១ អ្វីជាកាំបិតណាណូ?
កាំបិតណាណូ ដែលភាសាអង់គ្លេសហៅថាNano Knife គឺជាបច្ចេកវិទ្យារំលាយថ្មីមួយសំរាប់ការព្យាបាលជម្ងឺមហារីក វាបានកើតចេញពីបច្ចេកវិទ្យា នៃថាមពលអគ្គិសនីម្យ៉ាងដែលគេហៅថា Irreversible Electroporation ឬហៅកាត់ថា IRE ដោយប្រើម្ជុលស្ទង់បញ្ចេញនូវតង់ស្យុងអគ្គិសនី ដែលមាកម្លាំងវ៉ុលខ្លាំង ក៏បានបង្កើតជា Irreversible Electroporation តូចៗជាច្រើន ដើម្បីធ្វើការវាយប្រហារទៅលើភ្នាសកោសិការមហារីក និងបំផ្លាញនូវតុល្យភាពទាំងក្នុងនិងក្រៅនៃកោសិការមហារីក ដែលញ៉ាំងឲ្យកោសិការមហារីកងាប់បានយ៉ាងឆាប់រហ័ស។
២ ការប្រើប្រាស់កាំបិតណាណូក្នុងវេជ្ជសាស្ត្រ
ក្នុងខែវិច្ឆិកា ឆ្នាំ២០១១ កាំបិតណាណូត្រូវបាននាយកដ្ឋាន FDA នៃក្រសួងសុខាភិបាល នៃសហរដ្ឋអាមេរិក បានអនុញ្ញាតិឲ្យប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ ហើយក៏បានឆ្លងកាត់ការទទួលស្គាល់ពី CE នៃសហព័ន្ធអ៊ឺរ៉ុបផងដែរ។ ថ្មីៗនេះ ក៏មានមន្ទីរពេទ្យព្យាបាលជម្ងឺមហារីកជាង១០០ មន្ទីរពេទ្យបាននឹងកំពុងប្រើប្រាស់កាំបិតណាណូ ក្នុងវិស័យវិជ្ជសាស្ត្រផងដែរ។ នៅក្នុងខែមិថុនា ឆ្នាំ២០១៥ ក្រសួងសុខាភិបាល នៃប្រទេសចិនក៏បានអនុញ្ញាតិ ឲ្យប្រើប្រាស់កាំបិតណាណូ ក្នុងការព្យាបាលជម្ងឺមហារីកផងដែរ។
៣ ឧត្តមភាពនៃបច្ចេកវិទ្យាកាំបិតណាណូ
1. ពេលវេលារំលាយលឿន
នៅពេលព្យាបាលជម្ងឺមហារីកដែលមានលក្ខណៈរឹង និងមានអង្កត់ផ្ចិត៣សង់ទីម៉ែត គឺពួកយើងប្រើប្រាស់ពេលវេលាមិនលើសពី៥នាទីនោះទេ។ រីឯការចាក់បញ្ចូលម្ជុលស្ទង់ប្រើប្រាស់ពេលវេលាតែ០,៩វិនាទីតែប៉ុណ្ណោះ ការព្យាបាលមួយក្រុមៗប្រើពេលមិនលើសពី១នាទីនោះទេ។ សូម្បីតែតំបន់រំលាយមានដុំត្រួតលើគ្នា៣-៤ក៏ដោយ បន្ទាប់ពីការព្យបាលចប់សព្វគ្រប់ បូករួមនិងសុខភាពល្អផងនោះ អ្នកជម្ងឺអាចវិលត្រលប់ទៅគេហដ្ឋានវិញនៅថ្ងៃដដែល ឬ២ថ្ងៃបន្ទាប់។
2. សរសៃឈាម សរសៃប្រសាទ និងជាលិកាដែលស្ថិតនៅក្នុងមជ្ឈដ្ឋានព្យាបាល មិនបានតម្រូវឲ្យកាត់ផ្តាច់
គុណសម្បត្តិនៃការព្យាបាលដោយការរំលាយរបស់កាំបិតណាណូ មួយទៀតនោះគឺវាអាចរក្សាបាននូវសរីរាង្គខាងក្នុងសំខាន់ៗដែលស្ថិតនៅមជ្ឈដ្ឋានការព្យាបាលដោយរំលាយ។ សរសៃឈាម បំពង់ទឹកប្រម៉ាត់ សរសៃប្រសាទ បំពង់បង្ហូរទឹកនោម ដែលស្ថិតនៅក្នុងមជ្ឈដ្ឋានរំលាយ ត្រូវបានរក្សាទុកដដែល ដោយមិនមានការប៉ះពាល់ ឬ ការរើឡើងណាមួយវិញឡើយ។ ប្រព័ន្ធសំខាន់ៗដូចជាសរសៃឈាមរបស់ថ្លើម សរសៃថ្លើម ដែលពួកវាស្ថិតនៅក្នុងការព្យបាលដោយកាំបិតណាណូ នៃជាលិការបស់ថ្លើម សយទ្ធតែទទួលបានការថែទាំយ៉ាងប្រសើរ។
