និយមន័យ
វិធីព្យាបាលមហារីកតាមពន្លឺអាភាសកម្មប្រើប្រាស់នូវពន្លឺភ្លើង(Photosensitizer) និងឡាស៊ែរ(Laser) អត្រាខ្ពស់បំផុតគឺសម្លាប់កោសិកាមហារីក គឺជាការព្យាបាលមួយដែលមិនរាតត្បាត។ ចាប់តាំងពីឆ្នាំ1996ត្រូវបានFDAនៃប្រទេសអាមេរិកអនុញ្ញាតឲ្យប្រើបា្រស់នូវវិស័យវេជ្ជសាស្ត្រ ឆ្នាំ2003ត្រូវបានSFDAនៃប្រទេសអាមេរិកអនុញ្ញាតឲ្យនាំចូលប្រើបា្រស់នូវវិស័យវេជ្ជសាស្ត្រនោះ។
ជ្រើសរើសយកពន្លឺភ្លើង(Photosensitizer)ដែលប៉ះមិនបាននោះជ្រាបចូលតាមសរសៃ ធ្វើឲ្យសរីរាង្គកោសិកាមហារីកស្រូបយកនូវពន្លឺដែលប៉ះមិនបាន ចំនែកឯសរីរាង្គកោសិកាធម្មតាគឺទទួលការស្រូបយកតិចតួចមែនទែន។ ប្រើប្រាស់នូវឡាស៊ែរ(Laser)ពិសេសដើម្បីបញ្ចាំងទៅលើដុំមហារីក នៅក្រោមប្រសិទ្ធិភាពនៃមុខងារពន្លឺឡាស៊ែនោះ ពន្លឺភ្លើង(Photosensitizer)ដែលប៉ះមិនបាននោះធ្វើឲ្យកោសិកាមហារីកមានប្រសិទ្ធិភាព មេរោគនៃកោសិកាមហារីកនឹងស្លាប់ ដុំសាច់មហារីកនោះនឹងរលាយបាត់បន្តិចម្តងៗ។
ទ្រង់ទ្រាយនៃការព្យាបាលជម្ងឺមហារីក
វះកាត់ → ការប្រើគីមី → ការប្រើកាំរស្មី → ការព្យាបាលដោយលើកកំពស់ប្រព័ន្ធការពាររាង្គកាយ → វិធីព្យាបាលតាមពន្លឺអាភាសកម្ម(Photodynamic Therapy,PDT)ទាំងអស់នេះបានកា្លយទៅជាមធ្យោបាយព្យាបាលជម្ងឺដែលត្រូវបានទទួលស្គាល់តាមលក្ខណៈស្តង់ដាអន្តរជាតិទីប្រាំ។
ដំណាក់កាលនៃការព្យាបាល
ជំហានទីមួយ ៖ ចាក់បញ្ចូលពន្លឺភ្លើង(Photosensitizer)ចូលតាមសរសៃអ្នកជម្ងឺ ពន្លឺ ភ្លើង(Photosensitizer)ដែលតែងតែប្រើប្រាស់នោះគឺ PHOTOFRIN®។
ជំហានទីពីរ ៖ ជាទូទៅ ក្រោយពីចាក់បញ្ចូលពន្លឺភ្លើង(Photosensitizer)ចូលតាមសរសៃឈាមអ្នកជម្ងឺរួច ចាំបាច់ត្រូវរង់ចាំពី40ម៉ោង ដល់ 50 ម៉ោង។
ជំហានទីបី ៖ ធ្វើការបញ្ចាំងឡាស៊ែរ(Laser)ទៅលើជាលិកានោះ ដើម្បីសំលាប់កោសិកាមហារីក
ចំនុចពិសេស Benefits
1.ស្នាមរបួសតូច ៖ មិនវះកាត់ មិនមានស្នាមរបួស ការឈឺចាប់តិចតួច
2.ឃើញប្រសិទ្ធិភាពលឿន ៖ រយៈពេលពី48ទៅ72ម៉ោងឃើញប្រសិទ្ធិភាព
