនការព្យាបាលគ្រប់ប្រភេទវិភាគម៉ត់ចត់និងពិនិត្យអង្កេតល្អិតល្អន់ស្ថានភាពសុខភាពអ្នកជម្ងឺ ធ្វើអោយអ្នកជម្ងឺរបស់គាត់ក្នុងដំណើរការព្យាបាលបានកាត់បន្ថយអត្រាកើតឡើងនៃការប្រតិកម្មថ្នាំ គ្មានប្រសិទ្ធភាព ឬក្រោយព្យាបាលមានក្លាយមុខរបួស ចេញឈាមនិងអាការៈផ្សេងទៀត ជៀសវាងទទួលការឈឺចាប់ជាច្រើនដែលមិនចាំបាច់។
យកខ្លួនឯងជាញាតិសន្តាននិងមិត្តភក្តរបស់អ្នកជម្ងឺ
ខ្ញុំសប្បាយចិត្តបំផុតគឺអ្នកជម្ងឺចាត់ទុកខ្ញុំជាមិត្តភក្តឬញាតិសន្តានរបស់ពួកគេ ពួកគេទុកចិត្តខ្ញុំទាំងស្រុង យកជីវិតផ្ញើក្នុងដៃរបស់ខ្ញុំ។ ខ្ញុំនឹងខិតខំព្យាយាមអោយអស់ពីកម្លាំងកាយចិត្តជួយព្យាបាលជូនពួកគេ។ លោកស្រីវេជ្ជបណ្ឌិតលីនជីងប្រើប្រាស់ចំណេះដឹងជំនាញឯកទេសដ៏សំបូររបស់គាត់និងឥរិយាបថរួសរាយរាក់ទាក់ទន់ភ្លន់ទទួលបានជំនឿចិត្តពីអ្នកជម្ងឺភាគច្រើន។ គាត់និយាយថាខ្លួនឯងគឺជាម្តាយរបស់កូនក្មេង ពេលខ្លួនឯងរវល់ខ្លាំង កូននិងអ្នកក្នុងក្រុមគ្រួសារសុទ្ធតែគាំទ្រគាត់ដោយឥតសង្ស័យ គ្មានពាក្យត្អូញត្អែមួយម៉ាត់ឡើយ។ គាត់សង្ឃឹមថាខ្លួនគាត់ជាញាតិសន្តានអ្នកជម្ងឺ គ្រប់ពេលវេលាអាចផ្តល់ការគាំទ្រដល់អ្នកជម្ងឺ។
សង្គ្រោះអ្នកជម្ងឺរាប់មិនអស់ បច្ចេកទេសព្យាបាលទទួលបានការជឿជាក់ទ្វេដង
បច្ចេកទេសព្យាបាលរបស់លោកស្រីវេជ្ជបណ្ឌិតលីនជីងបានក្លាយជាដំណាលរឿងកោតសសើរមានកិត្តិយសរវាងអ្នកជម្ងឺនិងខាងមន្ទីរពេទ្យ អ្នកជម្ងឺមហារីកថ្លើម សួត ច្រមុះ ក្រលៀនជាច្រើនក្រោមការជួយរបស់លោកស្រីវេជ្ជបណ្ឌិតបានសះស្បើយសុខភាព។ កាលពីខែមិនាឆ្នាំ២០១២ លោកគួកអាយុ៦២ឆ្នាំមកពីទីក្រុងយ៉ាកាតាប្រទេសឥណ្ឌូនេស៊ីសុំជំនួយពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ លោកគួកចាប់ពីខែឧសភាឆ្នាំ២០១១ចាប់ផ្តើមមានរោគសញ្ញានោមចេញឈាម ក្រុមគ្រួសារកំដរជូនគាត់ទៅពិនិត្យនៃមន្ទីរពេទ្យក្នុងតំបន់ ត្រូវបានប្រាប់ថាកើតមានជម្ងឺមហារីកក្រលៀនខាងស្តាំ។ វេជ្ជបណ្ឌិតទីនោះអោយដំបូន្មានលោកគួកព្យាបាលដោយវះកាត់និងចាក់ថ្នាំគីមី លោកគួកពិបាកទទួលយកការពិតនេះក៏បដិសេធដំបូន្មាននេះ។ ខែមិនាឆ្នាំ២០១៣ លោកគួកដោយសារស្ថានភាពសុខភាពកាន់តែដុនដាបធ្ងន់ធ្ងរបានមកមន្ទីរពេទ្យនេះស្វែងរកការព្យាបាល។លោកស្រីវេជ្ជបណ្ឌិតក្នុងនាមជាវេជ្ជបណ្ឌិតទទួលបន្ទុកព្យាបាលបានដំណើរការព្យាបាលជូនលោកគួកដោយវិធីចាក់បញ្ចូលបិទស្ទះសរសៃឈាមបានប៉ុន្មានដង និងការព្យាបាលដោយចាក់គ្រាប់អនុភាគអ៊ីយ៉ូដ។ រៀងរាល់ថ្ងៃលោកស្រីវេជ្ជបណ្ឌិតសុទ្ធតែកត់ត្រាជម្ងឺរបស់លោកគួកនិងស្ថានភាពប្រើប្រាស់ថ្នាំយ៉ាងល្អិតល្អន់ មហារីករបស់លោកគួកទទួលបានការគ្រប់គ្រងយ៉ាងលឿន។ ក្រោយព្យាបាលអស់រយៈពេល២ខែ ដុំមហារីកក្រលៀនខាងស្តាំរបស់លោកគួកបានរួមតូច ស្ថានភាពនោមចេញឈាមលែងកើតមានទៀត។ លោកគួកដែលអាចញ៉ាំអាហារបានយ៉ាងឆ្ងាញ់និងគេងលក់យ៉ាងស្រួល ពេលពិនិត្យតាមដានជម្ងឺទម្ងន់បានកើនឡើង៥គីឡូក្រាម។ ពេលត្រលប់ទៅទីក្រុងយ៉ាកាតាវិញ លោកបាននិយាយចំពោះវេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យថា ៖ ខ្ញុំអរគុណមន្ទីរពេទ្យខ្លាំងណាស់ជួយព្យាបាលអោយខ្ញុំ សូមគោរពកោតសរសើរលោកស្រីវេជ្ជបណ្ឌិតលីនជីងមានឥរិយាបថជំនាញម៉ឺងម៉ាត់ម៉ត់ចត់ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា។
រូបភាពគឺលោកគួកអ្នកជម្ងឺជនជាតិឥណ្ឌូនេស៊ី(ឆ្វេងទី៣)និងលោកស្រីវេជ្ជបណ្ឌិតលីនជីង(ស្តាំទី២)ថតរូបជុំគ្នា
លោកស្រីវេជ្ជបណ្ឌិតលីនជីងមានប្រសាសន៍ថា ៖ ចាប់ពីប្រកបអាជីពនេះបំណងប្រាថ្នាក្នុងចិត្តធំបំផុតគឺអោយអ្នកជម្ងឺមហារីករបស់ខ្ញុំមានជំនឿចិត្ត មានឱកាសត្រលប់ទៅរស់នៅជួបជុំគ្រួសារចូលរួមក្នុងសង្គម នេះក៏ជាមោទនភាពរបស់ខ្ញុំដែរ។ សូមអោយបំណងប្រាថ្នារបស់គាត់បានសំរេចក្លាយជាការពិត។