3. ការរំលាយដោយមិនប្រើកម្តៅ
ការរំលាយដោយកាំបិតណាណូ ផ្តោតសំខាន់ទៅលើការការចាក់បញ្ចូលទៅកាន់ជាលិការដែលខូច តាមប្រព័ន្ធអគ្គិសនី។ រីឯវិធីសាស្ត្ររំលាយធម្មតាបានធ្វើឲ្យប្រូតេអ៊ីន ដែលនៅក្នុងខ្លួន មានការប្រែប្រួលដោយសារការបង្កើនកំដៅ ឬបន្ថយកំដៅ ដែលធ្វើឲ្យប្រូតេអ៊ីន និងDNA ដែលនៅក្នុងខ្លួនត្រូវបានបំផ្លាញ ហើយប្រព័ន្ធដែលបានរៀបរាប់ខាងលើក៏ទទួលបានផលប៉ះពាល់ដែលមិនអាចជួសជុលវិញបាន។ នៅពេលតំបន់ដែលធ្វើការរំលាយនោះក៏បានកាត់ផ្តាច់នូវសរសៃឈាមជាច្រើន ហើយកំដៅក៏បានហូរទៅជាមួយឈាម បណ្តាលឲ្យការរំលាយជុំវិញមិនបានពេញលេញ ងាយនឹងជម្ងឺរើឡើងវិញ។
4. ការព្យាបាលយ៉ាងហ្មត់ចត់ និងការព្យាបាលកំណត់ព្រំដែនច្បាស់លាស់
គុណសម្បត្តិមួយទៀតរបស់កាំបិតណាណូគឺ វាមិខ្វល់ថាដុំមហារីកកើតឡើងនៅទីណា ទំហំធំប៉ុណ្ណា ឬរូបរាងយ៉ាងណានោះទេ វាសុទ្ធតែអាចធ្វើការរំលាយដុំមហារីកទាំងនោះបានទាំងស្រុងផងដែរ។ ព្រំដែនកំណត់យ៉ាងច្បាស់លាស់នៃតំបន់ដែលត្រូវព្យាបាល និងតំបន់ដែលមិនត្រូវព្យាបាល មិនមានបន្សល់ទុកនូវសាច់ពណ៌ប្រផះនោះទេ និងកាត់បន្ថយនូវអត្រារើឡើងវិញផងដែរ។
5. មជ្ឈដ្ឋានដែលត្រូវបាព្យាបាលត្រូវបានកោសិកាធម្មតាមកជំនួសវិញ និង វិលរកស្ថានភាពធម្មតាវិញបានយ៉ាងរហ័ស
វិធីសាស្ត្ររំលាយធម្មតា គឺត្រូវបាឆ្លងសីតុណ្ហភាពធ្វើឲ្យជាលិកាប្រែប្រួលទៅជាប្រូតេអ៊ីន បន្ទាប់មកក៏មានសភាពកករួចក៏ចាប់ផ្តើមងាប់ ក្រោយពេលងាប់ទៅ ប្រព័ន្ធជាលិកាដែឡនៅក្នុងមជ្ឈដ្ឋានរំលាយទាំងមូលក៏លែងមានដែរ។ ចំណេកឯកាំបិតណាណុវិញ គឺវាធ្វើការចូលទៅក្នុងកោសិការមហារីកផ្ទាល់និងធ្វើឲ្យវាងាប់ផងដែរ។ បូករួមជាមួយការប្រើប្រាស់វិធីសាស្ត្រប្រព័ន្ធភាពស៊ាំជាមួយផង ធ្វើឲ្យកោសិការកើតចេញពីបាក់តេរីកំចាត់ចោលឲ្យអស់នៃជាលិកាងាប់ ហើយក៏បង្កើតនិងជួសជុលនូវជាលិកាថ្មីឲ្យដំណើរការធម្មតាផងដែរ។
6. អាចកំណត់បាននូវពេលវេលាព្យបាល និងប្រសិទ្ធភាពយ៉ាងច្បាស់លាស់
