ជាអនុប្រធានវេជ្ជបណ្ឌិត និងជាប្រធានប្រឹក្សានៅការិយាល័យតំណាងមន្ទីរពេទ្យប្រចាំរាជធានីភ្នំពេញប្រទេសកម្ពុជា
អទិទេពអាវសសង្គ្រោះជីវិតព្យាបាលរបួស
លោកវេជ្ជបណ្ឌិតអ៊ូ ឈីងខាយមកពីខេត្តហឺណានប្រទេសចិន ឆ្នាំ១៩៨២បញ្ចប់ការសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រហឺណានរួចក៏ប្រឡូកក្នុងការងារព្យាបាលជម្ងឺមហារីក។ រំលឹកឡើងវិញកាលដំបូងលោកវេជ្ជបណ្ឌិតអ៊ូប្រកបដោយឆន្ទះធ្វើជាមនុស្សធម៌សង្គ្រោះជីវិតព្យាបាលរបួសក៏ប្រឡូកក្នុងវិស័យសុខាភិបាល មួយប៉ប្រិចភ្នែកបានកន្លងផុតទៅ៣០ឆ្នាំហើយ។ ប៉ុន្មានឆ្នាំកន្លងមកនេះតាមផ្លូវជួបនូវឧបសគ្គជាច្រើន ប៉ុន្តែដើម្បីអាចប្រើប្រាស់ចំនេះដឹងវេជ្ជសាស្ត្រនាំសុភមង្គលជូនដល់អ្នកជម្ងឺ ដោះស្រាយការឈឺចាប់របស់អ្នកជម្ងឺកាន់តែច្រើន លោកវេជ្ជបណ្ឌិតអ៊ូបានពុះពារឆ្លងផុតឧបសគ្គទាំងនេះរាល់លើក។ ដើម្បីអាចសិក្សាចំណេះដឹងវេជ្ជសាស្ត្រកាន់តែច្រើន លោកវេជ្ជបណ្ឌិតអ៊ូនៅពេលទំនេរតាមរយៈការអានសៀវភៅឯកសារពាក់ព័ន្ធវេជ្ជសាស្ត្របើកអ៊ិនធើណែតស្រាវជ្រាវព័ត៌មានវេជ្ជសាស្ត្រថ្មីៗមកបំពេញបន្ថែមខ្លួនឯង ក៏ព្រោះតែដើម្បីទស្សនៈចង់ជួយអ្នកជម្ងឺកាន់តែច្រើន ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់គាត់ចេញមកក្រៅប្រទេស។
ខ្លួននៅស្រុកឆ្ងាយមិនភ្លេចការព្យាយាម
ដោយសារការអភិវឌ្ឍន៍របស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក លោកវេជ្ជបណ្ឌិតអ៊ូទទួលបានភារកិច្ចបេសកកម្មបញ្ជូនមកកាន់ទីក្រុងភ្នំពេញប្រទេសកម្ពុជាទទួលបន្ទុកជាប្រធានផ្នែកប្រឹក្សា ចំពោះការជូនដំនឹងផ្លាស់ប្តូរការងារនេះ លោកវេជ្ជបណ្ឌិតអ៊ូទោះបីជាមានអារម្មណ៍ភ្ញាក់ផ្អើលចម្លែកជាខ្លាំង ប៉ុន្តែមិនបានអល់អែកយូរក៏សម្រេចចិត្តទទួលយក។ វេជ្ជសាស្ត្រឥតព្រំដែន គ្រាន់តែគិតថាអាចទៅក្រៅប្រទេសជួយអ្នកជម្ងឺមហារីកបានកាន់តែច្រើន លោកវេជ្ជបណ្ឌិតអ៊ូយល់ថានេះជាការងារកិត្តិយសមួយ ក៏ជាឱកាសមួយសម្រេចនូវបំណងឆន្ទះរបស់ខ្លួន រូបគាត់បំរើការងារសុខាភិបាលនេះច្រើនឆ្នាំគឺរង់ចាំពេលវេលានេះឯង។
