ស្ថិតនៅក្បែរទេសភាពដ៏ស្អាតស្រស់ត្រកាលនៃភ្នំBai Yun Shan មានមន្ទីរពេទ្យលំដាប់ថ្នាក់អន្ដរជាតិមួយគឺមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។
មន្ទីរពេទ្យនេះត្រូវបានវិនិយោគដោយសំព័ន្ធប៉ អាយ សាងសង់នៅលើផ្ទៃដី20000ម៉ែតការ៉េ ការព្យាបាលគឺប្រើប្រាស់នូវវិធីព្យាបាលដែលមានមុខរបួសតូចបំផុតជាគោល មានលក្ខណៈពិសេសត្រង់ថាមានបន្ថែមនូវការប្រើប្រាស់នូវវិធីព្យាបាលតាមវិធីពេទ្យចិនបុរាណ
។ មន្ទីរពេទ្យនេះបានបង្កើតនូវផ្នែកជាច្រើនដូចជា៖មជ្ឈមណ្ឌលធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺមហារីក ដេប៉ាតឺម៉ង់ធ្វើការព្យាបាលតាមវវិធីព្យាបាលដែលមានមុខរបួសតូច ដេប៉ាតឺម៉ង់ធ្វើការព្យាបាលជំងឺឆ្អឹង ដេប៉ាតឺម៉ង់ធ្វើការព្យាបាលជំងឺថ្លើម ដេប៉ាតឺម៉ង់ធ្វើការព្យាបាលជំងឺតាមវិធីពេទ្យចិនបុរាណ ដេប៉ាតឺម៉ង់ធ្វើការព្យាបាលជំងឺដោយមិនប្រើប្រាស់ការវះកាត់ ដេប៉ាតឺម៉ង់ធ្វើការព្យាបាលជំងឺវិធីចាក់បញ្ចូល មជ្ឈមណ្ឌលធ្វើរោគវិនិច្ឆ័យនិងព្យាបាលជា លក្ខណៈអន្តរជាតិសំរាប់អ្នកជំងឺមិនចង់ធ្វើការសំរាកព្យាបាលនៅមន្ទីរពេទ្យ។ មន្ទីរពេទ្យបាននាំចូលនូវម៉ាស៊ីនCT(GE Spiral CT)ដ៏ទំនើបពីសហរដ្ឋអាមេរិច ម៉ាស៊ីនធ្វើការវិភាគជីវគីមីស្វ័យប្រវត្តិពីប្រទេសជប៉ុន ម៉ាស៊ីនអេកូ(Doppler)ដ៏ទំនើបពីប្រទេសអាល្លឺម៉ង់ ម៉ាស៊ីន អង់ដូស្កុប(Endoscope)សំរាប់ពិនិត្យស្បូន និងពោះ និង ម៉ាស៊ីនទំនើបៗខ្នាតធំ ខ្នាតមធ្យមជាច្រើនរយគ្រឿងទៀត។ មន្ទីរពេទ្យក៏មានដែរនូវធនធានមនុស្សឆ្នើមៗដែលល្បីឈ្មោះទាំងក្នុង និង ក្រៅប្រទេស សាស្រ្ដាចារ្យបណ្ឌិតដែលបញ្ចប់ការសិក្សានៅឯបរទេស ដែលបង្កើតបានជាក្រុមអ្នកឯកទេសមួយដែលមានសមត្ថភាពពេញលេញដើម្បីឈានទៅក្លាយទៅជា “មន្ទីរពេទ្យដែលមានឈ្មោះបោះសំឡេង” “មន្ទីរពេទ្យដែលមានប្រជាប្រិយភាពក្នុងប្រ
ទេស” ”មន្ទីរពេទ្យដែលល្បីដោយប្រើប្រាស់នូវវិធីពេទ្យចិនបុរាណក្នុងការព្យាបាលជំងឺដែលពិបាកធ្វើការព្យាបាល” ”មន្ទីរពេទ្យល្បីទាំង20នៅក្នុងខេត្តក្វាងតុង”-ល-។ និងឈានទៅសំរេចការធ្វើសហការជាដៃគូជាមួយក្រសួងសុខាភិបាល និង មន្ទីរពេទ្យនៅឯបរទេស។បច្ចុប្បន្ននេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកល្បីឈ្មោះទាំងក្នុង និង ក្រៅប្រទេសតាម រយៈការធ្វើទំនើបនីយកម្មនៃមន្ទីរពេទ្យ ហើយបានក្លាយទៅជាមន្ទីរពេទ្យមួយទាំងការគ្រប់
