គោលការណ៍នៃការព្យាបាល
គ្រាប់អនុភាគអ៊ីយ៉ួត125គឺជាអាតូមមួយប្រភេទដែលអាចធ្វើការបញ្ចេញនូវកាំរស្មី γឥតឈប់ឈរក្នុងរយៈចំងាយខ្លីបំផុតដើម្បីធ្វើការសំលាប់កោសិកាមហារីក ។ គ្រាប់អនុភាគធ្វើការសំលាប់កោសិកាមហារីកតាមរយៈការបញ្ចេញនូវកាំរស្មីនៅក្នុងដុំមហារីកដែលវាត្រូវបានគេដាក់បញ្ចូលទៅ វាមានប្រសិទ្ធិភាពដូចទៅនឹងការវះកាត់ដែរ វាត្រូវបានគេហៅថាកាំបិទអនុភាគ។
លក្ខណៈពិសេស
1.ប្រសិទ្ធិភាពនៃការព្យាបាលតាមរយៈគ្រាប់អនុភាគគឺកាំរស្មីបានប្រមូលផ្ដុំតែនៅក្នុងដុំមហារីកតែប៉ុណ្ណោះ ដូច្នេះវាមិនមានការប៉ះពាល់ដល់កោសិកាធម្មតាទេ។
2.ការបញ្ចេញនូវកាំរស្មីឥតឈប់ឈរមានរយៈពេល180ថ្ងៃ មានប្រសិទ្ធិភាពក្នុងការសំលាប់កោសិកាមហារីក។
3.កាត់បន្ថយនូវការឈឺចាប់របស់អ្នកជំងឺ ពន្យារនូវអាយុជីវិតដល់អ្នកជំងឺ និងលើកកំពស់គុណភាពនៃជីវិត។
ការប្រព្រឹត្តិទៅនៃការធ្វើការព្យាបាល
គេនឹងធ្វើការបញ្ជូនរូបភាពរបស់ដុំមហារីក និង ទំហំរបស់វាដែលបង្ហាញនៅលើអេក្រង់ម៉ាស៊ីន CT MRIចូលទៅក្នុងឩបករណ៍TPSដែលអាចបង្ហាញរូបភាពមានលក្ខណៈជាប្លង់លំហរ និងអាចបំប្លែងជារូបភាពមួយដែលអាចមើលឃើញទំហំរបស់ដុំមហារីកដូចបេះបិទទៅនឹងទំហំរបស់វាពិតនៅលើអេក្រង់ ដោយផ្អែកតាមទីតាំង រូបរាង និងទំហំរបស់វា គេនឹងធ្វើប្លង់រចនាក្នុងការព្យាបាលថាតើត្រូវដាក់គ្រាប់អនុភាគអ៊ីយ៉ូតចូលទៅក្នុងដុំមហារីកប៉ុន្មានគ្រាប់ រាល់គ្រាប់និមួយៗគួរដាក់នៅកន្លែងណាដែលសមស្របជាងគេ។
លោកវេជ្ជបណ្ឌិតនឹងអនុវត្តន៍ទៅតាមគំរោងនេះ ក្រោមការចង្អុលបង្ហាញផ្លូវពីឩបករណ៍Laporoscopy CT ឬអេកូ លោកវេជ្ជបណ្ឌិតនឹងប្រើឩបករណ៍ដ៏វិសេសមួយដើម្បីដាក់បញ្ចូលដោយផ្ទាល់នូវគ្រាប់អនុភាគអ៊ីយ៉ូត125ចូលទៅក្នុងដុំមហារីកតែម្ដង ឬក៏ពួកគាត់នឹងដាក់បញ្ចូលវាទៅក្នុងដុំមហារីកដែលនៅសេសសល់ក្នុងពេលធ្វើការវះកាត់និងក្នុងបណ្ដាញប្រព័ន្ធទឹករងៃណាមួយដែលវាអាចផ្ដល់លទ្ធភាពដល់ដុំមហារីកក្នុងការរីករាលដាលទៅទីតាំងដទៃទៀត។ គ្រាប់អនុភាគទាំងនេះនឹងធ្វើការបញ្ចេញកាំរស្មីγឥតឈប់ឈរ វានឹងធ្វើការសំលាប់កោសិកាមហារីកប្រៀបដូចទៅនឹងការបំផ្ទុះគ្រាប់បែកចំទីតាំងដ៏សុក្រិតអញ្ចឹងដែរ។