មកដល់ទីក្រុងភ្នំពេញប្រទេសកម្ពុជាលើកដំបូង លោកវេជ្ជបណ្ឌិតអ៊ូក៏ជួបប្រទះបញ្ហាលំបាកឧបសគ្គជាច្រើន ការលំបាកក្នុងការរស់នៅ ភាពខុសគ្នានៃទំនៀមទំលាប់ប្រពៃណី ឧបសគ្គទំនាក់ទំនងភាសាជាដើមធ្លាប់ធ្វើអោយលោកវេជ្ជបណ្ឌិតអ៊ូមានអារម្មណ៍បាក់ទឹកចិត្ត ប៉ុន្តែផ្អែកលើជំនឿអ្នកវេជ្ជសាស្ត្រ លោកចាប់ផ្តើមទំលាប់ការរស់នៅទីក្រុងភ្នំពេញជាបណ្តើរៗ បន្តិចម្តងៗស្រឡាញ់ចូលចិត្តកន្លែងដែលមានជីវភាពសាមញ្ញធម្មតានេះ។ នៅចាំបានអ្នកជម្ងឺទីមួយមកពិគ្រោះជម្ងឺនៅការិយាល័យតំណាងក្រុងភ្នំពេញគឺអ្នកជម្ងឺមហារីកសុដន់ ដោយសារតែគ្មានចំនេះដឹងមហារីកគ្រប់គ្រាន់ អ្នកជម្ងឺមិនបានព្យាបាលជម្ងឺរបស់ខ្លួនគាត់ទាន់ពេលវេលា ទើបបណ្តាលអោយជម្ងឺកាន់តែធ្ងន់ធ្ងរ គម្រាមកំហែងអាយុជីវិតគាត់ជាខ្លាំង។ នៅពេលគាត់មករកលោកវេជ្ជបណ្ឌិតអ៊ូពិគ្រោះ កោសិកាមហារីកបានរាលដាលពាសពេញហើយ។ សម្លឹងមើលអ្នកជម្ងឺធ្ងន់រូបនេះ លោកមានអារម្មណ៍ថាឈឺចាប់ក្នុងចិត្តណាស់ គឺព្រោះតែមិនស្គាល់ច្បាស់ពីជម្ងឺមហារីក ទើបបណ្តាលអោយអ្នកជម្ងឺនេះមិនអាចទទួលបានការព្យាបាលទាន់ពេលវេលា រឿងរ៉ាវនេះធ្វើអោយលោកវេជ្ជបណ្ឌិតអ៊ូកាន់តែយល់ច្បាស់ពីសារៈសំខាន់នៃការងាររបស់ខ្លួន អោយមនុស្សកាន់តែច្រើនយល់ដឹងពីជម្ងឺមហារីកគឺជាការសំខាន់ខ្លាំងណាស់។
ដោយសារតម្រូវការផ្នែកការងារ នៅខែមិនា ឆ្នាំ2013 លោកវេជ្ជបណ្ឌិតអ៊ូបានចាកចេញពីការិយាល័យតំណាងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា និងមកកាន់ការងារជាវេជ្ជបណ្ឌិតពិគ្រោះយោបល់ម្តងទៀតនៅការិយាល័យតំណាងនៅបាងកកប្រទេសថៃ។
ក្នុងការពិគ្រោះជម្ងឺក៏ធ្លាប់ជួបអ្នកជម្ងឺមហារីកនិងក្រុមគ្រួសារដែលមានអារម្មណ៍ពុះកញ្ជ្រោលឬអស់សង្ឃឹម ប៉ុន្តែលោកវេជ្ជបណ្ឌិតអ៊ូមិនដែលបង្ហាញអាការៈធុញទ្រាន់ទេ បែរជាតែងតែឈរលើទស្សនៈរបស់អ្នកជម្ងឺយកចិត្តទុកដាក់និងយល់ច្បាស់ពីអ្នកជម្ងឺ អត់ធ្មត់បកស្រាយចម្ងល់របស់ពួកគាត់ ប្រាប់ពីស្ថានភាពជម្ងឺនិងដំនើរថ្ងៃក្រោយតាមការពិត ជម្រុញលើកទឹកចិត្តអ្នកជម្ងឺខិតខំព្យាយាមសហការព្យាបាល ជួយអ្នកជម្ងឺបំបាត់ការសង្ស័យចំពោះជម្ងឺ ពង្រឹងជំនឿចិត្តនិងសេចក្តីសម្រេចចិត្តដើម្បីយកឈ្នះជម្ងឺមហារីក។
