ការជ្រើសរើសមន្ទីរពេទ្យឯកទេសក្នុងការព្យាបាលជម្ងឺមហារីកគឺជាការជ្រើសរើសដ៏សំខាន់មួយសំរាប់អ្នកជម្ងឺមហារីក។ មន្ទីរពេទ្យឯកទេសជម្ងឺមហារីកដែលមានគុណភាព គឺអាចមានសមត្ថិភាពក្នុងការព្យាបាលទប់ស្កាត់ជម្ងឺមហារីកជូនអ្នកជម្ងឺ រីឯចំពោះមន្ទីរពេទ្យមហារីកដែលមិនមានគុណភាពវិញ អាចនឹងធ្វើឲ្យអ្នកជម្ងឺបាត់បង់អាយុជីវិតបាន។ យោងតាមការដឹង បច្ចុប្បន្ននេះ ការព្យាបាលជម្ងឺមហារីកនៅប្រទេសកម្ពុជាភាគច្រើនសុទ្ធតែប្រើប្រាស់ការព្យាបាលដោយការវះកាត់ ការបាញ់កាំរស្មី និងការព្យាបាលដោយគីមីតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត ការព្យាបាលទាំងនេះបានផ្តល់ផលប៉ះពាល់ដល់អ្នកជម្ងឺជាច្រើនដូចជា ជ្រុះសក់ ក្អួតចង្អោរ ឈឺក្បាល និង មិនមានចំណង់អាហារជាដើម ដែលផលប៉ះពាល់ទាំងនេះបានធ្វើឲ្យអ្នកជម្ងឺមហារីកមានសភាពលំបាកវេទនាក្រៃលែង។ ហើយអ្នកជម្ងឺកាន់តែច្រើនឡើងៗ បាននឹងកំពុងស្វែងរកការព្យាបាលណាដែលល្អជានេះ អ្នកខ្លះក៏បានទៅទំនាក់ទំនងស្វែងរកការព្យាបាលនៅឯក្រៅប្រទេស ដូចជា ប្រទេសថៃ ប្រទេសវៀតណាម និងជាពិសេសប្រទេសសឹង្ហបុរី ហើយអ្នកខ្លះទៀតក៏បានត្រឹមស្វះស្វែងរកការព្យាបាលណាដែលល្អនៅក្នុងប្រទេស។ ប៉ុន្តែអ្នកជម្ងឺមួយចំនួនមិនបានដឹងថាការព្យាបាលជម្ងឺមហារីកនៅមន្ទីរពេទ្យស្តេមហ្វត ក្វាងចូវទំនើបផ្នែកមហារីក វាទំនើបជាងការព្យាបាលរបស់មន្ទីរពេទ្យរបស់ប្រទេសដ៏ទៃយ៉ាងដូចម្តេចនោះទេ ។
ហេតុអ្វីបានជាជ្រើសរើសមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក?
មូលហេតុដំបូងនោះគឺ ដោយសារតែ មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក គឺជាមន្ទីរពេទ្យឯកទេសព្យាបាលជម្ងឺមហារីក មួយដែលស្ថិតក្រោមកិច្ចសហប្រតិបត្តការវិនិយោគរបស់សម្ព័ន្ធអចលនទ្រព្យ Perennial របស់ប្រទេសសឹង្ហបុរី និងសម្ព័ន្ធប៉អាយ ដែលជាសម្ព័ន្ធវេជ្ជសាស្ត្រដ៏ធំរបស់ប្រទេសចិន ។ នៅឆ្នាំ២០០៤ មន្ទីរពេទ្យស្តេមហ្វត ក្វាងចូវទំនើបផ្នែកមហារីកបានឆ្លងកាត់ការទទួលស្គាល់ គុណភាពសេវាកម្ម និង ការគ្រប់គ្រងមន្ទីរពេទ្យ ដោយ JCI សហរដ្ឋអាមេរិក។
មូលហេតុទីពីរនោះគឺ មន្ទីរពេទ្យ ស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក បានប្រើប្រាស់បច្ចេកវិទ្យាព្យាបាលជម្ងឺមហារីកទំនើបៗដែលមានស្នាមរបួសតូច ដូចជា ការព្យាបាលដោយកាំបិតណាណូ ការព្យាបាលដោយការចាក់បញ្ចូល ការព្យាបាលដោយកករំលាយ ការព្យាបាលដោយគ្រាប់អនុភាគអ៊ីយ៉ុង ការព្យាបាលដោយដុតរំលាយ និងបច្ចេកវិទ្យាព្យាបាលដ៏ទៃជាច្រើនទៀត។ ដែលប្រសិនបើយកការព្យាបាលដោយការវះកាត់ ការចាក់គីមី និង បាញ់កាំរស្មីដែលនិយមប្រើ យកមកប្រៀបធៀបនោះ គឺការព្យាបាលដោយបន្សល់ស្នាមរបួសតូច មានផលប៉ះពាល់តិច ស្នាមមុខរបួសតូច ការជាសះស្បើយលឿន និងទទួលបាននូវប្រសិទ្ធខ្ពស់ផងដែរ។ សំរាប់អ្នកជម្ងឺមហារីកបានបាត់បង់ឳកាសនៃ ការវះកាត់ ឬការព្យាបាលដោយគីមី និងកាំរស្មី ការព្យាបាលដោយបន្សល់ស្នាមរបួសតូច គឺវាមានប្រសិទ្ធភាពជាងការព្យាបាលទាំងនោះ និងមានផលប៉ះពាល់តិចជាងទៀតផង ដែលវាបានជួយអ្នកជម្ងឺមហារីកជាច្រើនឲ្យទទួលបានប្រសិទ្ធភាពប្រសើរជាងមុន។