3.ការពារការរើឡើងវិញនៃជម្ងឺមហារីក ៖ បំផ្លាញការប្រែប្រួលនៃជម្ងឺតូចបំផុត កាត់បន្ថយការរើឡើងវិញនៃជម្ងឺមហារីក
4.ថែមទាំងឃើញជម្ងឺមហារីកតិចតួច ៖ ភាពបំពុលមានកំរិតទាប ជាពិសេសសក្តិសមនឹងអ្នកជម្ងឺមហារីកដំណាក់កាលចុងក្រោយ ឬ អ្នកជម្ងឺមហារីកដែលមានវ័យចំនាស់ និងមានសុខភាពទ្រុឌទ្រោម
ក្នុងការប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ
1.មហារីកមាត់ ៖ ដំណាក់កាលដំបូងនៃមហារីកមាត់ មហារីកច្រមុះ អត្រាដែលមានប្រសិទិ្ធភាពគឺពី75%ដល់100%
2.មហារីកបំពង់អាហារ ៖មានប្រសិទ្ធិភាពកែប្រែឧបសគ្គនៃការវិវត្តន៍ឡើងនៃជម្ងឺមហា
រីកបំពង់អាហារ ក៏មានប្រសិទ្ធិភាពក្នុងការព្យាបាលមហារីកបំពង់អាហារផ្នែកក អាចព្យាបាលនូវជម្ងឺមហារីកបំពង់អាហារដែលវារីករាលដាលនៅខាងក្រោមភ្នាសកោសិកា ចំពោះជម្ងឺមហារីកដែលវាដុះលូតលាស់នៅក្នុងបំពង់អាហារ បំពង់អាហារដែលមានមហារីកគេបានដាក់ដែកដើម្បីពង្រីកទីតាំងនោះ វាអាចលុបបំបាត់ចោលដុំមហារីកនៅក្នុងបំពង់ខាងក្នុងនោះបាន។
3.បំពង់អាហារដែលមានឈ្មោះថា Barrett ៖វាមិនត្រឹមតែអាចលុបបំបាត់ចោលបំពង់អាហារដែលមានឈ្មោះថា Barrettប៉ុណ្ណោះទេ ថែមទាំងអាចព្យាបាលជម្ងឺមហារីកបំពង់អាហារដំណាក់កាលដំបូងបានផងដែរ។
4.មហារីកសួត៖ ចំពោះមហារីកទងសួតដំណាក់កាលដំបូង អត្រានៃការជាសះស្បើយមាន90% ចំពោះមហារីកទងសួតដែលចេះតែរារំាងវិវត្តន៍ទៅមុខ អត្រាដែលប្រសើរឡើងគឺមាន85%
5.មហារីកក្រពះ ៖ ចំពោះមហារីកក្រពះដំណាក់កាលដំបូង អត្រានៃការជាសះស្បើយមាន85% រោគសញ្ញាមហារីកក្រពះមានប្រសិទ្ធិភាពដំណើរការប្រសើរឡើង
6.មហារីកប្លោកនោម ៖ អត្រាដែលមានប្រសិទ្ធិភាពគឺ71%ចំពោះមហារីកដែលមាន ការវិវត្តន៍នៃទីតាំងដើមរបស់មហារីកនោះ
7.ប្រសិទ្ធិភាពនៃការព្យាបាលជម្ងឺមហារីកដទៃទៀត ៖ មហារីកពោះវៀនធំ មហារីកបំពង់បង្ហូរទឹកប្រមាត់ ជាពិសេសគឺសក្តិសមនឹងមហារីកបំពង់បង្ហូរទឹកប្រមាត់ មហារីកលំពែង និង មហារីកពោះវៀន មហារីកក្នុងពោះ មហារីកស្រោមសួត មហារីកថ្លើម មហារីកខួរក្បាល មហារីកដែលទាក់ទងនឹងផ្លូវទឹកនោម។