ការព្យាបាលដោយលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយ
ការព្យាបាលដោយលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយវាគឺជាវិធីមួយដែលប្រើប្រាស់វិធីជីវសាស្រ្ដក្នុងការព្យាបាលជំងឺមហារីក។ ការប្រព្រឹត្តទៅនៃវិធីនេះគឺគេចាក់បញ្ចូលកោសិកាដែលមានមុខងារក្នុងការប្រឆាំងជាមួយកោសិកាមហារីកតាមរយៈការសំលាប់កោសិកាមហារីកដោយផ្ទាល់ ឬ ដាស់ប្រព័ន្ធការពាររាង្គកាយរបស់យើងអោយធ្វើការប្រឆាំងតបតជាមួយកោសិកាមហារីក។
ការសង្ខេបពីការប្រព្រឹត្តទៅនៃវិធីព្យាបាលដោយលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយ
1.ធ្វើការបូមឈាមអ្នកជំងឺ
2.រួចធ្វើការចំរាញ់យកកោសិកាដែលមានឈ្មោះថាម៉ូណូសាយ(Monocyte)ចេញ
3.ធ្វើការចិញ្ចឹមវានៅក្នុងបន្ទប់ពិសោធន៍ពី12-14ថ្ងៃ
4.រួចធ្វើការពិនិត្យថាតើមានបាក់តេរី វីរុសនៅលាយឡំជាមួយឬអត់
5.ប្រមូលកោសិកា ចាក់បញ្ចូលទៅក្នុងរាង្គកាយ
ការព្យាបាលដោយប្រើកោសិកាដែលមានឈ្មោះថាកោសិកាNK(Natural Killer Cell)
និយមន័យ
កោសិកាNKមានប្រភពមកពីកោសិកាមានមុខងារផលិតឈាម(Hematopoietic Cells)
ដែលកោសិកានេះមិនពឹងផ្អែកទៅលើការភ្ញោចពីសំណាក់អែនធីជេន(Antigen)ទេ គឺវាអាចធ្វើការសំលាប់ដោយផ្ទាល់នូវកោសិកាមហារីក និង កោសិកាដែលផ្ទុកនូវវីរុស វាមានមុខងារដ៏សំខាន់នៅក្នុង “ប្រព័ន្ធការពាររាង្គកាយដែលមានមុខងារក្នុងការត្រួតពិនិត្យ” និង “ប្រព័ន្ធការពាររាង្គកាយដែលមានមុខងារក្នុងការប្រឆាំងជាមួយមេរោគក្នុងដំណាក់កាលដែលឆ្លងដំបូងៗ”។
លក្ខណៈពិសេស
1.មានតួនាទីសំលាប់គ្រប់កោសិកាមហារីក
2.មានមុខងារក្នុងការសំរបសំរួលប្រព័ន្ធការពាររាង្គកាយ និង ធ្វើការសំលាប់កោសិកាមហារីកដោយផ្ទាល់។
3.ផលប៉ះពាល់តិចតួច។
ប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងជំងឺមហារីក
1.អាចលើកកំពស់សមត្ថភាពប្រព័ន្ធការពាររាង្គកាយរបស់អ្នកជំងឺ ក្នុងពេលទន្ទឹមគ្នានោះដែរវាក៏មានប្រសិទ្ធិភាពក្នុងការប្រឆាំងទៅនឹងវីរុស និង មហារីកប្រភេទកាចមួយចំនួនធំ ដែរ។
2.វានឹងទទួលបានប្រសិទ្ធិភាពកាន់តែប្រសើរនៅពេលដែលយើងប្រើប្រាស់វាស្របពេលជាមួយឬក្រោយការវះកាត់(Surgery) ក្រោយការព្យាបាលដោយវិធីចាក់បញ្ចូល(Interventional Therapy) ហ្រេកង់វិទ្យុសកម្ម(Radio Frequency Ablation) វិធីកករំលាយ(Cryosurgery)។ល។
3.ចំពោះអ្នកជំងឺមហារីកដែលមិនស័ក្កសមធ្វើការព្យាបាលដោយការវះកាត់ដោយវិធីចាក់បញ្ចូល ឬ វិធីព្យាបាលដទៃទៀត គឺពួកគាត់អាចធ្វើការព្យាបាលដោយប្រើកោសិកាដែលមានឈ្មោះថាកោសិកាNK(Natural Killer Cell)ជាមុនសិនដើម្បីលើកកំពស់សមត្ថភាពប្រព័ន្ធការពាររាង្គកាយ។
វិធីព្យាបាលដោយកោសិកាDC-CIK
និយមន័យ ៖ គេនឹងធ្វើការចំរាញ់យកកោសិកាDC(Dendritic Cells)ដែលមានផ្ទុកនូវ អែនធីជេន(Antigen)មហារីក និង កោសិកាឡាំផូស៊ីត(Lymphocyte)ដែលមានឈ្មោះថាCIK(Cytokine Induced Killers)ចេញពីក្នុងឈាមអ្នកជំងឺ ដើម្បីធ្វើការចិញ្ចឹមនៅក្រៅខ្លួនដើម្បីអោយពួកវាក្លាយទៅជា “កោសិកាដែលមានប្រសិទ្ធិភាពក្នុងការប្រឆាំងទៅនឹងមហា
រីករបស់ប្រព័ន្ធការពាររាង្គកាយ(Immune Effector Cells)” តាមរយៈរបៀបនេះធ្វើអោយយើងទទួលបានប្រសិទ្ធិភាពក្នុងការព្យាបាលដែលមានលក្ខណៈ1+1>2លើសពីនេះទៅទៀតវាអាចលើកកំពស់ប្រសិទ្ធិភាពនៃកោសិកាដែលមានឈ្មោះថាCIK(Cytokine Induced Killers)ក្នុងការវាយប្រហារកោសិកាមហារីក និង ការបំបែកខ្លួនរបស់វា។
លក្ខណៈពិសេស
1.មានប្រសិទ្ធិភាពក្នុងការព្យាបាលនូវរាល់ជំងឺមហារីក។
2.មិនប៉ះពាល់ដល់កោសិកាធម្មតា។
3.មានសុវភ្ថិភាព ផលប៉ះពាល់តិច។
ប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងជំងឺមហារីក
សមស្របប្រើប្រាស់ក្នុងការព្យាបាលជំងឺមហារីកទាំងក្នុងដំណាក់កាលដំបូង កណ្ដាល និងចុងក្រោយ។ វាថែមទាំងមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយនូវការរើឡើងវិញនៃជំងឺមហា
រីក ជួយលើកកំពស់គុណភាពនៃជីវិត ពន្យារនូវអាយុជីវិតដល់អ្នកជំងឺផងដែរ។