សំព័ន្ធព្យាបាលប៉ អាយបានចាប់ផ្ដើមបង្កើតឡើងនៅឆ្នាំ1989 គឺជាសំព័ន្ធមួយដែលផ្ដោតសំខាន់ទៅលើការវិនិយោគទំនើបកម្មក្នុងវិសយ័វេជ្ជសាស្រ្ដ វិស័យគ្រប់គ្រងមន្ទីរពេទ្យ និងការផ្ដល់សេវាកម្មក្នុងមន្ទីរពេទ្យ សំព័ន្ធនេះគឺជាសំព័ន្ធមួយដែលធ្វើការវិនិយោគទៅលើវិស័យវេជ្ជសាស្រ្ដដ៏ធំជាងគេនៅក្នុងប្រទេសចិន។ សំពន្ធ័ព្យាបាលប៉ អាយមានទីតាំងនៅក្នុងពិភពលោកទាំងអស់ចំនួន14កន្លែង គ្រាន់តែនៅក្នុងប្រទេសចិនមួយមានមន្ទីរពេទ្យចំនុះដូចជា ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក មន្ទីរពេទ្យShen Zhen Bo Ai Hospital មន្ទីរពេទ្យShang Hai Yuan Da Xin Xiong Hospital មន្ទីរពេទ្យChang Sha Yang Guang Hospital និងមន្ទីរពេទ្យខ្នាតធំដូចនេះជាច្រើនរយទៀត។ល។ បើនិយាយពីវេបសាយទាក់ទងទៅនឹងវិស័យវេជ្ជសាស្រ្ដនៅប្រទេសចិន វេបសាយរបស់សំពន្ធ័ព្យាបាលប៉ អាយគឺឈរនៅក្នុងលំដាប់ថ្នាក់ទីមួយ រីឯបុគ្គលិករបស់សំព័ន្ធប៉ អាយមានចំនួនដល់ទៅរាប់ម៉ឺននាក់ និងឈរឈ្មោះនៅក្នុងចំនោមសហគ្រាសដែលធ្វើការវិនិយោគទៅលើវិស័យវេជ្ជសាស្រ្ដល្បីៗនៅលើពិភពលោកទាំងមួយរយ។
សំព័ន្ធព្យាបាលប៉ អាយបានធ្វើការបណ្ដុះបណ្ដាលបុគ្គលិកអោយមាន “ចក្ខុវិស័យឥតព្រំដែន វិជ្ជាឥតព្រំដែន ចិត្តគំនិតទូលំទូលាយមិនរើសអើងជាតិសាសន៍” ដើម្បីឈានទៅធ្វើអោយសំព័ន្ធប៉ អាយក្លាយទៅជាសហគ្រាសមួយដែលវិនិយោគទៅលើវិសយ័វេជ្ជសាស្រ្ដដ៏ធំជាងគេនៅក្នុងពិភពលោកសំរាប់ផ្ដល់នូវសេវាខាងផ្នែកព្យាបាលយ៉ាងគាប់ចិត្តដល់អ្នកជំងឺ។ ទាំងនេះគឺជាបេសកកម្មដ៏សំខាន់របស់សំព័ន្ធព្យាបាលប៉ អាយ ហើយសំព័ន្ធព្យាបាលប៉អាយក៏បានធ្វើការខិតខំប្រឹងប្រែងក្នុងការសំរេចគោលដៅនេះតាំងពីដើមមករហូតដល់ឥឡូវដែរ។
សំព័ន្ធនេះបានធ្វើសមាហរណកម្មរវាងចំនេះដឹងផ្នែកវេជ្ជសាស្រ្ដថ្មីៗ បទពិសោធន៍ការងារ និងធនធានមនុស្សបញ្ចូលគ្នាក្លាយជាធ្លុងមួយ ធ្វើការប្រមូលផ្ដុំអ្នកឯកទេសឆ្នើមៗទាំងក្នុងស្រុក និងក្រៅប្រទេស នាំចូលនូវឩបករណ៍ទំនើបៗក្នុងសកលលោក ធ្វើការផ្ដល់សេវាកម្មក្នុងការព្យាបាលតាមបច្ចេកវិទ្យាទំនើបៗ ខ្នះខ្នែងក្នុងការធ្វើការផ្លាស់ប្ដូរបទពិសោធន៍ជាមួយអង្គការសុខភាពពិភពលោក មន្ទីរពេទ្យល្បីៗទាំងក្នុង និងក្រៅប្រទេស ស្ថាប័នធ្វើការស្រាវជ្រាវ និងសាលាឧត្ដមសិក្សា។ល។
