និយមន័យ
“កាំបិតហ្វូតុន” គឺជាការប្រើប្រាស់នូវកាំរស្មីដើម្បីធ្វើការសំលាប់កោសិកាមហារីក វាមានប្រសិទ្ធភាពដូចគ្នាទៅនឹងការវះកាត់ដែរ ដូច្នេះហើយវាត្រូវបានគេប្រសិទ្ធនាមអោយថា “កាំបិតហ្វូតុន” ។
លក្ខណៈវិសេសនៃកាំបិតហ្វូតុនគឺវាអាចធ្វើការព្យាបាលដោយកំនត់បាននូវរូបរាង្គ ទិសដៅរបស់ដុំមហារីកតាមរយៈប្លង់លំហ ហើយវាគឺជាបច្ចេកវិទ្យាមួយថ្មីទំនើបមានប្រសិទ្ធភាពបំផុតនៅលើឆាកអន្តរជាតិនាពេលបច្ចុប្បន្ន។ វាអាចធ្វើការសារ៉េទៅតាមទំហំជាក់ស្ដែងនៃដុំមហារីកដោយស្វ័យប្រវត្តិ កាត់បន្ថយនូវការធ្វើឲ្យកោសិកាធម្មតារងនូវផលប៉ះពាល់ និង កាត់បន្ថយនូវផលប៉ះពាល់ដែលបណ្ដាលមកពីការបាញ់កាំរស្មី។
ការប្រព្រឹត្តិទៅនៃការព្យាបាល
ជំំហានដំបូង យើងធ្វើការកំនត់នូវទីតាំងនៃដុំមហារីកនិងសរីរាង្គសំខាន់ៗដែលនៅជុំវិញវាតាមរយៈការប្រើប្រាស់CT MRI កាំរស្មីX។ល។ ការប្រព្រឹត្ដិទៅទាំងនេះត្រូវបានគេហៅថាការកំនត់ទីតាំងនៅក្នុងប្លង់លំហ។
ជំហានទីពីរ ប្រើប្រាស់នូវប្រព័ន្ធនៃការព្យាបាលតាមរយៈប្លង់លំហធ្វើការរចនាកំនត់នូវទិសដៅនៃបាច់ពន្លឺ ហើយការរចនានេះទៀតសោតវាមានលក្ខណៈយ៉ាងសុក្រិតក្នុងការបែងចែកដុំមហារីកនិងសរីរាង្គសំខាន់ៗដែលស្ថិតនៅជុំវិញវា តាមរយៈនេះគេអាចកំនត់បាននូវវិធីព្យាបាលដ៏ល្អប្រសើរ។
ជំហានទីបី គេនឹងធ្វើការជ្រើសរើសនូវបាច់ពន្លឺដែលបញ្ចេញថាមពលដែលសមស្របទៅនឹងទំហំ ទីតាំង ជំរៅនៃដុំមហារីក ដែលពន្លឺនោះអាចជ្រាបចូលទៅដល់កោសិការបស់ដុំមហារីកដែលស្ថិតនៅស្រទាប់ជ្រៅរួចធ្វើការសំលាប់កោសិកាមហារីកទាំងនោះចោលតែម្ដង បន្ទាប់ពីនោះកោសិកាមហារីកត្រូវបានកោសិកាធម្មតាដែលស្ថិតនៅជុំវិញវាធ្វើការបំបែក និងបញ្ចេញចោលទៅក្រៅខ្លួនប្រាណ។
លក្ខណៈវិសេស
កាំបិតហ្វូតុន |
គេនឹងធ្វើការរចនាដុំមហារីកអោយចេញជា ប្លង់ជាច្រើនដែលមានមុខកាត់រួម រួចធ្វើការវាយប្រហារទៅលើដុំមហារីកនោះតាមរយៈ ប្លង់ទាំងនោះ ការធ្វើដូច្នេះវាមានប្រសិទ្ ធភាពក្នុងការសំលាប់កោសិកាមហារីក។ |
VS |
