អនុប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក អនុប្រធានវេជ្ជបណ្ឌិត
លោកវេជ្ជបណ្ឌិតឈិន ពីងអនុប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ជាវេជ្ជបណ្ឌិតល្អម្នាក់ដែលស្លូតបូតរួសរាយ ក៏ជាថ្នាក់ដឹកនាំម្នាក់ដែលសាមញ្ញគួររាប់អាន។ ឆ្នាំ១៩៨៣បញ្ចប់ការសិក្សានៅសកលវិទ្យាល័យវេជ្ជសាស្ត្រថុងជីខេត្តអ៊ូហាន រហូតមកដល់បច្ចុប្បន្នប្រកបការងារព្យាបាលនិងការងារគ្រប់គ្រងមន្ទីរពេទ្យអស់ជិត៣០ឆ្នាំ។ លោកប្រធានមន្ទីរពេទ្យឈិនពីងសំបូរទ្រឹស្តីវេជ្ជសាស្ត្រនិងបទពិសោធន៍ព្យាបាល ជំនាញព្យាបាលវះកាត់ទូទៅផ្នែកថ្លើម ប្រម៉ាត់ ពោះវៀន ក្រពះ។ល។ អាចដោះស្រាយករណីជម្ងឺទូទៅស្មុគ្រស្មាញគួរសង្ស័យនិងការងារជួយសង្គ្រោះអ្នកជម្ងឺធ្ងន់ធ្ងរបន្ទាន់។ ទទួលបន្ទុកជាប្រធានមន្ទីរពេទ្យយូរឆ្នាំ លោកវេជ្ជបណ្ឌិតឈិនពីងការងារគ្រប់គ្រងម៉ត់ចត់ច្បាស់លាស់ ប្រកបដោយស្មារតីច្នៃប្រឌិត យកអ្នកជម្ងឺជាសំខាន់ ផ្តោតសំខាន់ការគ្រប់គ្រងគុណភាពព្យាបាលនិងសេវាកម្ម។
ស្រាវជ្រាវបច្ចេកទេសប្រតិបត្តិការឈានទៅរកភាពឥតខ្ចោះ
លោកវេជ្ជបណ្ឌិតឈិន ពីងទាមទារប្រតិបត្តិការរបស់ខ្លួនគ្មានដែនកំណត់ជារហូត តែងតែសិក្សាស្រាវជ្រាវទស្សនាវដ្តីឯកទេស និងព្យាយាមស្រូបយកចំនេះដឹងពីសារព័ត៌មានវេជ្ជសាស្ត្រគ្រប់ប្រភេទ ប្រមូលចំនេះវិជ្ជាវេជ្ជសាស្ត្រជឿនលឿនក្នុងនិងក្រៅប្រទេសយ៉ាងទូលំទូលាយ ទ្រឹស្តីរួមនឹងការអនុវត្តជាក់ស្តែង យកចំនេះវិជ្ជាដែលរៀនមកអនុវត្តព្យាបាលយ៉ាងជំនាញ។ លោកវេជ្ជបណ្ឌិតឈិនពីងធ្លាប់ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំវេជ្ជសាស្ត្រនៅបណ្តាទីក្រុងនានាក្នុងប្រទេសចិនជាច្រើនលើក ទំនាក់ទំនងពិភាក្សាជាមួយអ្នកឯកទេសល្បីៗ។ គាត់ប្រកាន់ឥរិយាបថវិទ្យាសាស្ត្រម៉ឺងម៉ាត់ ខិតខំស្រាវជ្រាវ ស្វែងរកបច្ចេកវិទ្យា វិធីថ្មីឥតឈប់ឈរ ធ្លាប់ចេញផ្សាយអត្ថបទវេជ្ជសាស្ត្រជាង៣០ច្បាប់។
ខិតខំព្យាយាម លះបង់យុវវ័យដើម្បីវិស័យវេជ្ជសាស្ត្រសុខាភិបាល
