ប្រាសាទអង្គវត្តដែលជានគរបុរាណដ៏ល្បីល្បាញទូទាំងពិភពលោក រួមជាមួយនោះដែរ ថ្ងៃទី 27 ខែ កញ្ញា ជាទិវាទេសចរណ៍អន្តរជាតិផងដែរ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានប្រារព្ធ “សិក្ខាសាលាស្វែងយល់ពីជំងឺមហារីក និង ការព្យាបាល” ឡើងយ៉ាងគគ្រឹកគគ្រេងនៅខេត្តសៀមរាប។
ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាបភ្ញៀវទេសចរណ៍ ក្រុមការងារមន្ទីរពេទ្យ និង អ្នកជំងឺរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានមកចូលរួមយ៉ាងច្រើនកុះករ។
ប្រធានឯកទេសផ្នែកមហារីកនៃមន្ទីរពេទ្យក្វាវចូវទំនើប ដែលត្រូវបានសំភាសន៍ ដោយអ្នកឯកទេសរបស់ប្រទេសកាណាដា បានបង្ហាញពីចំណេះដឹងដែលទាក់ទងនឹង ជំងឺមហារីក និង វិធីព្យាបាលយ៉ាងក្បោះក្បាយជូនដល់អ្នកចូលរួម ។ បន្ថែមពីនេះ គាត់បានចែករំលែកបទពិសោធន៍ព្យាបាលរបស់គាត់ជាច្រើនឆ្នាំ និងចំណេះវិជ្ជាជំនាញក្នុងការព្យាបាលជំងឺមហារីកជូនដល់ទស្សនិកជន ។
កម្មវិធីបានឈានទៅដល់វគ្គពិគ្រោះជំងឺ អ្នកជំងឺដែលត្រូវបានបាត់បង់ភាពសុខសាន្តដោយសារតែជំងឺមហារីកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិធីព្យាបាលមុខរបួសតូចរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកព្រោះវិធីនេះជាបចេ្ចកវិទ្យាឈានមុខគេក្នុងពិភពលោក។ អ្នកជំងឺទាំងអស់សកម្មយ៉ាងខ្លាំងក្នុងការពិគ្រោះជំងឺជាមួយនឹងលោកគ្រូពេទ្យ។ សិក្ខាសាលានេះបានប្រព្រឹត្តទៅអស់រយៈពេល4 ម៉ោង តែហាក់ដូចជាពេលវេលាកន្លងទៅយ៉ាងឆាប់រហ័ស។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានប្រារព្ធសិក្ខាសាលាស្តីអំពីការប្រឆាំងនឹងជំងឺ មហារីកនៅ ខេត្តសៀមរាបដែលល្បីល្បាញក្នុងវិស័យទេសចរណ៍
សិក្ខាសាលាស្តីអំពីសុខភាព