អារម្មណ៍ក្រោយពីការដាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូតរួច
ផលប៉ះពាល់ដែលកើតឡើងក្រោយពីការព្យាបាលតាមរយៈការដាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូតរួចគឺមានតិចតួចបំផុត វាមិនបណ្ដាលអោយមុខងាររបស់សរីរាង្គនៅក្នុងរាង្គកាយមានភាពអសកម្មធ្ងន់ធ្ងរនោះទេ ដូច្នេះមានអ្នកជំងឺមួយចំនួនធំមិនមានអ្វីមិនស្រួលខ្លួននោះទេ។
លក្ខខ័ណ្ឌសមប្រកបក្នុងការព្យាបាលដោយប្រើប្រាស់វិធីនេះ
អាចប្រើប្រាស់សំរាប់ធ្វើការព្យាបាលនូវរាល់ជំងឺមហារីក
ចំនួនដែលត្រូវធ្វើការដាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូត
ដុំមហារីកមានទំហំកាន់តែធំ ចំនួនដែលត្រូវធ្វើការដាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូតក៏កាន់
តែច្រើនដែរ មានពេលខ្លះក្រោយពីការដាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូតតែម្ដងរួចដុំមហារីកក៏បានរលាយបាត់តែម្ដង។ ប្រសិនបើធ្វើការពិនិត្យឡើងវិញថា គ្រាប់អនុភាគអ៊ីយ៉ូតត្រូវបានដាក់បញ្ចូលមានចំនួនមិនគ្រប់ គេអាចធ្វើការដាក់បញ្ចូលនៅលើកក្រោយទៀតដើម្បីបំ
ពេញបន្ថែម។ រយៈពេលដែលគ្រាប់អនុភាគអ៊ីយ៉ូត125បញ្ចេញនូវថាមពលកាំរស្មីអស់ពាក់
កណ្ដាលនៃថាមពលកាំរស្មីសរុបគឺ60,1ថ្ងៃ។ តាមរយៈការគណនា ការដាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូតតែម្ដងគឺវាមានប្រសិទ្ធិភាពក្នុងការបញ្ចេញកាំរស្មីឥតឈប់ឈរនៅក្នុងដុំមហារីកបានរហូតដល់រយៈពេល180ថ្ងៃឯនោះ។
តើការព្យាបាលដោយការដាក់បញ្ចូលគ្រាប់អនុភាគអាចបង្ការនូវការរើឡើងវិញនូវជំងឺមហារីកដែរឬទេ?
ការព្យាបាលដោយការដាក់បញ្ចូលគ្រាប់អនុភាគគឺត្រូវបានគេប្រើប្រាស់តែទៅលើការព្យាបាលដុំមហារីកតែប៉ុណ្ណោះ វាមានប្រសិទ្ធិភាពក្នុងការបំផ្លាញនូវកោសិកាមហារីកនៅទីតាំងដែលវាត្រូវបានគេដាក់បញ្ចូល ប្រសិនបើធ្វើការគួបផ្សំជាមួយវិធីព្យាបាលដទៃទៀតដូចជាវិធីចាក់បញ្ចូល(Interventional Therapy)ឬវិធីកករំលាយ(Cryosurgery) នោះប្រសិទ្ធិភាពក្នុងការបំផ្លាញដុំមហារីកកាន់តែមានភាពល្អប្រសើរជាងមុនទៀត។
តើត្រូវធ្វើដូម្ដេចដើម្បីអាចធ្វើការផ្ទៀងផ្ទាត់ពីប្រសិទ្ធិភាពនៃការព្យាបាល?
