1.ការមកដល់ក្វាងចូវនៃប្រទេសចិន ៖ លោកអ្នកអាចជ្រើសរើសការផ្តល់ជួននូវសេវាកម្ម
ទទួលនិងការជូនទៅមន្ទីរពេទ្យរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដោយឥតគិតថ្លៃឬក៏លោកអ្នកអាចធ្វើដំណើរតាមតាក់ស៊ី ដោយខ្លួនឯងទៅកាន់មន្ទីរពេទ្យក្វាងចូវទំនើប
ផ្នែកមហារីក។
(1) សេវាកម្មទទួលលោកអ្នកដោយឥតគិតថ្លៃ
តាមរយៈការធ្វើដំណើរតាមយន្តហោះរបស់លោកអ្នក ពួកយើងនឹងចាត់ចែងបុគ្គលិកពេទ្យ
ដែលមានជំនាញមើលថែរក្សាជំងឺអោយទៅកាន់ព្រលានយន្តហោះរួចនឹងផ្តល់សេវាទទួល
លោកអ្នកដោយឥតគិតថ្លៃ។ ដើម្បីច្បាស់លាស់លោកអ្នកអាចឆែកមើលនៅក្នុងវេបសាយ សេវាទទួលអ្នកជំងឺពីព្រលានយន្តហោះដោយឥតគិតថ្លៃ។
(2) តាក់ស៊ី
លោកអ្នកក៏អាចជ្រើសរើសបាននូវក្នុងការធ្វើដំណើរតាមរយៈរថយន្តឈ្នួលចាក់ចេញពីព្រលានយន្តហោះBai yunឆ្ពោះទៅកាន់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ចំនាយ
ពេលវេលាប្រហែលជា៤០នាទីប៉ុណ្ណោះ ហើយតំលៃសំបុត្ររបស់រថយន្តឈ្នួលនោះតំលៃ
ប្រហែលជា100 រឺ 150យេនប៉ុណ្ណោះ។
(3)រថយន្តក្រុង
លោកអ្នកអាចធ្វើដំណើរតាមរថយន្តក្រុងផ្លូវលេខ 72 លេខ109 លេខ110 លេខ1 លេខ127 លេខ175 លេខ179 លេខB16 លេខ257 លេខ298 លេខ540 លេខ841 និងលេខ B18 ។ល។ ឆ្ពោះទៅកាន់ស្ថានីយ៍ Lian quan រួចចុះដើរទៅកាន់ផ្លាកសញ្ញាដែលមានឈ្មោះ
ថាBaiyun shannan paifangប្រហែលជា40ម៉ែត្រគឺទៅដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។
ប្រសិនបើមានចម្ងល់ រឺក៏បញ្ហាអ្វីក៏ដោយ សូមហៅទៅលេខទូរស័ព្ទនៅខាងក្រោម ៖
+86-20-22221111 Ext. 1005 ( សេវាកម្ម hotline នៅការិយាល័យទទួលភ្ញៀវ)
+86-18027380782 ( សេវាកម្មបណ្តាញទំនាក់ទំនងជាភាសាអង់គ្លេស)
+86-18027380725 ( សេវាកម្មបណ្តាញទំនាក់ទំនងជាភាសាឥណ្តូនេស៊ី )
+86-18027380755 ( សេវាកម្មបណ្តាញទំនាក់ទំនងជាភាសាវៀតណាម )
2. ការទទួលការព្យាបាល ៖ ក្រោយពីមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ការព្យាបាលគឺត្រូវបានចាប់ផ្ដើមធ្វើឡើងភ្លាមៗ។ អ្នកជំនាញនៅមន្ទីរពេទ្យទាំងអស់ខិតខំស្វះ
ស្វែងរកវិធីព្យាបាលសាកសម និងត្រួតពិនិត្យរាង្គកាយរបស់អ្នកយ៉ាងល្អិតល្អន់បំផុត។
មន្ទីរពេទ្យអាចផ្តល់ជូនបន្ទប់ស្នាក់នៅផ្ទាល់ខ្លួនសម្រាប់លោកអ្នក រួចបានចាត់ចែងអ្នកបក
ប្រែជាដើម ។ល។ បន្ថែមពីនេះទៅទៀតមន្ទីរពេទ្យនឹងផ្តល់ជូនសេវាកម្មរាក់ទាក់និងស្និទ្ធ
ស្នាលផ្តល់ជូនទៅកាន់លោកអ្នកអោយបានពេញចិត្ត។ នៅទីនេះ អ្នកនឹងមានអារម្មណ៍ថា
កក់ក្តៅដូចជានៅផ្ទះរបស់អ្នកអញ្ចឹង ក្នុងខណៈពេលនោះដែរអ្នកនឹងបានដឹងថា ក្វាងចូវជាទីក្រុងដែលគេប្រសិទ្ធិនាមអោយមួយទៀតថាជាទីក្រុងគុជដែលមានអរិយធម៌រាប់ពាន់ឆ្នាំនោះជាទីក្រុងដែលមានបែបផែនអន្តរជាតូបនីយកម្មផងដែរ។
3.ការបញ្ចប់ព្យាបាល ៖ ពួកយើងនឹងរៀបចំសំបុត្រយន្តហោះទៅកាន់ប្រទេសរបស់អស់លោកអ្នកនិងលិខិតធានារ៉ាប់រងព្យាបាលរបស់លោកអ្នក។ល។ បន្ថែមពីនេះទៅទៀត
ពួកយើងពេញចិត្តនឹងតម្រូវការការព្យាលបាលផ្សេងៗទៀតរបស់លោកអ្នក។ ពេលដែល
លោកអ្នកត្រលប់ទៅប្រទេសវិញ ក្នុងកំឡុងពេលមួយអាទិត្យបុគ្គលិកការិយាល័យរបស់
ពួកយើងនឹងទាក់ទងទៅសួរសុខទុក្ខអ្នក ហើយនឹងដោះស្រាយមន្ទិលសង្ស័យរបស់អ្នក។