ការព្យាបា លដោយបា ញ់កាំរស្មី បែបប្រពៃណី |
ដុំមហារីកជាទូទៅត្រូវបានរុំព័ទ្ធទៅ ដោយជាលិកាធម្មតាការវាយប្រហារ ទៅលើដុំមហារីកតាមរយៈប្លង់ដែលមា នមុខកាត់រាបស្មើតែឯកឯងគឺវាក៏បានធ្វើអោ យជាលិកាធម្មតាដែលរុំព័ទ្ធដុំមហារីកក៏រង នូវការវាយប្រហារដែរ។ |
មិនបាច់ធ្វើការវះកាត់ មិនមានការចេញឈាម មិនមានការឈឺចាប់ មិនមានហានិភ័យ។ឆ្ល ងកាត់តាមរយៈនូវបាញ់កាំរស្មីធ្វើអោយដុំម ហារីកស្លាប់នៅក្នុងខ្លួនប្រាណរបស់យើ ងកាត់បន្ថយនូវការឆ្លងមេរោគនិងបញ្ ហាផ្សេងៗដែលបណ្ដាលមកពីការវះកាត់់បាញ់ អាចធ្វើការព្យាបាលនូវទីតាំងប្រឈមមុខនឹងគ្ រោះថ្នាក់ខ្ពស់ដែលការវះកាត់មិនអាចប្រព្រឹ ត្តទៅបាន។ |
|
ការវះកាត់ |
មានការហូរឈាម ការឈឺចាប់ និងប្រឈមនឹងគ្រោះថ្នាក់។ប្រសិនបើ ដុំមហារីកមានរូបរាងមិនទៀងទាត់នោះ ការវះកាត់មិនអាចកាត់បា នស្អាតទេ។នៅក្នុងការវះកាត់យកចេញនូវដុំ មហារីកកោសិកានៃដុំមហារីកងាយនឹងដាច់ចេញ ពីដុំមហារីកដោយប្រការណាមួយធ្លាក់ទៅទីតាំ ងណាមួយ និងដុះជាដុំមហារីកថ្មីនៅទីតាំងនោះ។ |
|
|
ដុំមហារីកត្រូវបានកាំរស្មីបាញ់យ៉ាងសុក្រិតពីគ្រ ប់ទិសទីទៅលើវានៅក្រោមការគ្រប់គ្រងពីបច្ ចេកវិទ្យកុំព្យូទ័រដ៏ទំនើបនាសម័យបច្ចុប្បន្ន តាមរយៈនេះវាធ្វើអោយមានការប៉ះពាល់យ៉ា ងតិចតួចបំផុតទៅលើកោសិកាធម្មតា។ |
|
ថ្នាំប្រឆាំ ងមហារីក |
ទន្ទឹមនឹងការសំលាប់កោសិកាមហារីក ថ្នាំប្រឆាំងមហារីកក៏បានធ្វើការវាយប្រហារ ទៅលើប្រព័ន្ធការពាររាង្គកាយយើងផ ងដែរ ដែលវាបណ្ដាលអោយប្រព័ន្ ធការពាររាង្គកាយរបស់យើងធ្លាក់ចុះ ខ្សោយ។ |
ការប្រើប្រាស់របស់វានៅក្នុងវិស័យសុខាភិបាល
គេប្រើប្រាស់វាសំរាប់ធ្វើការព្យាបាលដុំមហារីកនៅក្នុងលលាដ៏ក្បាល នៅផ្នែកក ដើមទ្រូង ពោះ ឆ្អឹង។ល។ ជាពិសេសគេប្រើប្រាស់វាសំរាប់អ្នកជំងឺដែលមិនសក្ដិសមក្នុងការវះកាត់ មានសេសសល់ជាលិកាមហារីកឬរើឡើងវិញក្រោយពីការវះកាត់រួច ជំងឺមហារីករើឡើងវិញក្រោយការព្យាបាលដោយថ្នាំប្រឆាំងមហារីក បាញ់កាំរស្មី។ល។