វេជ្ជបណ្ឌិត ចុង គួយឈាងកាលពីឆ្នាំ១៩៩៩បញ្ចប់ការសិក្សានៅវិទ្យាស្ថានវេជ្ជសាស្ត្រចិនក្វាងស៊ីប្រទេសចិន ធ្លាប់ទៅសិក្សាស្រាវជ្រាវបច្ចេកទេសព្យាបាលវះកាត់ផ្នែកពោះនិងរបួសឆ្អឹងនៅមន្ទីរពេទ្យយិនមីនក្រុងប៉ីលីវខេត្តក្វាងស៊ី មន្ទីរពេទ្យប្រជាជនទី១ក្រុងអ៊ីលីនដែលស្ថិតក្រោមសកលវិទ្យាល័យវេជ្ជសាស្ត្រខេត្តក្វាងស៊ីសាខាទី៦។ ប្រកបការងារវះកាត់ជាង១០ឆ្នាំ ជាច្រើនដងចូលរួមកិច្ចប្រជុំវេជ្ជសាស្រ្តវះកាត់ថ្លើមប្រម៉ាត់ខេត្តក្វាងស៊ី កិច្ចប្រជុំវេជ្ជសាស្រ្តផ្នែកឆ្អឹងខេត្តក្វាងស៊ី កិច្ចប្រជុំប្រឆាំងមហារីកពិភពលោក វេទិការមហារីកអាស៊ីអាគ្នេយ៍។ល។ លោកវេជ្ជបណ្ឌិតចុងមានជំនាញវិធីព្យាបាលវះកាត់មហារីកគ្រប់ប្រភេទនិងវិធីព្យាបាលចំរុះរួមបញ្ចូលវេជ្ជសាស្ត្រចិនអ៊ឺរ៉ុប ជាពិសេសវិធីព្យាបាលផ្នែកមហារីកប្រព័ន្ធរំលាយអាហារ មហារីកសួត មហារីកថ្លើម មហារីកសុដន់និងមហារីកផ្នែកពោះមានបទពិសោធន៍ព្យាបាលយ៉ាងសម្បូរ។
វេជ្ជបណ្ឌិតត្រូវខិតខំព្យាយាមជាមួយអ្នកជម្ងឺនិងក្រុមគ្រួសារ
ធ្វើដូចម្តេចទើបអាចធ្វើជាវេជ្ជបណ្ឌិតល្អមួយរូប វេជ្ជបណ្ឌិត ចុង គួយឈាងមានបទពិសោធន៍ការងារព្យាបាលជាង១០ឆ្នាំ ធ្វើអោយគាត់ទទួលអារម្មណ៍ជា្រលជ្រៅថាចង់ធ្វើជាវេជ្ជបណ្ឌិតល្អម្នាក់ ក្រៅពីបច្ចេកទេសវេជ្ជសាស្ត្រខ្លាំងពូកែ មានក្រមសីលធម៌ ត្រូវឧស្សាហ៍ទំនាក់ទំនងជាមួយអ្នកជម្ងឺ បើសិនក្នុងការងារបានប្រុងប្រយ័ត្នបច្ចេកទេសនិងសិល្បះទំនាក់ទំនងរវាងអ្នកជម្ងឺនិងវេជ្ជបណ្ឌិត នោះមិនត្រឹមតែធ្វើអោយអ្នកជម្ងឺពេញចិត្ត ក៏អាចកាត់បន្ថយការកើតមានភ័ន្តច្រឡំជាច្រើន។ រាល់ពេលមានអ្នកជម្ងឺថ្មីចូលសម្រាកក្នុងមន្ទីរពេទ្យ ក្រោយពេលធ្វើការពិនិត្យសព្វគ្រប់ លោកវេជ្ជបណ្ឌិតតែងយកស្ថានភាពជម្ងឺប្រាប់គ្រួសារអ្នកជម្ងឺយ៉ាងលំអិត នៅពេលណែនាំផែនការព្យាបាលដល់អ្នកជម្ងឺ ក៏យកស្ថានភាពអាការៈដែលអាចកើតមានក្រោយព្យាបាលមកប្រាប់អ្នកជម្ងឺនិងក្រុមគ្រួសារតាមការពិត អោយពួកគេធ្វើការត្រៀមចិត្តបានល្អ។រាល់លើកព្យាបាល លោកវេជ្ជបណ្ឌិតតែងរកមធ្យោបាយប្រើវិធីនិយាយស្តីសាមញ្ញងាយយល់ព្យាយាមអោយអ្នកជម្ងឺនិងក្រុមគ្រួសារយល់ពីវិធីព្យាបាល។ លោកវេជ្ជបណ្ឌិតចុងគួយឈាងយល់ថាចង់ធ្វើជាវេជ្ជបណ្ឌិតល្អដែលស័ក្តិសមតួនាទី ក្រៅពីជំនាញបច្ចេកទេសខ្លាំងពូកែប៉ិនប្រសប់ នៅត្រូវយកចិត្តទុកដាក់ បម្រើអ្នកជម្ងឺអោយអស់ពីចិត្ត មានតែយកចិត្តទុកដាក់ទើបអាចធ្វើការងារបានល្អ។
គោរពវិជ្ជាជីវះ ជំនាញទាមទារកាន់តែឥតខ្ចោះ
