ដំណើរនៃការរុគរកនិងការព្យាបាលជម្ងឺមហារីកសុដន់ដោយឥតគិតថ្លៃ
នៅខែតុលាជារៀងរាល់ឆ្នាំនៅទូទាំងសកលលោកតែងតែប្រារព្ធនូវទិវានេះឡើង។ មន្ទីពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីកក៍បាននឹងរៀបចំកម្មវិធីនេះឡើងដែរ ដោយផ្តោតសំខាន់ទៅលើការអប់រំទាក់ទងនឹងជម្ងឺមហារីកសុដន់ ការប្រឹក្សា ការត្រួតពិនិត្យសុខភាព។ ចាប់ពីថ្ងៃទី១៥ ខែតុលា រហូតដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីកនឹងផ្តល់ ការការត្រួតពិនិត្យរុករកជម្ងឺមហារីកសុដន់ ដោយឥតគិតថ្លៃក្នុងនោះនិងផ្តល់ការព្យាបាលជូនអ្នកជម្ងឺមហារីក សុដន់ជាច្រើននាក់ដោយឥតគិតថ្លៃផងដែរ។
និតិវិធីនៃការចូលរួមៈ
· អញ្ចើញមកធ្វើការពិគ្រោះ និងចុះឈ្មោះត្រួតពិនិត្យនៅទីស្នាក់ការតំណាងនៃមន្ទីពេទ្យ ពេលនោះក្រុមការងារនឹងផ្តល់ជូននូវប័ណ្ណពិនិត្យសុខភាពដោយឥតគិតថ្លៃ
· ទៅធ្វើការត្រួតពិនិត្យនៅមន្ទីរពេទ្យដែលសហការណ៍
· ក្រោយពីទទួលបានលិទ្ធផលនៃការពិនិត្យ ទីស្នាក់ការតំណាងនឹងធ្វើការទំនាក់ទំនងលោកអ្នកមកទទួលលិទ្ធផលពិនត្យ
ខាងក្រោមនេះជារោគសញ្ញដំបូងនៃជម្ងឺមហារីកសុដន់ដំណាក់កាលដំបូង
ការត្រួតពិនិត្យទាំងនោះរួមមានដូចខាងក្រោម:
1.ការត្រួតពិនិត្យដោយការស្ទាបរកដុំសាច់មហារីក។
2.ការថតអេកូ
3.ការគៀបមើលដោះ(mammographie)
ប្រសិនបើលោកអ្នកអញ្ចើញទៅធ្វើការត្រួតពិនិត្យសុខភាពនៅមន្ទីរយើងខ្ញុំផ្ទាល់តែម្តងនោះ លោកអ្នកនឹងទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃដូចជា:
-ការធ្វើតេស្តរកមើលហ្សែនBRCA1/BRCA2
-ការរកមើលសញ្ញាសំគាល់ដុំសាច់មហារីកCA153
-ការពិនិត្យរកមើលសញ្ញាសំគាល់ដុំសាច់មហារីកCA125
រួមទាំងការពិនិត្យរកមើលដុំសាច់មហារីក
· Alpha-fetoproteine (AEP)
· Carcinoembryonic antigen (CEA)
របៀបត្រួតពិនិត្យមើលសុដន់ដោយខ្លួនឯង
គោលការណ៍សំខាន់ៗក្នុងការបង្ការជម្ងឺមហារីកសុដន់ ដូចដែលយើងបានដឹងហើយថា ជម្ងឺមហារីកសុដន់គឺជា "ឃាតករទីមួយ" ក្នុងការបំផ្លាញសុខភាពរបស់ស្រ្តី។ ក្រុមអ្នកជំនាញបានចង្អុលបង្ហាញថា ជម្ងឺមហារីកសុដន់មិនត្រឹមតែអាចបង្ការនោះទេ ថែមទាំងការបង្ការនេះអាចទទួបានប្រសិទ្ធភាពខ្ពស់ទៀតផង។ ជាង៧០%នៃជម្ងឺមហារីកសុដន់អាចបង្ការដោយខ្លួងឯង បាន ដោយគ្រាន់តែព្យាយាមធ្វើការត្រួតពិនិត្យដោយខ្លួងឯង។ពត៍មានលម្អិតអាចគោរពតាមគោលការណ៍ដូចខាងក្រោម:
1.យកចិត្តទុកដាក់ក្នុងរបបអាហារ:
គួរតែបរិភោគប្រេងរុក្ខជាតិ កាត់បន្ថយការបរិភោគរឺមិនបរិភោគខ្លាញ់សត្វនិងពពួកmargarine គួរ
បរិភោគសាច់ត្រីស្រស់ៗបន្លែនិងផ្លែឈើ។
2.យកចិត្តទុកដាក់ក្នុងរបៀបរស់នៅ
ជៀសវាងកាតជក់បារីនិងផឹកស្រាច្រើនហួសគំរិតក្នុងមួយថ្ងៃមិនត្រូវជក់បារីលើសពី5ដើមមិនត្រូវផឹកស្រាលើសពីកន្លះលីត្រនៃស្រាក្រហមក្នុងមួយថ្ងៃ។
3.ធ្វើការហាត់ប្រាណអោយបានទៀងទាត់
ត្រូវព្យាយាមហាត់ប្រាណអោយបានបួនដងក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយហានិរភយ័នៃការកើត
ជម្ងឺមហារីកបាន50%។ការធ្វើលំហាត់ប្រាណក៍អាចកាត់បន្ថយភាពធាត់ដែលបណ្តាលមកពីការថយចុះនូវមុខងារនៃប្រព័ន្ធភាពសាំនិងអតុល្យភាពនៃអ័រម៉ូនផងដែរ។
4.ត្រូវប្រុងប្រយត្ន័ក្នុងការប្រើប្រាស់ឱសថ
គោរពតាមលក្ខ័ណធម្មជាតិ ជៀសវាងការប្រើថ្នាំoxytocin ជៀសវាងការប្រើថ្នាំហួសកំរិតរឺប្រើប្រាស់មួយចំនួនរយះពេលយូរដែលអាចអាចបណ្តាលអោយគ្រោះថ្នាក់កើតជម្ងឺមហារីកដូចជាពពួកឱសថ បន្ថយភាពធុញថប់ ពពួកAntihistamines ឱសថបញ្ចុះទឹកនោម ឱសថបំបាត់ក្អួត ឱសថបន្ថយសំពាធឈាម ថ្នាំងងុយគេង ជៀសវាងការប្រើប្រាស់ថ្នាំពន្យាកំណើតជាញឹកញាប់ កណត់មិនអោយមានការលើសនៃគំរិតអ័រម៉ូន។
5. ត្រូវធ្វើការត្រួតពិនិត្យដោយខ្លួងឯងអោយបានចំនួនមួយដងក្នុងមួយខែ
ការត្រួតពិនិត្យសុដន់ដោយខ្លួងឯងមានសារសំខាន់ខ្លាំងណាស់ក្នុងការរុករកជម្ងឺមហារីកសុដន់ដំណាក់កាលដំបូង។
ដូចនេះប្រសិនបើស្រ្តីគ្រប់រូបដែលមានចំណាប់អារម្មណ៍រឺមានការសង្សយ័អំពីសុខភាពរបស់ខ្លួនចង់ធ្វើការកំណត់រោគវិនិច្ឆយ័អំពីជម្ងឺមហារីកសុដន់អោយកាន់តែច្បាស់នោៈសូមមេត្តាកុំមានការខ្មាស់អៀនសូមប្រញាប់រួសរាន់ អញ្ចើញមកធ្វើការ ចុះឈ្មោៈត្រួតពិនិត្យដោយឥតគិតថ្លៃ ព្រោៈពេលវេលានិងចំនួននៃការត្រួតពិនិត្យមានកំណត់ សម្រាប់ពត៏មានលំអិតលោកអ្នកអាចអញ្ចើញទៅកាន់ទីស្នាក់ការតំណាងរបស់មន្ទីរពេទ្យយើងខ្ញុំផ្ទាល់ដែលមាន ទីតាំងនៅទីក្រុងភ្នំពេញ វិមានកាណាឌីយ៉ាជាន់ទី19 រឺក៍អាចទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ: 023 96 8888 រឺ 089 96 8888។