ក្រៅពីមានបច្ចេកវិទ្យាទំនើបៗនៃការព្យាបាលដោយបន្សល់ស្នាមរបួសតូចទាំងនេះ មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក នៅមានក្រុមវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងច្រើនផ្នែក ច្រើនអ្នកទៀតផង ដែលមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីកបានឲ្យឈ្មោះថា ក្រុម MDT ដែលក្រុមវេជ្ជបណ្ឌិតនេះបានបំបែកនូវគំរូនៃការព្យាបាលរបស់វេជ្ជបណ្ឌិតជាច្រើន ដែលពីមុនធ្លាប់តែមានតែវេជ្ជបណ្ឌិតម្នាក់ ឬពីរនាក់ដើម្បីធ្វើការវិភាគ និងព្យាបាលជូនអ្នកជម្ងឺ តែពេលនេះគឺមានវេជ្ជបណ្ឌិតជាច្រើនអ្នកច្រើនផ្នែក ចូលរួមគ្នាដើម្បីធ្វើការវិភាគ និងរៀបចំការព្យាបាលជូនអ្នកជម្ងឺ។
លើសពីនេះទៅទៀតនោះគឺ មន្ទីរពេទ្យស្តមហ្វត ក្វាងចូវទំនើបផ្នែកមហារីកបានទទួលព្យាបាលអ្នកជម្ងឺជាច្រើនអ្នកដែលបានជ្រើសរើសការព្យាបាលជម្ងឺរបស់ខ្លួននៅមន្ទីរពេទ្យនេះ ក្នុងតម្លៃសមរម្យ ។ ដោយសារតែប្រទេសចិនគឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូចនេះមធ្យមភាគនៃតម្លៃព្យាបាលនៃប្រទេសចិន គឺត្រឹមតែ ទៅ ១ ភាគ ៥ នៃតម្លៃព្យាបាលនៃប្រទេសអាមេរិក ហើយប្រសិនបើប្រៀបធៀបជាមួយតម្លៃព្យាបាលនៅប្រទេសសឹង្ហបុរី ក៏នៅតែទាបជាងប្រទេសសឹង្ហបុរី គឺ ១ ភាគ ៣ នៃតម្លៃព្យាបាលរបស់ប្រទេសឹង្ហបុរី។
មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក គឺជាមន្ទីរពេទ្យមួយដែលបានផ្តល់នូវសេវាកម្មលំដាប់ខ្ពស់ជូនដល់អ្នកជម្ងឺមហារីក ព្រមទាំងក្រុមគ្រួសារដែលបានមកកំដរអ្នកជម្ងឺ។ ហើយដើម្បីជួយសម្រួលដល់អ្នកជម្ងឺបរទេសក្នុងការមកទទួលយកការព្យាបាលនៅទីនេះ ខាងមន្ទីរពេទ្យក៏មានការិយាល័យតំណាង នៅប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសបង់ក្លាដេស ប្រទេសកម្ពុជា និងប្រទេសថៃផងដែរ ដែលអ្នកជម្ងឺបរទេសអាចឆ្លងការតាមរយៈការិយាល័យតំណាងរបស់ពួកយើងដើម្បីទទួលយកនូវពត៌មាន ក្នុងការព្យាបាលជម្ងឺមហារីកនេះ។ បច្ចុប្បន្ននេះ មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក កំពុងបានប្រើប្រាស់នូវសេវាកម្មជាង៦០ប្រភេទសំរាប់បំរើជូនអ្នកជម្ងឺ ដែលមានដូចជា៖ សេវាកម្មរៀបចំឯកសារឆ្លងប្រទេស សេវាកម្មទទួល និងជូនដំណើរអ្នកជម្ងឺ ការអបអរខួបកំណើតជូនអ្នកជម្ងឺ សេវាកម្មជូនអ្នកជម្ងឺធ្វើដំណើរកំសាន្តនៅក្វាងចូវ សិក្ខាសាលាអំពីសុខភាព និងសេវាកម្មជាច្រើនផ្សេងៗទៀត។
មកដល់ពេលនេះ មន្ទីរពេទ្យស្តមហ្វតក្វាងចូវទំនើបផ្នែកមហារីកបានទទួលព្យាបាលបានជោគជ័យជូនអ្នកជម្ងឺជាង ៣ម៉ឺននាក់ ដែលមកពីប្រទេសផ្សេងៗគ្នា។ នៅថ្ងៃខាងមុខនេះ មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីកក៏បាននឹងកំពុងលើកំពស់នូវគុណផាពព្យាបាលបន្ថែមទៀត ដើម្បីបញ្ចេញនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនសំរាប់ព្យាបាលជូនអ្នកជម្ងឺមហារីកឲ្យបានកាន់តែច្រើនជានេះ។
បញ្ជាក់៖ ថ្មីៗខាងមុខនេះដែរ មន្ទីរពេទ្យស្តមហ្វតក្វាងចូវទំនើបផ្នែកមហារីក ក៏បានរៀបចំសិក្ខាសាលាស្តីអំពីជម្ងឺមហារីក ដែលប្រព្រឹត្តិនៅ សណ្ឋារគារសុខា ភ្នំពេញ នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ២០១៦ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ការិយាល័យតំណាងនៃប្រទេសកម្ពុជា តាមរយៈអស័យដ្ឋាន៖ វិមានកាណាឌីយ៉ា ជាន់ទី ១៩ វិថីព្រះអង្គឌួង កែងនិងមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ឬ តាមរយៈទូរស័ព្ទលេខ៖ 023 96 8888 / 089 96 8888