គ្រង ការផ្ដល់សេវាកម្មព័ត៌មាន លក្ខណៈជាតិ សុទ្ធតែបានធ្វើទំនើបកម្មអោយមានស្ដង់ដារអន្ដរជាតិ។
ចាប់តាំងពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានសាងសង់រហូតមកទល់បច្ចុប្បន្ននេះ មន្ទីរពេទ្យបានបង្កើតនូវសេវាដ៏ល្អប្លែកៗជាច្រើនជាលំដាប់ ៖
1. អ្នកជំងឺដែលសំរាកធ្វើការព្យាបាលនៅមន្ទីរពេទ្យអាចមើលកុនភាពយន្ដខ្នាតធំនៅក្នុងរោងភាពយន្ដរបស់មន្ទីរពេទ្យបានជារៀងរាល់យប់
2. មន្ទីរពេទ្យបានបង្កើតជាក្រុមមួយសំរាប់អ្នកជំងឺបរទេស ដើម្បីធ្វើការដើរកំសាន្ដ ដើរផ្សារទិញរបស់របរ
ដើរផ្សារទិញរបស់របរ ទៅសុំសេចក្ដីសុខនៅឯព្រះវិហារHua Ling
ការមកប្រទេសចិនធ្វើការព្យាបាលជំងឺអាចចំនេញបាននូវដំនើរទស្សនកិច្ចដោយឥតគិតថ្លៃផងដែរ។
3. ធ្វើការផ្ដល់អោយរាល់អ្នកជំងឺបរទេសដែលសំរាកធ្វើការព្យាបាលនៅក្នុងមន្ទីរពេទ្យនូវការពិនិត្យសុខភាពដោយឥតគិតថ្លៃរាល់មួយសប្ដាហ៍ម្ដង ដើម្បីផ្ដល់ជាទិន្ន័យបន្ថែម
4. ក្នុងពេលសំរាកធ្វើការព្យាបាលនៅមន្ទីរពេទ្យ នៅពេលទំនេរគាត់អាចចូលរួមស្ដាប់សិក្ខាសាលាស្ដីពីម្ហូបអាហារ និង សារជាតិចិញ្ចឹម ការព្យាបាល និង ការបង្ការជំងឺរ៉ាំរ៉ៃមួយចំនួន។ល។
5. នៅក្នុងមន្ទីរពេទ្យក៏មានដែរនូវសួនច្បារ ពិដាដែលសរសេរអំពីចំនេះដឹងផ្សេង តៀម កាហ្វេសំរាប់លំហែកាយ ដើម្បីផ្ដល់ជាបរិស្ថានមួយដែលអំនោយផលដល់សុខភាពអ្នកជំងឺ ការលំហែរបស់អ្នកជំងឺ និង ភាពងាយស្រួលដល់អ្នកជំងឺ។
6. ស្រស់ស្រាយជាមួយឧស្ម័នអុកស៊ីសែនធម្មជាតិនៃភ្នំBai Yun Shan ក្នុងពេលជាមួយគ្នានោះដែរអាចចូលរួមជាមួយសកម្មភាពក្នុងការឡើងភ្នំBai Yun Shanដែលរៀបចំឡើងដោយខាងមន្ទីរពេទ្យ។
7. អ្នកដែលត្រូវធ្វើការពិនិត្យសុខភាពជាក្រុមអាចទទួលបាននូវការជូនដំនើរតាមរថយន្ដទៅមកដោយឥតគិតសេវា។
8. មានការទៅទទួលអ្នកជំងឺដល់ព្រលានយន្ដហោះចំពោះអ្នកជំងឺដែលជាជនបរទេសដោយរថយន្ដទំនើប។
9. អ្នកជំងឺអាចទទួលទាននូវអាហារដែលសំបូរដោយជីវជាតិតាមរយៈអ្នកឯកទេសខាងអាហារបំប៉ន។
10. ក្នុងពេលសំរាកធ្វើការព្យាបាលនៅមន្ទីរពេទ្យ នៅពេលទំនេរគាត់អាចលំហែរកាយ
ហាត់ប្រាណ និង ធ្វើអ្វីផ្សេងៗទៀតនៅក្នុងសួនច្បារនៃមន្ទីរពេទ្យ។
11. នៅក្នុងមន្ទីរពេទ្យមានបំពាក់នូវម៉ាស៊ីនសំរាប់ដកលុយATMថាច់ស្រ្កីន(Touch Screen)ដែលផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺ។
12. ក្នុងមន្ទីរពេទ្យមានមជ្ឈមណ្ឌលផ្ដល់សេវាដល់អ្នកជំងឺ មជ្ឈមណ្ឌលផ្ដល់សេវាទូទៅមជ្ឈមណ្ឌលផ្ដល់សេវាពាណិជ្ជកម្ម។ល។