លោកវេជ្ជបណ្ឌិតចុង គួយឈាងស្នាមញញឹមស្រស់ទន់ភ្លន់ ពីដើមដល់ចប់ផ្តល់អារម្មណ៍នឹងនរប្រាកដប្រជាដល់មនុស្សគ្រប់គ្នា មិត្តរួមការងារជុំវិញក៏កោតសសើរថា៖ ស្នាមញញឹមរបស់គាត់ជាឱសថពូកែសម្រួលអោយអ្នកជម្ងឺបានជា។ ភាពនឹងនរប្រាកដប្រជារបស់លោកវេជ្ជបណ្ឌិតចុងបើសិនមើលតាមសម្បកក្រៅប្រហែលធ្វើអោយមនុស្សគិតថាមិនពិតដូចនោះទេប៉ុន្តែការព្យាយាមតស៊ូរក្សាការអនុវត្តផ្ទាល់ជាមួយអ្នកជម្ងឺកន្លងមក នោះជាការបកស្រាយល្អបំផុតដែលប្រៀបធៀបគាត់បែបនេះ លោកវេជ្ជបណ្ឌិតចុងយល់ថាអ្វីដែលខ្លួនបានធ្វើនៅឆ្ងាយណាស់មិនទាន់គ្រប់ទេ ដូច្នេះនៅបន្តព្យាយាមរហូតមក! វេជ្ជសាស្ត្រមួយកម្រិតធំគឺជាមុខវិជ្ជាបទពិសោធន៍ការសន្សំបទពិសោធន៍គឹពឹងក្នុងការងារព្យាយាមសិក្សាឥតឈប់ឈរ រយៈពេលយូរប្រមូលផ្តុំចំណេះដឹងវេជ្ជសាស្រ្តសន្សំបន្តិចម្តងៗ។ នេះយូរខែឆ្នាំមកហើយអនុវត្តគោលគំនិតការងាររបស់ខ្លួននិងរក្សាព្យាយាមការងារសុខាភិបាល លោកទទួលបានការកោតសរសើរពីសំណាក់អ្នកជម្ងឺជាច្រើននិងការវាយតម្លៃខ្ពស់ពីសំណាក់ក្រុមគ្រួសារអ្នកជម្ងឺទូទៅ។ ប៉ុន្តែលោកវេជ្ជបណ្ឌិតចុងយល់ថាប្រឈមមុខចំពោះជម្ងឺជាពិសេសជម្ងឺធ្ងន់ធ្ងរដូចជាមហារីកនេះ ខ្លួនគាត់នៅធ្វើមិនទាន់គ្រប់គ្រាន់ឡើយ។
គោរពការងារយូរអង្វែង មានតែជំនាញទាមទារកាន់តែឥតខ្ចោះ។ដូចនេះលោកវេជ្ជបណ្ឌិត ចុង គួយឈាងយល់ថា ការទំនាក់ទំនង ជឿទុកចិត្តគ្នា និងការយល់ច្បាស់រវាងវេជ្ជបណ្ឌិតនិងអ្នកជម្ងឺក៏ជាប្រការសំខាន់ផងដែរ។ ដោយសារលោកវេជ្ជបណ្ឌិតចុងមានបច្ចេកទេសព្យាបាលជំនាញវិធីទំនាក់ទំនងល្អប្រសើរ ធ្លាប់ត្រូវបានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកចាត់តាំងទៅកាន់ទីស្នាក់ការប្រចាំក្រុងសឺរ៉ាបាយ៉ាប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធានឯកទេសប្រឹក្សាយោបល់ ធ្វើការបកស្រាយចំងល់មន្ទិលសង្ស័យជូនអ្នកជម្ងឺដែលអញ្ជើញមកពិគ្រោះ កំនត់ផែនការព្យាបាលពិនិត្យជំហានដំបូង។ ក្រៅពីរាល់ថ្ងៃជួយអ្នកជម្ងឺស្វែករកព្យាបាលពិនិត្យស្ថានភាពជម្ងឺនិងបកស្រាយរួចលោកវេជ្ជបណ្ឌិតចុងនៅក្នុងតំបន់ជនជាតិចិនក្នុងប្រទេសឥណ្ឌូនេស៊ីធ្វើសិក្ខាសាលាចំណេះដឹងអំពីទប់ស្កាត់ការពារមហារីកជាច្រើនលើក ព្រមទាំងទទួលការអញ្ជើញចូលរួមកម្មវិធីវិទ្យុភាសាចិនស្រ្តាតូរបស់ក្រុងសឺរ៉ាបាយ៉ា ធ្វើជាវាគ្មិនអញ្ជើញជាពិសេសសម្រាប់បកស្រាយចំងល់ពាក់ព័ន្ធអំពីមហារីកជូនដល់ប្រជាជន។ ថ្ងៃទី27 ខែមិថុនា ឆ្នាំ2013 លោកវេជ្ជបណ្ឌិតចុង ត្រូវបានគេបញ្ជូនធ្វើជាអ្នកជំនាញពិគ្រោះយោបល់នៅការិយាល័យតំណាងនៅទីក្រុងបាងកកប្រទេសថៃ។ ចំពោះអ្នកជម្ងឺនីមួយៗដែលទូរស័ព្ទមកពិគ្រោះ លោកវេជ្ជបណ្ឌិតចុងតែងទទួលស្តាប់ដោយយកចិត្តទុកដាក់ បកស្រាយយ៉ាងល្ងិតល្អន់។ គាត់និយាយថា វេជ្ជសាស្ត្រគ្មានព្រំដែន មានតែយកវិធីព្យាបាលមហារីកដែលឈានមុខគេក្នុងពិភពលោកនាបច្ចុប្បន្នបញ្ជូនអោយអ្នកជម្ងឺដែលត្រូវការ ធ្វើអោយពួកគេទទួលបានការព្យាបាលទាន់ពេលនិងមានប្រសិទ្ធភាព ទើបអាចបកស្រាយគោលបំណងបង្កើតមន្ទីរពេទ្យ និងស្មារតីអ្នកវេជ្ជសាស្ត្ររបស់ពួកយើងនៅក្នុងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។