ការព្យាបាលតាមកាំបិតណាណូ បានធ្វើការចាក់បញ្ចូលតាមម្ជុលស្ទង់និងតាមដានសកម្មភាពតាមរយៈឧបករណ៏ Ultrasonic CT និង MRS។ ក្រោមជំនួយពីឧបករណ៍ទាំងនេះអាចធ្វើឲ្យកាំបិតណាណូធ្វើការស្ទាបស្ទង់បាននូវដំណើរការនៃការរំលាយចំទីកន្លែង និងគោលដៅផងដែរ។ ហើយធ្វើការតាមដានអំពីតំបន់នៃការធ្វើការរំលាយបានច្បាស់លាស់ ដែលអាចធ្វើឲ្យវេជ្ជបណ្ឌិតអាចត្រួតពិនិត្យជាលិការដែលប្រែប្រួលនៅជុំវិញតំបន់ធ្វើការរំលាយ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពជូនអ្នកជម្ងឺ ហើយឆាប់ជាសះស្បើយឡើងវិញ។
7. កាំបិតណាណូ ក៏សាកសមជាមួយជម្ងឺដែលស៊ាំញ៉ាំជាច្រើនទៀតផងដែរ
នៅក្នុងវិធីសាស្ត្ររំលាយធម្មតា នៅពេលដែលដុំមហារីកស្ថិតនៅជិតសរសៃឈាម បំពង់ប្រម៉ាត់ សរសៃលំពែង បំពង់ផតាល់នៃថ្លើម និងដំបន់គ្រោះថ្នាក់ផ្សេងទៀត គឺវាមិនអាចព្យាបាលបានទេ ម្យ៉ាងវិញទៀតសំរាប់អ្នកជម្ងឺមហារីកក្រពេញប្រូស្តាត ឬដុំមហារីកស្ថិតនៅជិតសន្លាក់ឆ្អឹងខ្នង វិធីសាស្ត្ររំលាយនិងបានជ្រាបចូលទៅក្នុងសរសៃប្រសាទ និងអាចកើតជម្ងឺខ្វិន និងបាត់បង់សមត្ថិភាពផ្លូវភេទជាដើម។ ដោយសារកាំបិតណាណូ មិនមានប៉ះពាល់ដល់សរសៃឈាម និងបំពង់នានាធ្វើឲ្យការព្យាបាលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ និងពុំមានបន្សល់ទុកនូវផលប៉ះពាល់មិនល្អដល់អ្នកជម្ងឺឡើយ។
៤ ជម្ងឺដែលសាកសមនឹងប្រើ កាំបិតណាណូ
កាំបិតណាណូ សាកសមប្រើប្រាស់ក្នុងការព្យាបាលជម្ងឺមហារីក ដូចជាមហារីកលំពែង មហារីកថ្លើម មហារីកសួត មហារីកក្រលៀន មហារីក ក្រពេញប្រូស្តាត និងជម្ងឺមហារីកជាច្រើនទៀត។ ជាពិសេស វាមានប្រសិទ្ធភាពខ្ពស់សំរាប់ដុំមហារីក ដែលមិនស្ថិតនៅក្នុងតំបន់ដូចជា តំបន់ថង់ទឹកប្រម៉ាត់ លំពែង បំពង់បង្ហូរទឹកនូម បំពង់ទឹកប្រម៉ាត់ជាដើម។
៥ ប្រការដែលគួរយក ចិត្តទុកដាក់
1. កាំបិតណាណូត្រូវការបញ្ចូលបំពង់ឧស្ម័នសន្លប់ចូលទៅក្នុងសរីរាង្គកាយ ពីព្រោះក្នុង mini second នៃការចាប់ផ្តើមចាក់បញ្ចូលម្ជុលស្ទង់ទៅក្នុងខ្លួនវាអាចធ្វើឲ្យសាច់ដុំចាប់កន្ទ្រាក់ខ្លាំង ហើយត្រូវសម្រួលដល់ចលនាសាចដុំ។
2. កាំបិតណាណូ មិនអាចប្រើប្រាស់នៅក្នុងដុំមហារីកដែលធ្លាប់បានធ្វើការដាំគ្រប់លោហធាតុនៅក្នុងនោះទេ (គ្រាប់អនុភាគល្អិតៗ ជាដើម) អ្នកជម្ងឺដែលមានចលនាបេះដូងមិននឹងន និងអ្នកជម្ងឺដែលមានជម្ងឺគាំងបេះដូង។