ក្រោយពីគ្រាប់អនុភាគអ៊ីយ៉ូត125ត្រូវបានគេដាក់បញ្ចូលទៅក្នុងដុំមហារីករួចមក វានឹងធ្វើការបញ្ចេញនូវកាំរស្មីγវាយប្រហារទៅលើកោសិកាមហារីក នៅពេលដែលកាំរស្មីបញ្ចេញដល់កំរិតមួយ កោសិកាមហារីកនឹងចាប់ផ្ដើមស្លាប់ជាបណ្ដើរៗ។ដូច្នេះ ការធ្វើការសំលាប់កោសិកាមហារីកតាមរយៈគ្រាប់អនុភាគគឺជាដំនើរមួយដែលមានភាពសន្សឹមៗ ជាទូទៅកោសិកាមហារីកត្រូវបានបំផ្លាញដែលស្ដែងចេញយ៉ាងច្បាស់គឺនៅក្នុងអំឡុងពី2-3ខែក្រោយការព្យាបាលដោយការដាក់បញ្ចូលគ្រាប់អនុភាគ។ចំពោះដុំមហារីកដែលស្ថិតនៅផ្នែកខាងលើនៃផ្ទៃរាងកាយ គេអាចឃើញនូវដុំមហារីករួមតួចជាលំដាប់យ៉ាងច្បាស់ ។ ចំពោះដុំមហារីកដែលស្ថិតនៅជ្រៅក្នុងសារពាង្គកាយ គេត្រូវធ្វើការប្រើប្រាស់នូវអេកូឬCTដើម្បីធ្វើការពិនិត្យទើបគេអាចឃើញនូវដុំមហារីករួមតូចឬស្លាប់។
ប្រការដែលត្រូវធ្វើការយកចិត្តទុកដាក់
គ្រាប់អនុភាគអ៊ីយ៉ូត125មានប្រសិទ្ធិភាពក្នុងការបាញ់កាំរស្មីបានរយៈចំងាយ1,7សង់ទីម៉ែត ចំនែកឯផលប៉ះពាល់ដោយកាំរស្មីទៅលើអ្នកជំងឺ និង វេជ្ជបណ្ឌិតគឺវាមានកំរិតទាបជាងស្ដង់ដាររបស់ប្រទេសចិនដែលបានធ្វើការកំនត់ ដូច្នេះមិនបាច់ព្រួយបារម្មណ៍ពីផលប៉ះពាល់ដោយសារកាំរស្មីទេ។
ក្រោយពីធ្វើការព្យាបាលតាមរយៈការដាក់បញ្ចូលគ្រាប់អនុភាគរួច អ្នកជំងឺមិនត្រូវធ្វើការប្រាស្រ័យទាក់ទងជាមួយក្មេងអាយុក្រោម3ឆ្នាំនិងអ្នកមានផ្ទៃពោះជិតពេកទេក្នុងអំឡុង2ខែ រយៈពេល2ខែ ក្រោយបរិមាណនៃកាំរស្មីនៅក្នុងដុំមហារីកបានចាប់ផ្ដើមធ្លាក់ចុះបន្ដិចម្ដងៗ អ្នកជំងឺអាចវិលទៅរកការរស់នៅតាមទំលាប់ធម្មតារបស់គាត់បាន។
ស្រទាប់ស្រោបពីខាងក្រៅរបស់គ្រាប់អនុភាគអ៊ីយ៉ួតគឺធ្វើឡើងពីទីតានីញ៉ូម(Ti)ផ្សំជាមួយមាស ទីតានីញ៉ូម(Ti)ផ្សំជាមួយមាសមិនទទួលរងឥទ្ធិពលពីដែនម៉ាញ៉េទិចទេ ដូច្នេះក្រោយពីគ្រាប់អនុភាគត្រូវបានដាក់បញ្ចូលទៅក្នុងដុំមហារីករួច វាមិនជះឥទ្ធិពលដល់ការធ្វើការពិនិត្យអេកូ ការស្គេនCT ការស្គេនMRI ការថតកាំរស្មីX។ល។ទេ។