អនុប្រធានវេជ្ជបណ្ឌិត និងប្រធានផ្នែកពិសោធន៍ជីវសាស្រ្ត
ខិតខំសិក្សា ទទួលយកការប្រយុទ្ធតស៊ូ
ក្នុងនាមជាអនុប្រធានវេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក លោកស្រីវេជ្ជបណ្ឌិតចាងទឺឈុនចាប់ពីឆ្នាំ១៩៩៧ក្រោយបញ្ចប់ការសិក្សានាសកលវិទ្យាល័យចុងសានរួចប្រឡូកក្នុងការងារព្យាបាលមហារីកជីវសាស្ត្រ រហូតមកដល់ពេលនេះជាង១០ឆ្នាំហើយ។ រំលឹកកាលពីដំបូងគ្រាន់តែចង់រកបានការងារល្អមួយក៏ជ្រើសរើសឯកទេសវេជ្ជសាស្ត្រ ប៉ុន្តែក្នុងដំនើរការសិក្សាលោកស្រីប្រធានជាបណ្តើរៗកើតមានចំណាប់អារម្មណ៍ជ្រាលជ្រៅជាមួយការស្រាវជ្រាវជីវសាស្ត្រ យល់ថានេះគឺជាបច្ចេកវិទ្យាព្យាបាល១ដែលទំនើបឈានមុខគេ អាចជួយដល់អ្នកជម្ងឺមហារីកកាន់តែច្រើន ដូច្នេះក៏ខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀតនេះក៏ក្លាយជាកម្លាំងជម្រុញតស៊ូព្យាយាមក្នុងវិស័យសុខាភិបាលរហូតមករបស់លោកស្រី។ កន្លងមក លោកស្រីវេជ្ជបណ្ឌិតនៅក្នុងការងារជៀសមិនផុតជួបប្រទះឧបសគ្គជាច្រើន ប៉ុន្តែសំអាងលើកាតព្វកិច្ចចំពោះអ្នកជម្ងឺនិងចំពោះមន្ទីរពេទ្យ គាត់យល់ថាឧបសគ្គទាំងឡាយសុទ្ធតែអាចជំនះនិងដោះស្រាយបាន កន្លងមកមិនដែលមានអារម្មណ៍ថាតូចចិត្តអស់សង្ឃឹមឡើយ តែងតែក្លាហានសុទិដ្ឋិនិយមទទួលយកការតស៊ូ។ ដើម្បីមិនអោយខ្លួនឯងធ្លាក់ខ្សោយចំណេះដឹងវេជ្ជសាស្ត្រដែលរីកចំរើន លោកស្រីវេជ្ជបណ្ឌិតឆ្លងកាត់ការអាននិងសិក្សាចំណេះដឹងពាក់ព័ន្ធមហារីក ទំនាក់ទំនងជាមួយអ្នករួមអាជីព ចូលរួមកិច្ចការស្រាវជ្រាវដើម្បីបំពេញខ្លួនឯងបន្ថែម។ ព្រមទាំងយកការសិក្សានិងបទពិសោធន៍ធ្វើការបូកសរុប យកវាមកបរិយាយតាមរយៈនិក្ខេបបទអក្សសាស្ត្រ។
សម័យកាលព្យាបាលដោយកោសិកា
លោកស្រីវេជ្ជបណ្ឌិតចាងជំនាញវិធីព្យាបាលចិញ្ចឹមកោសិកាប្រព័ន្ធការពាររាងកាយ ធ្លាប់ចូលរួមវេទិការមហារីកវិធីព្យាបាលប្រមូលផ្តុំគោលដៅនិងការព្យាបាលជីវសាស្ត្រ(ស៊ីអេសស៊ីអូ សៅឌឺន)ជំនាន់ទី៥ ទំនាក់ទំនងនិងផ្លាស់ប្តូរយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសមហារីកជាង៤០នាក់មកពីក្នុងនិងក្រៅប្រទេស ព័ត៌មានស្តីពីវិធីពហុព្យាបាលមហារីករួមបញ្ចូល និងបច្ចេកវិទ្យាថ្មីព្យាបាលមហារីក វិធីប្រមូលផ្តុំគោលដៅព្យាបាល និងវិធីព្យាបាលមហារីកជីវសាស្ត្រ។ ពេលទទួលបទសម្ភាសន៍ពីបណ្តាញសារព័ត៌មាន លោកស្រីវេជ្ជបណ្ឌិតបានណែនាំថា៖ ជីវវិទូជនជាតិអាមេរិកលោកដេលីបាននិយាយថា ៖ បើសិននិយាយថាសតវត្សទី២០គឺជាសម័យកាលព្យាបាលថ្នាំឱសថ នោះសតវត្សទី២១គឺសម័យកាលព្យាបាលដោយកោសិកា។ ឆ្លងកាត់វេទិកាដ៏ឱឡារឹកនេះ រួមជាមួយបញ្ញាវន្តបណ្តាប្រទេសក្នុងពិភពលោកទទួលអារម្មណ៍ដោយផ្ទាល់ការអនុវត្តព្យាបាលមហារីកផ្ទាល់ ការរីកចំរើនឆាប់រហ័សនៃបច្ចេកវិទ្យាជីវសាស្ត្រ រួមគ្នាស្រាវជ្រាវពង្រីកបច្ចេកវិទ្យាថ្មីព្យាបាលជម្ងឺមហារីក។ នឹងជម្រុញបង្កើនមួយកម្រិតស្តង់ដារស្រាវជ្រាវវេជ្ជសាស្ត្រព្យាបាលមហារីកទាំងអស់ បង្កើតសុភមង្គលជូនអ្នកជម្ងឺមហារីកកាន់តែច្រើន។
គោរពស្រឡាញ់ការងារតួនាទី គ្រាន់តែដើម្បីបំពេញកាតព្វកិច្ច
វិធីព្យាបាលជីវសាស្ត្រចិញ្ចឹមកោសិកាប្រឆាំងមហារីកជាវិធីព្យាបាលថ្មីមួយបន្ទាប់ពីវិធីព្យាបាលធម្មតា តាមរយៈវិធីព្យាបាលចិញ្ចឹមកោសិកានេះអាចសម្លាប់កោសិកាមហារីកដែលលាក់ពួនក្នុងខ្លួនមនុស្ស បង្កើនមុខងារប្រព័ន្ធការពាររាងកាយរបស់អ្នកជម្ងឺ ពង្រឹងប្រសិទ្ធភាពព្យាបាល។ ប្រៀបធៀបនឹងវិធីព្យាបាលធម្មតា វិធីចិញ្ចឹមកោសិកានេះមិនអាចបំផ្លាញបណ្តុំកោសិកាធម្មតាក្នុងខ្លួនមនុស្សទេ សុវត្ថិភាពល្អប្រសើរ ហើយកាន់តែបង្កើនគុណភាពរស់នៅរបស់អ្នកជម្ងឺអោយប្រសើរឡើង។ ក្នុងនាមជាប្រធានផ្នែកពិសោធន៍ជីវសាស្ត្រប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក លោកស្រីវេជ្ជបណ្ឌិតចាងទឺឈុនរៀងរាល់ថ្ងៃគោរពតួនាទីការងាររបស់គាត់ ក្នុងពេលបំពេញតួនាទីភារកិច្ចរបស់គាត់នៅព្យាយាមស្រាវជ្រាវវិធីព្យាបាលចិញ្ចឹមកោសិកាជីវសាស្ត្រ។ ដោយសារតែឥរិយាបថម៉ឺងម៉ាត់ទទួលខុសត្រូវនេះហើយ ធើ្វអោយលោកស្រីមានកិត្តិយសទទួលបានពានរងា្វន់វេជ្ជសាស្ត្រជឿនលឿនរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកផ្នែក(តួអង្គគួរអោយរំភើបចិត្ត)។ ចំពោះពានរង្វាន់មួយនេះ លោកស្រីបង្ហាញអាកប្បកិរិយាធម្មតាមិនអំនួត។ គាត់យល់ថាខ្លួនឯងគ្រាន់តែធ្វើនៅការងារដែលខ្លួនត្រូវបំពេញ គ្រាន់តែបំពេញតួនាទីជាវេជ្ជបណ្ឌិត ទទួលពានរង្វាន់ក៏ព្រោះទាំងអស់គ្នាជឿជាក់និងគាំទ្រខ្លួនគាត់ ចាប់ពីថ្ងៃនេះទៅនឹងខិតខំប្រឹងប្រែងបន្ត ធ្វើការងារកាន់តែប្រសើរ ជួយអ្នកជម្ងឺកាន់តែច្រើន!