លោកស្រីវេជ្ជបណ្ឌិតហ៊ូអ៊ីង ៖ វេជ្ជបណ្ឌិតព្យាបាលឯកទេសមហារីកនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក កើតនៅឆ្នាំ១៩៨១។ កាលពីឆ្នាំ២០០២ បញ្ចប់ការសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្រ្តថុងជី នៃសកលវិទ្យាល័យបច្ចេកទេសវិទ្យាសាស្ត្រហួរចុងខេត្តអ៊ូហាន។ មានបទពិសោធន៍ព្យាបាលមហារីកជាង១០ឆ្នាំ ជំនាញព្យាបាលមហារីកគ្រប់ប្រភេទតាមវិធីបាញ់កាំរស្មី ចាក់ថ្នាំគីមី វិធីប្រមូលផ្តុំគោលដៅដោយរួមផ្សំព្យាបាល ស្ទាត់ជំនាញគោលការណ៍ព្យាបាលព្យាបាលស្នាមរបួសតូចបំផុតគ្រប់ប្រភេទដូចជា វិធីចាក់បញ្ចូលថ្នាំ ការចាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូដ វិធីកករំលាយ ហ្រ្វេកង់វិទ្យុសកម្ម។ល។
មិនបោះបង់ចោលអ្នកជម្ងឺជាគោលការណ៍របស់ខ្ញុំ
លោកស្រីវេជ្ជបណ្ឌិតហ៊ូអ៊ីងជាវេជ្ជបណ្ឌិតម្នាក់មានអត្តចរិតរួសរាយបើកទូលាយ ភាពកក់ក្តៅរបស់គាត់ជាវត្ថុទិព្វ ជួយឱ្យអ្នកជម្ងឺរកឃើញជំនឿចិត្តដែលបាត់បង់ ត្រលប់មកវិញសារជាថ្មី។ (មនុស្សជាច្រើនងាយស្រួលចុះសម្រុងជាមួយខ្ញុំ ព្រោះខ្ញុំមិនចូលចិត្តប្រកាន់ច្រើន ប៉ុន្តែខ្ញុំមានគោលការណ៍មួយដែលជាគោលការណ៍វេជ្ជបណ្ឌិត នោះគឺមិនអាចបោះបង់ចោលអ្នកជម្ងឺខ្ញុំទេ។) លោកស្រីវេជ្ជបណ្ឌិតហ៊ូអ៊ីងពេលបង្ហាញពីគោលការណ៍នេះ សម្តីរបស់គាត់បង្កប់ដោយភាពដាច់ខាតមិនអាចបំពានឬបដិសេធបាន គាត់ប្រើភាពមានៈនេះជួយសង្គ្រោះជីវិតអ្នកជម្ងឺមហារីកជាច្រើនអ្នកក្នុងអាជីពវេជ្ជបណ្ឌិតរបស់គាត់ ជួយពួកគេគ្រប់គ្រងស្ថានភាពជម្ងឺ ស្វែងរកជីវិតរស់នៅកាន់តែប្រសើរ។ ខ្ញុំជាវេជ្ជបណ្ឌិត ទោះសល់ក្តីសង្ឃឹមតែបន្តិចក៏មិនអាចបោះបង់ចោលដែល បើខ្ញុំជាពេទ្យបោះបង់ចោលទៅហើយ អ្នកជម្ងឺប្រាកដជាគ្មានជំនឿចិត្តតស៊ូទៀតទេ។ អ្នកជម្ងឺមហារីកនិងអ្នកជម្ងឺផ្សេងដែលអាចព្យាបាលបានលឿនគឺខុសគ្នា ពួកគាត់ត្រូវការព្យាបាលរយៈពេលវែងនិងយឺតៗ ពេលវេលាយូរអង្វែងណាស់ដើម្បីប្រយុទ្ធនិងជម្ងឺកាចនេះ។) លោកស្រីវេជ្ជបណ្ឌិតហ៊ូអ៊ីងទោះពីជាជួបប្រទះអ្នកជម្ងឺស្ថានភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយ តែងតែប្រញាប់ស្រាវជ្រាវវិធីព្យាបាលដែលអាចមានប្រសិទ្ធភាពបំផុត។ ចាប់ផ្តើមតាំងពីព្យាបាលមហារីកមក លោកស្រីវេជ្ជបណ្ឌិតហ៊ូអ៊ីងប្រើប្រាស់វិធីចាក់បញ្ចូល ដាក់គ្រាប់អនុភាគអ៊ីយ៉ូដ កករំលាយ ហ្វ្រេកង់វិទ្យុសកម្មដែលជាវិធីព្យាបាលស្នាមរបួសតុចបំផុតនិងវិធីបាញ់កាំរស្មី និងចាក់ថ្នាំគីមីនិងវិធីដទៃទៀតព្យាបាលជោគជ័យលើអ្នកជម្ងឺជាច្រើន ក្នុងនោះមហារីកសុដន់និងមហារីកសួតមានច្រើនជាងគេ។