ក្រៅពីនេះសហគ្រាសបាននឹងកំពុងធ្វើសមាហរណកម្មណ៍បញ្ចូលគ្នានូវប្រភពធនធានដែលមានសក្ដានុពល និង បាននឹងកំពុងខ្នះខ្នែងធ្វើការពង្រីកទៅលើការព្យាបាលជំងឺមហារីក ការស្រាវជ្រាវផ្នែកវិស័យវិជ្ជសាស្រ្ដ និង សហប្រតិបត្តិការអន្ដរជាតិ រីឯលទ្ធផលដែលទទួលបានតាមរយៈការខិតខំប្រឹងប្រែងទាំងនេះគឺមានភាពល្អប្រសើរខ្លាំង។
ថ្មីៗនេះ សំព័ន្ធព្យាបាលប៉ អាយបាននឹងកំពុងខ្នះខ្នែងធ្វើការពង្រីកទីផ្សាររបស់ខ្លួននៅឯបរទេសបន្ថែមទៀតដូចជានៅប្រទេសវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន បង់ក្លាដែស ថៃ និងកម្ពុជា ដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍ផ្នែកវិស័យវិជ្ជសាស្រ្ដគ្នាផង និង ជួយធ្វើការព្យាបាលប្រជាជននៅទីនោះផង ទាំងនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទាំងក្នុងនិងក្រៅប្រទេស។
ក្នុងពេលជាមួយគ្នានេះដែរសំព័ន្ធព្យាបាលប៉ អាយយល់ថាពួកយើងមិនត្រឹមតែធ្វើការព្យាបាលជំងឺសង្រ្គោះជីវិតមនុស្សនោះទេ ពួកយើងត្រូវតែមានគោលជំហរអោយកាន់តែខ្ពស់ជាងនេះទៀតគឺពួកយើងត្រូវតែធ្វើការផ្សព្វផ្សាយពីចំនេះដឹងទាក់ទងនឹងសុខភាពដល់ពូកគេអោយបានច្រើន។ ស្មារតីក្នុងការគោរពអ្នកជំងឺ ការស្រលាញ់យកចិត្តទុកដាក់អ្នកជំងឺ ការផ្ដល់នូវភាពងាយស្រួលដល់អ្នកជំងឺ ការផ្ដល់សេវាកម្មដល់អ្នកជំងឺត្រូវបានស្ដែងចេញមកតាមរយៈសេវាកម្មរបស់សំព័ន្ធព្យាបាលប៉ អាយ។ សំព័ន្ធព្យាបាលប៉ អាយមានទំនុកចិត្តថាមានតែការអភិវឌ្ឍន៍ខ្លួនឯងទេ ទើបមានការរីកចំរើនទៅមុខ ទើបអាចក្លាយជាវេជ្ជបណ្ឌិតឆ្នើមៗដើម្បីបង្កើតនូវសំព័ន្ធព្យាបាលដ៏រុងរឿងក្នុងពេលអនាគត។
ប្រវត្តិនៃការសំរេចបាននូវសមិទ្ធិផលធំៗរបស់សំព័ន្ធព្យាបាលប៉ អាយ
ពីឆ្នាំ1995ដល់ឆ្នាំ2000
ខែសីហា ឆ្នាំ1995 មន្ទីរពេទ្យShen Zhen Bo Ai Hospital ត្រូវបានបង្កើតឡើង
ខែតុលា ឆ្នាំ1996 សហគ្រាសប៉ អាយត្រូវបានបង្កើតឡើង
ខែវិច្ឆិកា ឆ្នាំ1996សហគ្រាសប៉ អាយបានយល់ព្រម និងជ្រកនៅក្រោមស្លាកមន្ទីរពេទ្យGuang Zhou Yu Shou Hospital
ខែធ្នូ ឆ្នាំ1996 សំព័ន្ធប៉ អាយបានវិនិយោគក្នុងការបង្កើតមន្ទីរពេទ្យGuang Zhou Chang An Hospital
ខែកុម្ភៈ ឆ្នាំ1997 ក្រសួងសុខាភិបាលបានដាក់បញ្ចូលមន្ទីរពេទ្យShen Zhen Bo Ai Hospitalជាមន្ទីរស្រាវជ្រាវ និងអប់រំផ្នែកសុខភាពក្រុងShen Zhen
