និយមន័យ
នៅក្រោមការចង្អុលបង្ហាញពីឧបករណ៍ផ្នែករ៉ាឌីយ៉ូឡូជី(Radiology) ឆ្លងកាត់តាមការចាក់បញ្ចូលតាមស្បែកទៅក្នុងដុំមហារីកដោយវិធីព្យាបាលមុខរបួសតូចបំផុត រួចប្រើប្រាស់នូវថាមពលកំដៅធ្វើការបំផ្លាញចោលនូវដុំមហារីក។ដោយសារតែហ្វ្រេកង់រលកវិទ្យុមានទិសដៅច្បាស់លាស់ មានផលប៉ះពាល់តិចតួចទៅលើជាលិកាធម្មតា។ ហ្វ្រេកង់រលកវិទ្យុមានប្រសិទ្ធិភាពដូចគ្នាទៅនឹងការវះកាត់ដែរ ដូច្នេះវាត្រូវបានគេប្រសិទ្ធិនាមថាការវះកាត់ដែលមិនចាំបាច់ប្រើកាំបិត(Knife ablation)។
គោលការណ៍
ហ្វ្រេកង់រលកវិទ្យុមានម្ជុលហ្វ្រេកង់ប៉ូលីប៉ូល មានប្រព័ន្ធសំរាប់គ្រប់គ្រងសីតុណ្ហភាព ដែលសីតុណ្ហភាពខ្ពស់បំផុតរបស់វាគឺ125ដឺក្រេ ក្នុងដំនើរការព្យាបាលគេគ្រាន់តែធ្វើការគ្រប់គ្រងនូវសីតុណ្ហភាពនៅតាមទីតាំងដែលគេចង់ធ្វើការបំផ្លាញ ធានាថាវាមានសុវត្ថិភាព និងប្រសិទ្ធិភាព។
ដំនើរការព្យាបាលប្រព្រឹត្តទៅនៅក្រោមការចង្អុលបង្ហាញពីឧបករណ៍DSA CTឬអេកូ ដោយប្រើប្រាស់ម្ជុលមួយដើមចាក់បញ្ចូលតាមរយៈស្បែកទៅក្នុងដុំមហារីក រួចបញ្ជូលនូវថាមពលកំដៅតាមរយៈម្ជុលនោះទៅក្នុងដុំមហារីក នៅពេលដែលថាមពលកំដៅឡើងដល់80-100ដឺក្រេដុំមហារីកនឹងត្រូវបានបំផ្លាញ។
ការប្រព្រឹត្តទៅនៃហ្វ្រេកង់រលកវិទ្យុ
1.ម្ជុលអេឡិចត្រូតត្រូវបានគេចាក់បញ្ចូលតាមស្បែកចូលទៅក្នុងដុំមហារីកក្រោមការចង្អុលបង្ហាញពីCT
2.ម្ជុលអេឡិចត្រូតអាចពន្លាចេញនូវក្បាលទំពក់តូចៗចំនួន10ដែលវាមានលក្ខណៈដូចជាឆ័ត្រអញ្ចឹងធ្វើការរុំក្ដោបដុំមហារីក
3.ការប្រើប្រាស់កំដៅនៅក្នុងការព្យាបាលដោយហ្វ្រេកង់រលកវិទ្យុ៖ដុំមហារីកត្រូវបានអណ្ដាតភ្លើងរុំព័ទ្ធឆេះស្លាប់។
លក្ខណៈវិសេស
1.ប្រើប្រាស់ឧបករណ៍ផ្នែករ៉ាឌីយ៉ូឡូជី(Radiology) សំរាប់ធ្វើការចង្អុលបង្ហាញ មានភាពសុក្រិតអាចជឿទុកចិត្តបាន មិនចាំបាច់ធ្វើការវះកាត់ គ្រាន់តែប្រើប្រាស់ថ្នាំស្ពឹកតែប៉ុណ្ណោះរួចគេនឹងធ្វើការព្យាបាលតែម្ដង។
2.មុខរបួសតូច ការឈឺចាប់តិចតួច ផលប៉ះពាល់តិច មានប្រសិទ្ធិភាព ធូរស្បើយឆាប់រហ័ស ព្យាបាលរយៈពេលខ្លី
3.ប្រសិទ្ធិភាពនៃការព្យាបាលល្អ ទទួលបានប្រហាក់ប្រហែលទៅនឹងការវះកាត់។
ការប្រើប្រាស់នៅក្នុងវិស័យសុខាភិបាល
1.សមស្របប្រើប្រាស់សំរាប់ជំងឺមហារីកថ្លើម សួត សុដន់ និងមហារីកដែលរាលដាលពីទីតាំងផ្សេង។ល។
2.សមស្របប្រើប្រាស់សំរាប់ជំងឺមហារីករើឡើងវិញក្រោយការវះកាត់
3.អាចធ្វើការបំផ្លាញយ៉ាងមានប្រសិទ្ធិភាពនូវដុំមហារីកអង្កត់ផ្ចិតតូចជាង5សង់ទីម៉ែត មានចំនួនតិចជាង3ដុំ
4.ចំពោះដុំមហារីកដែលមានទំហំធំជាង5សង់ទីម៉ែតគេអាចធ្វើការចែកចេញជាច្រើនដំណាក់កាលសំរាប់ព្យាបាល។ក្នុងស្ថានភាពនេះវាអាចធ្វើអោយដុំមហារីករួមតូច ពន្យានូវការលូតលាស់របស់វា។
5.សមស្របចំពោះអ្នកជំងឺវ័យចំនាស់មានសុខភាពខ្សោយឬមានជំងឺផ្សេងទៀតដែលមិនអាចទ្រាំទ្រជាមួយការវះកាត់បាន។