លោកស្រីវេជ្ជបណ្ឌិតម៉ា ស៊ាវយីង ៖ ដើមកំណើរខេត្តហីលុងជាង ឆ្នាំ២០០៥បញ្ចប់ការសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រជាម៉ូស៍ ខែកក្កដាឆ្នាំ២០០៩ទទួលបានសញ្ញាបត្រអនុបណ្ឌិតវេជ្ជសាស្ត្រ បច្ចុប្បន្នជាវេជ្ជបណ្ឌិតឯកទេសមហារីកនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ មានបទពិសោធន៍ព្យាបាលនិងស្រាវជ្រាវរោគមហារីកចំនួន៧ឆ្នាំ ជំនាញមហារីកកាចគ្រប់ប្រភេទដូចជាមហារីកសុដន់ ថ្លើម សួត ក្រពះ និងមហារីកផ្នែកស្រ្តី ព្យាបាលដោយវិធីប្រមូលផ្តុំគោលដៅគោលិកា វិធីព្យាបាលអន្ពោមញ្ច័ន និងវិធីប្រើប្រាស់ថ្នាំគីមី។ល។ ស្ទាត់ជំនាញវិធីព្យាបាលស្នាមរបួសតូចបំផុត ក្តាប់បានវិធីព្យាបាលល្អបំផុតសម្រាប់មហារីកគ្រប់ប្រភេទ ក្នុងដំណើរការព្យាបាលស្ទាត់ជំនាញក្តាប់បានស្ថានភាពវិវត្តនៃជម្ងឺនិងការដោះស្រាយរោគបន្ទាប់បន្សំនិងស្ថានភាពថែទាំក្រោយសះស្បើយ។
គោលដៅព្យាយាមតស៊ូមិនរុញរាអាចពុះពារឈ្នះបញ្ហាជម្ងឺមហារីក
លោកស្រីវេជ្ជបណ្ឌិតម៉ា ស៊ាវយីងនៅពេលសិក្សាឯកទេសវេជ្ជសាស្ត្របានបង្ហាញភាពតស៊ូដ៍អស្ចារ្យរបស់គាត់ មូលហេតុដែលគាត់ជ្រើសរើសផ្នែកមហារីកគឺព្រោះតែគាត់ឃើញថាជម្ងឺមហារីកគឺជាបញ្ហារួមដែលពិភពលោកបច្ចុប្បន្ននៅតែប្រឈមមុខ ការព្យាបាលនិងស្រាវជ្រាវផ្នែកមហារីកត្រូវការវេជ្ជបណ្ឌិតដែលមិនខ្លាចតស៊ូប្រឈមមុខជាច្រើនពលីបូជាកំលាំងកាយចិត្តចូលរួម។ លោកស្រីវេជ្ជបណ្ឌិតម៉ាស៊ាវយីងបានប្តេជ្ញាចិត្តជួយអ្នកជម្ងឺមហារីកបំបាត់ការឈឺចាប់។ ក្នុងពេលសិក្សាអនុបណ្ឌិតផ្នែកវេជ្ជសាស្រ្ត រួមនឹងការអនុវត្តព្យាបាល លោកស្រីវេជ្ជបណ្ឌិតបានសសេរបទទ្រឹស្តីវេជ្ជសាស្ត្រពាក់ព័ន្ធនិងការស្រាវជ្រាវមហារីក ចុះផ្សាយក្នុងទស្សនាវដ្ដីពិភពជនជាតិចិន និងទស្សនាវដ្ដីវេជ្ជសាស្ត្រខេត្តហីលុងជាំង។ល។ ទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់វេជ្ជបណ្ឌិតឯកទេសក្នុងវិស័យវេជ្ជសាស្ត្រមហារីក។ ទោះជាក្នុងកំលុងពេលធ្វើការ ក៍លោកស្រីវេជ្ជបណ្ឌិតនៅតែរក្សាទម្លាប់ល្អអានសៀវភៅឯកសារជំនាញវេជ្ជសាស្ត្រជាច្រើន ព្រមទាំងឧស្សាហ៍ចូលរួមកិច្ចប្រជុំពិភាក្សាស្រាវជ្រាវវេជ្ជសាស្រ្ត ពិគ្រោះសិក្សាជាមួយវេជ្ជបណ្ឌិតឯកទេសល្បីៗក្នុងពិភពលោក