ឈរលើទស្សនះអ្នកជម្ងឺស្វែងយល់ពីតម្រូវការរបស់ពួកគេ
(ស្វែងយល់ពីតម្រូវការរបស់អ្នកជម្ងឺមហារីកជាការចាំបាច់ ខ្ញុំតែងតែឈរលើទស្សនះរបស់អ្នកជម្ងឺមកពិចារណា ពួកគាត់ត្រូវការអោយពួកយើងគាំទ្រនិងយកចិត្តទុកដាក់ដូចម្តេច។) លោកស្រីវេជ្ជបណ្ឌិតហ៊ូអ៊ីងតែងតែយកខ្លួនឯងដាក់ក្នុងទស្សនះអ្នកជម្ងឺដើម្បីស្វែងយល់ទឹកចិត្តនិងតម្រូវការពិតប្រាកដពួកគេ ទទួលបានការថ្លែងអំណរគុណដោយក្តីស្មោះពីអ្នកជម្ងឺជាច្រើន។ ខែកក្កដាឆ្នាំ២០១១ អ្នកស្រីអ៊ូមកពីប្រទេសឥណ្ឌូនេស៊ីស្វែងរកការព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ កាលពីខែមេសាឆ្នាំនោះ អ្នកនាងអ៊ូបានរកឃើញមានដុំសាច់នៅសុដន់របស់គាត់។ នៅមន្ទីរពេទ្យក្នុងស្រុកធ្វើការពិនិត្យវិនិច្ឆ័យរោគជាមហារីកសុដន់ខាងស្តាំ។ ពេលនោះវេជ្ជបណ្ឌិតអោយដំបូន្មានវិធីព្យាបាលគឺវះកាត់ចោល។ ចេញពីទឹកចិត្តស្រលាញ់ស្អាតខ្លាំងក្លាក្នុងនាមស្រ្តីភេទនិងភ័យខ្លាចការឈឺចាប់ដោយវះកាត់ អ្នកនាងអ៊ូបានបដិសេធដំបូន្មានវិធីវះកាត់របស់វេជ្ជបណ្ឌិតជាប្រញាប់។ ក្រោយមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក អ្នកនាងអ៊ូបាននិយាយប្រាប់ពីគំនិតរបស់ខ្លួន។ លោកស្រីវេជ្ជបណ្ឌិតបានបកស្រាយពន្យល់លំអិតទៅកាន់អ្នកនាងអ៊ូអំពីវិធីព្យាបាលស្នាមរបួសតូចបំផុតនិងប្រសិទ្ធភាពគ្រប់ប្រភេទដែលអាចកើតមាន។ ទទួលបានការទុកចិត្តពីអ្នកនាងអ៊ូរួចមក លោកស្រីវេជ្ជបណ្ឌិតចាប់ផ្តើមការព្យាបាលជាបន្ទាន់ផ្តោតលើជម្ងឺរបស់អ្នកនាងអ៊ូ ៖ វិធីចាក់បញ្ចូល៦ដង វិធីកករំលាយ៣ដង រួមទាំងបាញ់កាំរស្មីនៅសុដន់និងក្រោមក្លៀក។ ក្រោយពេលព្យាបាលលទ្ធផលពិនិត្យម្តងទៀត សកម្មភាពដុំសាច់ក្នុងសុដន់របស់អ្នកនាងអ៊ូបានរលាយបាត់ហើយ ការគេងនិងបរិភោគអាហារទីបំផុតបានត្រលប់មកប្រក្រតីដូចដើមវិញ។ ដោយសារអាចរក្សាសុដន់ដូចដើម និងមិនទទួលការឈឺចាប់ច្រើនពីការព្យាបាល អ្នកនាងអ៊ូពោរពេញដោយជំនឿចិត្តក្នុងការជាសះស្បើយក្រោយពេលចេញពីមន្ទីរពេទ្យនិងការប្រយុទ្ធប្រឆាំងជម្ងឺមហារីកនៅថ្ងៃអនាគត។
រូបភាព៖ អ្នកជម្ងឺ(ស្តាំទី២)និងលោកស្រីវេជ្ជបណ្ឌិតហ៊ូអ៊ីង(ស្តាំទី៣)ថតរូបជាមួយគ្នា