ដំណើរជីវិតរបស់លោកវេជ្ជបណ្ឌិតឈិន ពីងតាមពិតគឺសាមញ្ញណាស់ ពឹងលើគុណធម៌វេជ្ជបណ្ឌិតថ្លៃថ្នូរនិងបច្ចេកទេសព្យាបាលដ៏ស្ទាត់ជំនាញ ពីវេជ្ជបណ្ឌិតធម្មតាម្នាក់ដំឡើងមុខងារដល់ឋានះខ្ពស់ ពីប្រធានការិយាល័យឡើងជាអនុប្រធានមន្ទីរពេទ្យ គឺមួយជំហានៗជាក់លាក់។ ចាប់ពីធ្វើការក្នុងមន្ទីរពេទ្យថ្ងៃទី១ គាត់បានលះបង់កាយចិត្តទាំងមូលទៅក្នុងវិស័យវេជ្ជសាស្ត្រសុខាភិបាលដ៏អច្ឆរិយះនេះ ប្រកបដោយអាកប្បកិរិយាសាមញ្ញបង្ហាញពីតម្លៃនៃជីវិតរស់នៅ។ សម្រាប់គាត់រាប់សិបឆ្នាំដូច១ថ្ងៃ ផ្តោតកាយចិត្តក្នុងវិស័យវេជ្ជសាស្ត្រសុខាភិបាល មួយជំហានៗមិនថ្លោះធ្លោយ អនុវត្តកាតព្វកិច្ចរបស់វេជ្ជបណ្ឌិតម្នាក់ លះបង់យុវវ័យនិងគំនិតបញ្ញាទាំងមូលដើម្បីសុខភាពរាងកាយអ្នកជម្ងឺ។ មួយឆ្នាំមិនដឹងជាមានប៉ុន្មានយប់ នៅពេលទាំងអស់គ្នាចូលលង់លក់ក្នុងដំនេកយ៉ាងស្កប់ស្កល់ គាត់នៅកំពុងដោះស្រាយអ្នកជម្ងឺធ្ងន់ធ្ងរបន្ទាន់ក្នុងបន្ទប់ជម្ងឺ។ មានថ្ងៃបុណ្យឈប់សម្រាកជាច្រើន ពេលដែលទាំងអស់គ្នាជួបជុំគ្រួសារសប្បាយរីករាយ លើកកែវអបអរនោះ គាត់កំពុងនៅខ្សែត្រៀមមុខជួយសង្គ្រោះអ្នកជម្ងឺ។ ទោះបីជាលំបាកនឿយហត់ ប៉ុន្តែគាត់គ្មានការត្អូញត្អែឬសោកស្តាយទេ។ ក្នុងនាមជាវេជ្ជបណ្ឌិតម្នាក់ នៅមានអ្វីគួរអោយរំភើបស្ងប់ចិត្តជាងការជាសះស្បើយរបស់អ្នកជម្ងឺនោះ? លោកវេជ្ជបណ្ឌិតឈិនពីងគឺមានទឹកចិត្តឆន្ទះដើម្បីអ្នកជម្ងឺតែមួយគត់បែបនេះតស៊ូក្នុងមុខដំណែងខ្លួនខិតខំការងារម៉ត់ចត់ ពង្រីកច្នៃប្រឌិត សន្សំបទពិសោធន៍ព្យាបាលយ៉ាងសំបូរ ធ្វើអោយអ្នកជម្ងឺជាច្រើនទទួលបានសុខភាពល្អជាថ្មីម្តងទៀត។
យកខ្លួនជាគំរូ យកចិត្តទុកដាក់បណ្តុះបណ្តាលវេជ្ជបណ្ឌិតវ័យក្មេង
តាំងពីឆ្នាំ១៩៩៧ លោកវេជ្ជបណ្ឌិតឈិន ពីងបាននៅក្នុងមុខងារថ្នាក់ដឹកនាំរួចហើយ ជាអនុប្រធានមន្ទីរពេទ្យទទួលបន្ទុកប្រតិបត្តិការ និងគ្រប់គ្រងការងារផ្នែកព្យាបាល ថែទាំនិងបច្ចេកទេស។ ប្រឈមមុខនឹងបន្ទុកដ៏ធ្ងន់ គាត់មិនរួញរាទេ គ្រប់គ្រងម៉ឺងម៉ាត់គុណភាពព្យាបាលនិងសេវាកម្ម តែងតែចូលទៅដល់បន្ទប់ការិយាល័យ ស្វែងយល់និងពិនិត្យស្ថានភាពវិនិច្ឆ័យរោគ ការព្យាបាលនិងការថែទាំ។ ចំពោះការងារពិគ្រោះពិភាក្សានិងជួយសង្គ្រោះអ្នកជម្ងឺធ្ងន់ធ្ងរនិងករណីជម្ងឺស្មុគ្រស្មាញ លោកវេជ្ជបណ្ឌិតឈិនពីងតែងតែចូលរួមធ្វើដោយផ្ទាល់។ គាត់បានបង្កើតផែនការបង្រៀនអនុវត្តផ្ទាល់និងផែនការបណ្តុះបណ្តាលធនធានមនុស្ស ជួយវេជ្ជបណ្ឌិតវ័យក្មេងជាច្រើនដើម្បីក្តាប់បច្ចេកវិទ្យាព្យាបាលបានស្ទាត់ជំនាញ។ លោកមិនត្រឹមតែផ្តោតលើកយកទ្រឹស្តីចំណេះដឹងបង្រៀនដល់បុគ្គលិកពេទ្យ ក៏ផ្តោតការអនុវត្តបទពិសោធន៍ព្យាបាល។ ដូច្នេះ រាល់ពេលពិនិត្យបន្ទប់និងប្រជុំវិនិច្ឆ័យ ពិភាក្សាព្យាបាល ពិគ្រោះករណីជម្ងឺស្មុគ្រស្មាញ គាត់មិនដែលរំលងឱកាសក្នុងការរួមផ្សំជាមួយករណីអ្នកជម្ងឺជាក់ស្តែងធ្វើការបកស្រាយនិងបង្ហាញជូនបុគ្គលិកមន្ទីរពេទ្យ។ លោកយល់ថា វេជ្ជសាស្ត្រជាមុខវិជ្ជាបទពិសោធន៍មួយក្នុងកម្រិតធំ គាត់សង្ឃឹមថាអាចយកបទពិសោធន៍ព្យាបាលសំបូរហូរហៀរបស់គាត់បង្រៀនដល់វេជ្ជបណ្ឌិតវ័យក្មេងទាំងអស់ ព្រោះមានតែពួកគេក្តាប់បាននូវបច្ចេកវិទ្យានិងបទពិសោធន៍វេជ្ជសាស្ត្រកាន់តែច្រើន ទើបអាចផ្តល់សេវាកាន់តែប្រសើរជូនដល់អ្នកជម្ងឺ ព្យាយាមអស់ពីលទ្ធភាពជួយអ្នកជម្ងឺពន្យាអាយុជីវិតកាត់បន្ថយការឈឺចាប់។ ក្រោមការដឹកនាំរបស់គាត់ ភាពព្យាយាមនិងភាពច្នៃប្រឌិតរបស់ក្រុមសហការីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានជម្រុញឡើងយ៉ាងពេញលេញ ក្លាយជាក្រុមមួយពោរពេញដោយថាមពលនិងកម្លាំងប្រមូលផ្តុំ។ ក្នុងពេលដោះស្រាយជម្លោះព្យាបាល ចំពោះអាកប្បកិរិយាមិនសមរម្យរបស់ក្រុមគ្រួសារអ្នកជម្ងឺដោយអារម្មណ៍ឆេវឆាវរន្ធត់ពេក គាត់មិនដែលប្រកាន់ឡើយតែងតែព្យាយាមពន្យល់យកចិត្តទុកដាក់និងសមហេតុសមផល។ ក្តីសន្តោសនិងសីលធម៌របស់គាត់ ទទួលបានការជឿទុកចិត្តនិងកោតសសើរពីអ្នកជម្ងឺជាច្រើន។ ក៏បានធ្វើជាគំរូល្អមួយដល់សហការីមន្ទីរពេទ្យទាំងអស់។
ទោះបីជាលោកវេជ្ជបណ្ឌិតឈិន ពីងមានងារជាអនុប្រធានមន្ទីរពេទ្យ ប៉ុន្តែរៀងរាល់ថ្ងៃនៅតែរក្សាការដើរត្រួតពិនិត្យអ្នកជម្ងឺតាមបន្ទប់ ចំពោះអ្នកជម្ងឺធ្ងន់ធ្ងរ ក្រោយការព្យាបាល ស្ថានភាពជម្ងឺស្មុគ្រស្មាញ ពេលពិនិត្យបន្ទប់មានភាពខុសប្លែកគ្នាក្នុងការសាកសួរ។ លោកវេជ្ជបណ្ឌិតឈិនពីងយល់ឃើញថា ពិនិត្យអង្កេតស្ថានភាពជម្ងឺល្អិតល្អន់ជាប្រការសំខាន់ ត្រូវតាមរយៈការបង្ហាញលក្ខណះពិសេសរបស់អ្នកជម្ងឺស្រាវជ្រាវសារធាតុដើមនៃស្ថានភាពជម្ងឺ មិនអាចធ្វើការវិនិច្ឆ័យរោគដោយងាយស្រួលនោះទេ។ ក្នុងនាមជាវេជ្ជបណ្ឌិតនិងអនុប្រធានមន្ទីរពេទ្យ ដើម្បីបំពេញកាតព្វការផ្ញើរអាយុជីវិតរបស់អ្នកជម្ងឺ ពេលក្នុងមុខនាទីលោកវេជ្ជបណ្ឌិតឈិនពីងបានភ្លេចការលំបាកនឿយហត់នៃបន្ទុកការងារហួសកម្រិតរៀងរាល់ថ្ងៃ។ គាត់ជឿជាក់យ៉ាងមុតមាំ ជួយសង្គ្រោះអ្នកជម្ងឺរបួស អនុវត្តកាតព្វកិច្ចជាបេសកកម្មអាទិទេពរបស់វេជ្ជបណ្ឌិតដែលមិនអាចបំពានបាន។