ក្លាហានសុទិដ្ឋិនិយមប្រឈមមុខនឹងជម្ងឺ
ក្នុងនាមជាវេជ្ជបណ្ឌិតម្នាក់ លោកវេជ្ជបណ្ឌិតអ៊ូយល់ថាត្រូវមានចំណេះដឹងផ្នែកវេជ្ជសាស្ត្រ ឯកទេសព្យាបាល ចិត្តសាស្ត្រ សង្គមមនុស្សសាស្ត្រ។ល។ នៅត្រូវមានចិត្តអំនត់និងចិត្តមេត្តាករុណា គ្រប់ពេលស្វែងយល់ពីស្ថានភាពប្រែប្រួលរបស់អ្នកជម្ងឺ យកចិត្តទុកដាក់ទឹកចិត្តប្រែប្រួលរបស់អ្នកជម្ងឺ ដែលទាំងអស់នេះគឺជាសារធាតុដែលវេជ្ជបណ្ឌិតត្រូវមានជាចាំបាច់។
ប្រកបដោយបទពិសោធន៍ការងារវេជ្ជសាស្ត្រព្យាបាលជាង៣០ឆ្នាំ លោកវេជ្ជបណ្ឌិតអ៊ូមានជំនាញបច្ចេកទេសរោគវិនិច្ឆ័យនិងព្យាបាលជម្ងឺមហារីកគ្រប់ប្រភេទ ជាពិសេសសម្រាប់មហារីកសួត មហារីកបំពង់អាហារ មហារីកថ្លើម មហារីកស្បូនដែលអ្នកជម្ងឺមហារីកដំណាក់កាលចុងក្រោយ គាត់មានស្នាដៃលេចធ្លោរក្នុងការព្យាបាលពហុរួមបញ្ចូល ហើយមានទស្សនៈផ្ទាល់ខ្លួនចំពោះការព្យាបាលមហារីក។ នៅពេលមិនទាន់សិក្សាវេជ្ជសាស្ត្រ ពេលលឺឈ្មោះមហារីកធ្វើអោយលោកមានអារម្មណ៍ភ័យរន្ធត់ ព្រោះក្នុងទសវត្សទី៧០និង៨០ ជម្ងឺមហារីកជានាមជំនួសពាក្យស្លាប់ ពេលនោះមានតែវិធីព្យាបាលដោយវះកាត់និងចាក់ថ្នាំគីមីនិងបាញ់កាំរស្មីយ៉ាងសាមញ្ញ។ មានអ្នកជម្ងឺជាច្រើនរកឃើញកើតមានជម្ងឺមហារីកគឺដំណាក់កាលចុងក្រោយទៅហើយ វិធីធម្មតាគឺមិនអាចព្យាបាលបានទេ ត្រឹមតែអាចធ្វើការព្យាបាលទប់ពន្យា ប៉ុន្តែប្រសិទ្ធភាពព្យាបាលតែងតែមិនល្អ បណ្តាលអោយអ្នកជម្ងឺស្លាប់។ ប៉ុន្តែតាមរយៈការរីកចំរើនផ្នែកបចេ្ចកវិទ្យាសាស្ត្រ មហារីកមួយចំនួនលែងជាជម្ងឺគ្មានការព្យាបាលទៀតហើយ ក្នុងដំណាក់កាលដំបូងប្រសិទ្ធភាពព្យាបាលគឺល្អណាស់។ លោកវេជ្ជបណ្ឌិតអ៊ូបង្ហាញថា ៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃត្រូវមានវិធីរស់នៅបែបវិទ្យាសាស្ត្រ ទម្លាប់រស់នៅល្អប្រសើរ ទាំងនេះសុទ្ធតែអាចធ្វើអោយអត្រាកើតមហារីកចុះដល់ទាបបំផុត។ ចំពោះការព្យាបាលមហារីក ទស្សនៈរបស់លោកគឺ ៖ ជម្ងឺមហារីកគឺអាចទប់ស្កាត់និងព្យាបាលបាន ចំពោះអ្នកជម្ងឺមហារីកដំណាក់កាលចុងក្រោយត្រូវខិតខំព្យាយាមទទួលការព្យាបាល ក្លាហានសុទិដ្ឋិនិយមប្រឈមមុខនឹងជម្ងឺ ខិតខំបង្កើនគុណភាពរស់នៅ។