ខែវិច្ឆិកា ឆ្នាំ1997 មន្ទីរពេទ្យShen Zhen Bo Ai Hospital បានបង្កើតឡើងដោយខ្លួនឯងនូវកម្មវិធីអប់រំផ្នែកសុខភាពតាមកញ្ចក់ទូរទស្សន៍
ខែវិច្ឆិកា ឆ្នាំ1998 សំព័ន្ធប៉ អាយបានពង្រីកទីផ្សារបន្ថែមនៅទីក្រុងសៀងហៃដោយបានបង្កើតនូវមន្ទីរពេទ្យShang Hai Ren Ai Hospital
ខែធ្នូ ឆ្នាំ1999 សំព័ន្ធប៉ អាយបានសម្ភោធដាក់អោយប្រើប្រាស់នូវមន្ទីរពេទ្យHang Zhou Bo Ai Hospital ជាផ្លូវការ
ខែឧសភា ឆ្នាំ2000 សំព័ន្ធប៉ អាយបានយល់ព្រមនិងជ្រកនៅក្រោមស្លាកមន្ទីរពេទ្យបង្អែកទី5នាទីក្រុងNan Chang និងសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ។
ខែកក្កដា ឆ្នាំ2000 មន្ទីរពេទ្យShen Zhen Bo Ai Hospital ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្ដរជាតិនូវគុណភាព និងការគ្រប់គ្រងតាមស្ដង់ដារអន្ដរជាតិISO9000។
ពីឆ្នាំ2001 ដល់ ឆ្នាំ2005
ខែតុលា ឆ្នាំ2001 មន្ទីរពេទ្យShen Zhen Bo Ai Hospitalត្រូវបានសមាជនៃក្រុមគ្រប់គ្រងគុណភាពមន្ទីរពេទ្យរបស់ប្រទេសចិនធ្វើការរង្វាយតំលៃថាជា ’’មន្ទីរពេទ្យដែលផ្ដល់នូវទំនុកដល់ពលរដ្ធទូទៅនៅទូទាំងប្រទេស’’។
ខែមេសា ឆ្នាំ2002 មន្ទីរពេទ្យ Shen Zhen Shu Guang Hospital របស់សំព័ន្ធប៉អាយត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ។
ខែវិច្ឆិកា ឆ្នាំ2002 មន្ទីរពេទ្យShang Hai Hu Shen Wu Guan Ke hospital របស់សំព័ន្ធប៉អាយនាទីក្រុងសៀងហៃត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ។
ខែមិនា ឆ្នាំ2003 សំព័ន្ធប៉អាយបានពង្រីកទីផ្សារបន្ថែមនៅទីខេត្តHu Nan និងបានវិនិយោគបង្កើតនូវមន្ទីរពេទ្យChang Sha Yang Guang Hospital
ខែកក្កដា ឆ្នាំ2003 មន្ទីរពេទ្យShen Zhen Bo Ai Hospital ត្រូវបានក្រុមប្រឹក្សាអ្នកធ្វើការប្រើប្រាស់ និង កាសែតស្ដីពីការធ្វើពាណិជ្ជកម្មនាទីក្រុងShen Zhenធ្វើការរង្វាយតំលៃថាជា ’’សហគ្រាសដែលមានភាពស្មោះត្រង់ជាមួយពលរដ្ឋ’’
ខែធ្នូ ឆ្នាំ2004 មន្ទីរពេទ្យShen Zhen Bo Ai Hospitalបានសហការគ្នាជាមួយមហាវិទ្យាល័យនាទីក្រុងហុងកុងក្នុងការសាងសង់នូវអាគារពិសោធន៍មួយ។
