មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានប្រារព្ធនូវ “សិក្ខាសាលាស្វែងយល់ពីជំងឺមហារីក និង ការព្យាបាល” នាថ្ងៃទី២៩ ខែ កញ្ញា នៅសណ្ឋាគារសាន់វេ (Sunway Hotel)ប្រកបដោយភាពជោគជ័យ។ ប្រធានឯកទេសជំងឺមហារីកប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅប្រទេសចិន និង ប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តនៅសាខារាជធានីភ្នំពេញបានជួបជុំជាមួយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាង១០០នាក់ ហើយបរិយាកាសនៃសិក្ខាសាលានោះមានលក្ខណៈអ៊ូរអរ។