13. មន្ទីរពេទ្យតែងតែធ្វើការជូននូវវត្ថុអនុស្សាវរីយ៍ នំខេកថ្ងៃខួបកំនើត...ដល់អ្នកជំងឺរាល់ថ្ងៃបុណ្យ
ទិវាបុណ្យមាតា ៖ អ្នកម្ដាយសើចយ៉ាងសប្បាយចិត្ត
បុណ្យសែនព្រះខែ៖ថ្វីត្បិតតែខ្លួនស្ថិតនៅបរទេសមែនពិត តែព្រះច័ន្ទភ្លឺដូចស្រុកកំនើតដែរ។
រីករាយថ្ងៃបុណ្យណូអែល
សូមជូនពរដល់មិត្តភ័ក្រ្តរបស់អ្នកជំងឺអោយរីករាយក្នុងថ្ងៃខួបកំនើត
នៅថ្ងៃបុណ្យChong Yang Festival៖បុគ្គលិកនៃមន្ទីរពេទ្យយើងបានជូននូវចាបក្រដាសដែលបត់ដោយផ្ទាល់ដៃដល់លោកយាយអ្នកជំងឺម្នាក់។
14. កម្មវិធីជប់លៀងរវាងអ្នកជំងឺជាមួយលោកវេជ្ជបណ្ឌិត ការប្រឡងចំរៀងខារ៉ាអូខេ។
ល។
15. ផ្នែកបំរើសេវាកម្មអតិថិជនតែងតែធ្វើការស្ទង់មតិជារៀងរាល់ខែនូវមតិរឹះគន់ ម្ហូបអាហារ និង ជីវជាតិ សុខភាពរបស់អ្នកជំងឺ
16. ទាំងបុគ្គលិកមន្ទីរពេទ្យ និង អ្នកជំងឺហាត់ប្រាណក្បាច់វៃថៃជីដៃ ដាវ ហាត់យូហ្គា ដែលការហាត់ប្រាណតាមរបៀបទាំងនេះអាចធ្វើអោយមានសុខភាពល្អ និង ព្រមទាំងអាចកាត់បន្ថយនូវសំពាធខាងផ្លូវចិត្តបានមួយកំរិតដែរ។ល។
17. មានការផ្ដល់សេវាកម្ម និង ការមគ្គុទេសអ្នកជំងឺជាភាសារពីរដើម្បីបំពេញតំរូវការអ្នកជំងឺទាំងក្នុងនិងក្រៅប្រទេស។
18. មន្ទីរពេទ្យមានបន្ទប់VIPសំរាប់អ្នកជំងឺដែលសំរាកធ្វើការព្យាបាលនៅមន្ទីរពេទ្យ មានបន្ទប់VIPសំរាប់អ្នកជំងឺព្យួរសេរ៉ូម ដើម្បីបំពេញតំរូវការតាមសំនូមពរអ្នកជំងឺ។
19. មន្ទីរពេទ្យមានការរចនាជណ្តើរប្រអប់បួនផ្នែក(សំរាប់តែបុគ្គលិកពេទ្យប្រើប្រាស់ សំរាប់មនុស្សទូទៅ សំរាប់ដឹកទំនិញ) ជណ្តើរយន្ដ ជណ្តើរឡើងដោយជើង ដើម្បីបង្កភាពងាយស្រួលដល់អ្នកជំងឺទូទៅ។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមាននូវសេវាកម្មដ៏ល្អប្លែកដូច្នេះដល់ជាងទៅ60ប្រភេទឯនោះ ទន្ទឹមនឹងនោះដែរខាងមន្ទីរពេទ្យក៏កំពុងតែធ្វើកំនែទំរង់វាជាលំដាប់ដើម្បីឲ្យ ស្របទៅនឹងតំរូវការអ្នកជំងឺផងដែរ។ ដោយសារតែអញ្ចឹងហើយទើបមន្ទីរពេទ្យទទួលបាននូវការជឿជាក់ និង កោតសរសើរពីសំណាក់អ្នកជំងឺទាំងក្នុង និង ក្រៅប្រទេស។បច្ចុប្បន្ននេះ បុគ្គលិកជាង400នាក់នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកជាមួយនឹងឯកសណ្ឋាន ពណ៌សប្រៀបដូចជាទេវតាដែលធ្វើការបំរើសេវាកម្មដល់អ្នកជំងឺដោយស្មារតីឥតមានគិតពីប្រយោជន៍ផ្ទាល់ខ្លួន នេះសបញ្ជាក់ពីក្ដីស្រលាញ់ដ៏ធំធេង និង ការរួមចិត្តរួមគំនិតគ្នានៃបុគ្គលិកមន្ទីរពេទ្យដើម្បីឈានទៅសំរេចបំនងប្រាថ្នាដ៏ត្រចេះត្រចង់។