ខែមិនា ឆ្នាំ2005 សំព័ន្ធប៉ អាយបានទិញនូវសណ្ឋាគារShen Zhen Yuan Dong Hotelនាទីក្រុងShen Zhen រួចបានសាងសង់មន្ទីរពេទ្យសម្ភពShen Zhen Yuan Dong Obstetric Gynecology Hospital
ខែមិថុនា ឆ្នាំ2005 សំព័ន្ធប៉ អាយបានវិនិយោគធ្វើការសាងសង់មន្ទីរពេទ្យទំនើបក្វាងចូវGuang Zhou Modern Hospital
ខែកក្កដា ឆ្នាំ2005 សំព័ន្ធប៉ អាយបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យកែសម្ភស្សនាទីក្រុងសៀងហៃ
ខែវិច្ឆិកា ឆ្នាំ2005 សំព័ន្ធប៉ អាយបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យដែលមានទាំងពេទ្យចិនបុរាណ និងពេទ្យសម័យទំនើបបច្ចុប្បន្នShen Zhen Wu Zhou Zhong Xi Yi Jie He Hospital
ពីឆ្នាំ2006 ដល់ ឆ្នាំ2010
ខែតុលា ឆ្នាំ2005 មន្ទីរពេទ្យShen Zhen Bo Ai Hospital ត្រូវបានក្រុមប្រឹក្សាគុណភាព ក្រុមប្រឹក្សាទីផ្សារ និងសហគ្រាសកាសែតនាទីក្រុងShen Zhenធ្វើការរង្វាយតំលៃថាជាមន្ទីរពេទ្យដែលផ្ដល់សេវាល្អបំផុតនៅទីក្រុងShen Zhen។
ខែវិច្ឆិកា ឆ្នាំ2003 ដល់ ខែតុលា ឆ្នាំ2006 សំព័ន្ធប៉អាយបានប្រារព្ធនូវកម្មវិធី ’’ចិត្តភ្ជាប់ចិត្តប៉អាយ’’ លើកទីបីដើម្បីផ្ដល់នូវការព្យាបាលដោយកាំរស្មីឡាស៊ែឥតគិតថ្លៃដល់បុគ្គលិកដែលមានស្នាដៃជាង50នាក់របស់សំព័ន្ធយើង។
ខែមិថុនា ឆ្នាំ2007 សំព័ន្ធប៉ អាយបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យផ្នែកបេះដូង និងប្រអប់ទ្រូងShang Hai Yuan Da Xing Xiong នាទីក្រុងសៀងហៃ
ខែកញ្ញា ឆ្នាំ2008 សំព័ន្ធប៉អាយបានចាប់ផ្ដើមសាងសង់មន្ទីរពេទ្យផ្នែកជំងឺពោះវៀនធំ និងត្រសាល់គូទShen Zhen Yuan Da Gang Chang Hospitalនាទីក្រុងShen Zhen។
ខែកក្កដា ឆ្នាំ2009 សំព័ន្ធប៉អាយបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យផ្នែកកុមារ និងសម្ភពនៅShen Zhen Yuan Dong Fu Er Ke Hospital ទីក្រុងShen Zhen
ខែមិនា ឆ្នាំ2010 មន្ទីរពេទ្យGuang Zhou Chang An Hospital នាទីក្រុងក្វាងចូវត្រូវបានសមាគមប្រជាមានិតចិនផ្ដល់អោយនូវបណ្ណ័សរសើរដែលប្រសិទ្ធិនាមថា’’មជ្ឈមណ្ឌលបណ្ដុះបណ្ដាលផ្នែកជំងឺអារនៃប្រទេសចិន’’។
ខែធ្នូ ឆ្នាំ2010 មន្ទីរពេទ្យ Guang Zhou Chang An Hospital បានក្លាយជាគ្រឹះស្ថានសមាជិកRed Crossនៃតំបន់ធានហឺនាទីក្រុងក្វាងចូវ