តាមរយៈវិធីទាំងនេះសិក្សាបច្ចេកវិទ្យាព្យាបាលឈានមុខគេទៅក្នុងនិងក្រៅប្រទេស ហើយបំពេញនូវចំនេះវិជ្ជាវេជ្ជសាស្ត្ររបស់ខ្លួនឥតឈប់ឈរ។ (ផ្នែកមហារីករៀងរាល់ថ្ងៃតែងរកឃើញអ្វីដែលថ្មីជាច្រើន ពាក់ព័ន្ធនិងប្រភេទជម្ងឺឬវិធីព្យាបាល ខ្ញុំត្រូវតែតាមអោយទាន់សឹងតែដើរអោយបានមុន)។ បច្ចុប្បន្ន លោកស្រីវេជ្ជបណ្ឌិតបានស្ទាត់ជំនាញគ្រប់វិធីព្យាបាលមហារីកស្នាមរបួសតូចបំផុតដែលឈានមុខក្នុងពិភពលោកពេលបច្ចុប្បន្ន។ ព្រមទាំងសំបូរបទពិសោធន៍ និង យល់ដឹងការព្យាបាលយ៉ាងពិសេសចំពោះមហារីកសុដន់ សួតនិងមហារីកផ្នែកស្ត្រី។
ថែរក្សាអ្នកជម្ងឺដូចញាតិសន្តាន គ្រាន់តែចង់អោយពួកគាត់យកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងមហារីក
លោកស្រីវេជ្ជបណ្ឌិតម៉ា ស៊ាវយីងប្រាស្រ័យទាក់ទងអ្នកជម្ងឺដូចបងប្អូនសាច់ញាតិរបស់គាត់ ថែរក្សាគាំពារដិតដល់។ អ្នកជម្ងឺមហារីកជាច្រើនពេលស្នាក់នៅមន្ទីរពេទ្យបង្កើតមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយលោកស្រីវេជ្ជបណ្ឌិត សឹងតែចាត់ទុកគាត់ជាកូនស្រីបង្កើតឬមីងបង្កើត។ ពេលចេញពីមន្ទីរពេទ្យមានការអាឡោះអាល័យ ទោះចេញពីមន្ទីរពេទ្យរួចក៍ឧស្សាហ៍ផ្ញើរសារឬទូរស័ព្ទមករក្សាទំនាក់ទំនង។ តាមអ្នកជម្ងឺភាគច្រើននិយាយថា ៖ លោកស្រីវេជ្ជបណ្ឌិតម៉ាស៊ាវយីងមិនត្រឹមតែអាចជ្រើសរើសវិធីព្យាបាលត្រឹមត្រូវអោយពួកគាត់នោះទេ ថែមទាំងនៅពេលពិនិត្យបន្ទប់តែងពិនិត្យអោយពួកគាត់គ្រប់កន្លែងយ៉ាងល្អិតល្អន់ កន្លែងណាឈឺ មិនស្រួលលោកស្រីអាចយល់ដឹងយ៉ាងច្បាស់លាស់។ មានខ្លះអារម្មណ៍មិនល្អមិនចង់បន្តការព្យាបាល លោកស្រីវេជ្ជបណ្ឌិតអាចប្រើមធ្យោបាយគ្រប់ប្រភេទជម្រុញលើកទឹកចិត្តពួកគាត់ទីបំផុតតស៊ូបន្តការព្យាបាលតទៅទៀត។ ខែឧសភាឆ្នាំ២០១១ អ្នកជម្ងឺគ័រស៊ឺអ៊ូជនជាតិវៀតណាមបានមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកជាមួយស្វាមីរបស់គាត់។ ពេលមកដល់មន្ទីរពេទ្យខ្លួនប្រាណស្គមស្គាំងទ្រុឌទ្រោមមិនអាចដើរបាន អារម្មណ៍រវើរវាយឧស្សាហ៍សន្លប់។ ក្រោយការវិនិច្ឆ័យ គាត់មានជម្ងឺមហារីកសួតខាងស្តាំ ហើយកោសិកាមហារីករាលដាលដល់ខួរក្បាលនិងឆ្អឹងពេញខ្លួន។ លោកស្រីវេជ្ជបណ្ឌិតម៉ាស៊ាវយីងជាអ្នកទទួលបន្ទុកព្យាបាលគាត់ផ្ទាល់ បានកំនត់វិធីចាក់បញ្ចូលស្នាមរបួសតូចបំផុត និងព្យាបាលកាំរស្មីដោយផ្នែក និងបង្កើនកោសិកាប្រព័ន្ធប្រឆាំងការពាររាង្គកាយ និងថ្នាំជំនួយព្យាបាល ៤ប្រភេទរួមបញ្ចូលគ្នាដើម្បីព្យាបាល។ ពីព្រោះអ្នកជម្ងឺធ្លាប់ទទួលផលប៉ះពាល់ធ្ងន់ធ្ងរខ្លះនៅពេលទទួលការព្យាបាល ក្រុមគ្រួសាររបស់គាត់មានការសង្ស័យពីសមត្ថភាពសហការីមន្ទីរពេទ្យ សំណូមពរបោះបង់ចោលការព្យាបាលជាច្រើនដង។ (ដើម្បីអោយអ្នកជម្ងឺបន្តការព្យាបាល ខ្ញុំបានទៅពិនិត្យជម្ងឺគាត់ច្រើនដងរៀងរាល់ថ្ងៃ។ អំណត់ព្យាយាមបកស្រាយស្ថានភាពអ្នកជម្ងឺនិងផលប៉ះពាល់នៃការព្យាបាល ទោះបីជាក្រុមគ្រួសារអ្នកជម្ងឺជាច្រើនលើកជេរស្តីអោយពួកយើងដោយអារម្មណ៍រន្ធត់ញាប់ញ័ឆេវឆាវពេក ខ្ញុំរាល់ថ្ងៃនៅតែញញឹមរាក់ទាក់និងទំនាក់ទំនងជាមួយពួកគាត់។ ឆ្លងកាត់ការព្យាយាមរួមគ្នារបស់សហការីមន្ទីរពេទ្យទាំងអស់ ទីបំផុតអ្នកជម្ងឺអាចពុះពារបានផលប៉ះពាល់សារធាតុថ្នាំទាំងនោះ ហើយបានយកឈ្នះជម្ងឺមហារីកយ៉ាងជោគជ័យ។ នៅពេលពិនិត្យម្តងទៀត ដុំមហារីកនៅសួត ឆ្អឹងនិងខួរក្បាលរបស់គាត់បានរលាយបាត់អស់ហើយ ហើយគាត់ក៍ចាប់ផ្តើមអាចដើរបានហើយ។) ពេលនឹកឃើញអនុស្សាវរីយ៍នេះ លោកស្រីវេជ្ជបណ្ឌិតម៉ាស៊ាវយីងមានមោទនភាពជាខ្លាំង។ អ្នកជម្ងឺគ័ស៊ឺអ៊ូបានអោបលោកស្រីវេជ្ជបណ្ឌិតយ៉ាងស្និទនិងអាឡោះអាល័យពេលលាគ្នា ពេលទៅដល់ប្រទេសវិញអ្នកជម្ងឺបានចុះផ្សាយក្នុងកាសែតកោតសរសើរនិងថ្លែងអំណរគុណលោកស្រីវេជ្ជបណ្ឌិតសុភាពនារីម្នាក់នេះ ធ្វើឱ្យអ្នកជម្ងឺមហារីកវៀតណាមជាច្រើនមកព្យាបាលតាមការល្បីឈ្មោះ។
រូបភាព៖ អ្នកជម្ងឺគ័រស៊ឺអ៊ូ និង លោកស្រីវេជ្ជបណ្ឌិតម៉ា ស៊ាវយីងថតរូបជាមួយគ្នា
លោកស្រីវេជ្ជបណ្ឌិតម៉ា ស៊ាវយីងបាននិយាយថា ៖ (ក្នុងចិត្តរបស់ខ្ញុំពិតជាចាត់ទុកអ្នកជម្ងឺជាបងប្អូនសាច់ញាតិ ពេលខ្លះពួកគាត់ខឹងម៉ួម៉ៅដាក់ខ្ញុំឬមិនសហការព្យាបាលខ្ញុំអាចយល់បាន។ ខ្ញុំគ្រាន់តែចង់អោយពួកគាត់ដឹងថា យើងខ្ញុំទីនេះជាមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក មានវេជ្ជបណ្ឌិតល្អបំផុតនិងបច្ចេកវិទ្យាព្យាបាលទំនើបបំផុត សូមអ្នកជម្ងឺគ្រវែងចោលនូវអារម្មណ៍អវិជ្ជមានទាំងឡាយកុំគិត ព្យាបាលដោយយកចិត្តទុកដាក់ ប្រាកដជាមានប្រសិទ្ធភាពល្អ។