ឆ្នាំ2010 មន្ទីរពេទ្យ Guang Zhou Yu Shou Hospitalបានទទួលរង្វាន់ពីការកោតសរសើរយ៉ាងខ្លាំងបំផុតទូទាំងប្រទេសថា “គ្លីនិកព្យាបាលរោគបុរសធំៗទាំងដប់ទូទាំងប្រទេស” “មន្ទីរពេទ្យដែលអ្នកប្រើប្រាស់អ៊ីនធើណែតជឿទុកចិត្តច្រើនជាងគេ”
ឆ្នាំ2011
ខែមិនា ឆ្នាំ2011 ទីស្នាក់ការបរទេសប្រទេសហ្វីលីពីននៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបើកសម្ពោធជាផ្លូវការ ហើយចៅហ្វាយក្រុងម៉ានីលប្រទេសហ្វីលីពីនឈ្មោះAlfredo បានជួបសន្ទនាយ៉ាងជិតស្និតជាមួយប្រធានការិយាល័យ Lin zhi cheng ជានាយកនៃសំព័ន្ធប៉ អាយប្រទេសចិន
ខែមិថុនា ឆ្នាំ2011 មន្ទីរពេទ្យ Guang Zhou Chang An Hospital បានប្រគល់រង្វាន់ និងត្រូវគេហៅថា “បុណ្យខួបគំរប90ឆ្នាំនៃកិត្តិនាមល្បីល្បាញរបស់មន្ទីរពេទ្យឯកទេសជម្ងឺមិនអាចបង្កកំណើតបាន(ជម្ងឺអារ) ប្រទេសចិន”
ខែសីហា ឆ្នាំ2011 មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានដំណើរការជាផ្លូវការ “មូលនិធិក្នុងការផ្តល់លុយ អាហារទៅដល់អ្នកក្រីក្រនៃសំព័ន្ធទំនើបប៉ អាយ” ក្រោមជំនួយឧបត្ថម្ភពីអ្នកជម្ងឺមហារីកបរទេស
ខែកញ្ញា ឆ្នាំ2011 មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរៀបចំCMITOនៃវេទិកាផ្នែកមហារីកនៅអាស៊ីអាគ្នេយ៍
ខែវិច្ឆិកា ឆាំ្ន2011 អធិបតីនៃសំព័ន្ធប៉ អាយឈ្មោះ Lin zhi chengបានឲ្យនាមថា៖ ជាគណៈកម្មាធិការអចិន្ត្រៃយ៍ CPPCCជំនាន់ទីប្រាំពីរនៃតំបន់ធានហឺ
ឆ្នាំ2011 មន្ទីរពេទ្យGuang Zhou Yu Shou Hospitalបានលើកដៃថា “សុភមង្គលចំពោះក្វាងតុង” បានអនុញ្ញាតក្លាយទៅជា “កិច្ចសហប្រតិបត្តិការជនបទទំនើបនៃគ្រឹះស្ថានដែលបានជ្រើសរើសការព្យាបាលនៃទីក្រុងក្វាងចូវ”
ឆ្នាំ2011 មន្ទីរពេទ្យម៉ាលីយ៉ាផានយូបានប្រគល់រង្វាន់ “តំបន់ផានយូទីក្រុងក្វាងចូវមានសមាគមមូលដ្ឋានគ្រប់គ្រងគុណភាពឱសថ” “មន្ទីរពេទ្យអ្នកឯកទេសផ្នែកឬសដូងបាតនៅខេត្តក្វាងតុង” “មជ្ឈមណ្ឌលពិនិត្យព្យាបាលទិដ្ឋភាពជម្ងឺឬសដូងបាតនៃមន្ទីរពេទ្យមិត្តភាពចិន ជប៉ុន------ការរួមសហការគ្លីនិកក្វាងតុងនឹងមន្ទីរពេទ្យ” “មន្ទីរពេទ្យឯកទេសព្យាបាលឬសដូងបាតធំៗទាំងដប់ទូទាំងប្រទេស” និងអ្នកកិត្តិយសជាច្រើនទៀត
ឆ្នាំ2011 សំព័ន្ធវិនិយោគអន្តរជាតិប៉ អាយបានបង្កើននូវក្រុមជាផ្លូវការមួយនៅមន្ទីរពេទ្យប្រទេសវៀតណាម